គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្តល់ជំនួយជាសម្ភារៈកីឡា ដល់សិស្សភៀសសឹក ដើម្បីកាត់បន្ថយភាពតានតឹង

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រគល់សម្ភារៈសិក្សា និងសម្ភារៈកីឡា ដល់​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបែងចែក​បន្ត​ដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និង​សិស្ស​ភៀសសឹក ក្នុងការ​គាំទ្រដល់សុខមាល​ភាពផ្លូវចិត្ត។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា មានប្រសាសន៍ថា ក្នុងនាមឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានទទួលជំនួយសប្បុរសធម៌​ពីចលនាអូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានជួយជំនួយ​បន្ថែមទៀតដែលជូនទៅ​ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្រសួងបានអំពាវនាវស្វែងរក​ជំនួយជាដើម្បីជួយ​ដល់គ្រូបង្រៀន និងសិស្សានុសិស្ស និងអ្នកភៀសសឹកឯទៀត។ ឯកឧត្តមបន្តថា ជំនួយនេះជានិមិត្តរូបនៃការគាំទ្រ​របស់ចលនា​អូឡាំពិកដល់ប្រជាជន សិស្សានុសិស្ស និងកុមារភៀសឹក នូវឱកាសលេងកីឡា និងសិក្សា។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា បញ្ជាក់ថា ក្រៅពីស្បៀងអាហារ សម្ភារៈកីឡាក៏​រួមចំណែក​ជួយ​កាត់បន្ថយ​ភាពតានតឹងផ្លូវចិត្ត​អ្នកភៀសសឹកផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ចំពោះ​កុមារ​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ ​សម្ភារៈ​កីឡា និង​សម្ភារៈ​សិក្សា​អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹងពួកគេក្នុង​អំឡុងពេល​មិន​ប្រាកដប្រជានេះ។

គិតត្រឹមល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បើតាម​របាយការណ៍របស់ក្រសួងមហាផ្ទៃ ជនភៀសសឹក​នៅ​សល់ចំនួន ៥៧៤៣៨៣នាក់ កំពុងស្ថិតនៅក្នុង​ជំរំជនភៀសសឹក ក្នុងនោះ​ស្រ្តីមានចំនួន ៣០០ ២៩២នាក់ និង​កុមារ ១៨០ ៤៨៣នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...