តើយុវជនគួរបន្តរៀនថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ ឬនៅខេត្តក្បែរផ្ទះ?

ក្រោយ​បញ្ចប់​ថ្នាក់វិទ្យាល័យ ពោល​គឺក្រោយ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​រួច មានសិស្ស​មួយ​ចំនួនធំ​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​កំពុង​តែ​ធ្វើ​ការ​ពិចារណា​ថា តើពួក​គេ​គួរ​ឃ្លាតឆ្ងាយ​ពីផ្ទះ ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សានៅ​រាជធានីភ្នំពេញ ឬ​ក៏​ត្រូវបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​ក្នុង​ខេត្ត ក្បែរ​ផ្ទះ​របស់ខ្លួន?

ចំពោះ​សំណួរ​មួយ​នេះ បើ​តាម​ កញ្ញា អ៊ីត សុខា ដែល​មកពីខេត្តកំពងចាម ហើយ​បច្ចុប្បន្ន​កំពុង​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើក​ឡើងថា ការ​ដែលកញ្ញាសម្រចចិត្តមករៀននៅភ្នំពេញ គឺដោយសារនៅភ្នំពេញមានសាកលវិទ្យាល័យច្រើន ទាំងការសិក្សាបែបជាតិ និងអន្តរជាតិ ដែលបង្កភាពងាយស្រួលក្នុង​ការជ្រើសរើសសាកលវិទ្យាល័យ ហើយទីនេះ​ក៏​ប្រមូលផ្តុំដោយការងារគ្រប់ប្រភេទ ។

កត្តាមួយ​ទៀត ដែលជំរុញ​ឱ្យ​ សុខា មករៀន​ភ្នំពេញ ក៏​ព្រោះ​តែទីនេះ មានវគ្គសិក្សាខ្លីៗជាច្រើនដោយឥតគិតថ្លៃ ហើយវគ្គទាំងនោះមានច្រើនប្រភេទណាស់ ។ ការ​សិក្សា​វគ្គ​ខ្លីៗទាំងនោះ វាជួយ​ឱ្យ​កញ្ញា​អាចបន្សាំខ្លួនទៅនឹងបរិយាកាសខាងក្រៅ ហើយជាមួយគ្នានោះការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេង​ទៀត​ក៏​កាន់តែល្អប្រសើរ។

“…ត្បិតថាការចាកចេញឆ្ងាយពីគ្រួសារធ្វើឱ្យមានភាពលំបាកបន្តិចមែន ក៏ប៉ុន្តែខ្ញុំ​បានរៀនសូត្រពីរឿងរ៉ាវជាច្រើន …ការរស់ឆ្ងាយពីគ្រួសារ ធ្វើឱ្យការចាយវាយរបស់​យើង​រឹតតែត្រូវមានភាពហ្មត់ចត់ ជាពិសេសចំពោះអ្នកមានជីវភាពមិនសូវធូរធា …ដូច្នេះហើយការសម្រេចមករៀននៅឆ្ងាយធ្វើឱ្យខ្ញុំ​មានទម្លាប់រៀបចំផែនការចាយវាយយ៉ាងល្អិតល្អន់”

សម្រាប់​កញ្ញា សឿង វិចារិកា មកពីខេត្តកំពង់ស្ពឺ ដែល​កំពុង​សិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យកម្ពុជា ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរថា ការមកកាន់រាជធានីភ្នំពេញ គឺជាជម្រើសដែលនាងពេញចិត្តណាស់ ព្រោះវាស្របទៅនឹងក្ដីស្រមៃការងា និងការសិក្សា។

តាម​កញ្ញា វិចារិកា បច្ចុប្បន្ននេះភាសាអង់គ្លេសមានសារៈសំខាន់ណាស់ មិនថាយើងរៀនជំនាញអ្វីនោះទេ ក៏ត្រូវការភាសារបរទេសជំនួយបន្ថែមដែរ ដូច្នេះ​ការ​​មក​រៀន​នៅភ្នំពេញ គឺជា​ជម្រើស​ដ៏​ល្អ ព្រោះ​នៅទីនេះមានសាលាភាសារបរទេសច្រើនដែលអាចឆ្លើយតបទៅនឹងតម្រូវការនិស្សិតទាំងឡាយ។

ហើយ​ចំណុចមួយទៀតដែលកញ្ញាយល់ថា ការសម្រេចចិត្តមករៀននៅភ្នំពេញនឹងមិនធ្វើឱ្យមានអារម្មណ៍ស្ដាយក្រោយនោះ គឺសម្រាប់អ្នកដែលចង់បានអាហាររូបករណ៍ទៅរៀននៅឯបរទេស ។ អាហាររូបករណ៍ក្រៅប្រទេសជាច្រើនផ្តល់ឱ្យតាមរយៈស្ថានទូតប្រចាំប្រទេសនានា ហើយទីតាំងស្ថានទូតទាំងនោះសុទ្ធតែតាំងនៅភ្នំពេញទាំងអស់ ។

មិនខុសគ្នាពីយុវសិស្សទាំង២ខាងលើ​ប៉ុន្មាន​ឡើយ កញ្ញា ហុងហាប់ និត្យវិច្ឆិកា អតីតសិស្សនិទ្ទេស B ឆ្នាំ២០១៦ មកពីខេត្តរៀមរាប នាង​ក៏បានសម្រេចចិត្តមករៀននៅភ្នំពេញផងដែរ ដោយ​បច្ចុប្បន្ន​នាង​កំពុង​រៀនផ្នែកពេទ្យ ។ ការមក​បន្តការសិក្សា​នៅ​រាជធានីភ្នំពេញរបស់ វិច្ឆិកា ក៏​មាន​ការ​ជំរុញ​ពី​សមាជិកគ្រួសារផងដែរ ដោយ​ពួក​គាត់​រំពឹងថា នាងនឹងមានភាពរឹងមាំជាងមុន នៅពេល​រស់​ឆ្ងាយ​ពីក្រុមគ្រួសារ។

ប៉ុន្តែ​សម្រាប់លោក ឈន ហឿម​ បច្ចុប្បន្នជាគ្រូបង្រៀនភាសារអង់គ្លេសនៅខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្រោយ​បញ្ចប់​ថ្នាក់វិទ្យាល័យ លោក​មិន​បាន​ទៅ​បន្ត​ការ​សិក្សា​នៅរាជធានីភ្នំពេញទេ គឺលោក​ជ្រើសរើស​ការ​សិក្សា​នៅ​ខេត្តរបស់លោកតែម្តង។ លោកថា លោកចូលចិត្ត​បរិយាកាសបែបធម្មជាតិ ដូច្នេះសាកវិទ្យាល័យនៅខេត្តគឺល្អបំផុត។

– លោក ឈន ហឿម

“…នៅពេលដែលយើងរៀននៅជិត យើងក៏អាចនៅជាមួយគ្រួសារបាន អាចនៅជាមួយមិត្តភ័ក្រ្ត ហើយបរិបទសង្គមយើងមានភាពបន្សាំជាមួយកន្លែងដែលយើងរស់នៅ ។ ហើយបន្សាំនៅកន្លែងណាមួយវាធ្វើឱ្យយើងសប្បាយចិត្ត ។ អ៊ីចឹងនៅពេលណាយើងសប្បាយចិត្ត អ្នកអាចផ្តោតទៅលើការរៀនបានច្រើ​ន ។ បើសិនជាយើងទៅឆ្ងាយមានតែការនឹកម្តាយ នឹកផ្ទះ នឹកមិត្តភ័ក្រ្ត និងនឹកកន្លែងណាមួយដែលយើងមានការចងចាំល្អៗនៅខេត្តដែលធ្លាប់រស់នៅ”

សម្រាប់​កញ្ញា ស៊ុន លីហួង ដែលបានសិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ហើយបច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​បន្ទាយមានជ័យ បានលើកឡើងថា ការបន្តការសិក្សា​ថ្នាក់​ឧត្តម​សិក្សា​នៅខេត្ត សម្រាប់នាង​គឺវាមានភាពងាយស្រួល ហើយការសិក្សា​ក៏​វាមិនខុសគ្នាពីរាជធានីប៉ុន្មានឡើយ គឺសាលាដូចគ្នា ហើយកម្មវិធីសិក្សាក៏ដូចគ្នា ហើយ​អ្វីដែលពិសេស​សម្រាប់ជាជម្រើសនោះ គឺសាលានៅជិតផ្ទះ បាននៅជុំគ្រួសារ ហើយអាចប្រកបការងារដែលនៅក្នុងខេត្តបានដូចគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...