ភ្នំពេញ- ការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យតម្លៃថ្នាំជក់កើនឡើង និងកាត់បន្ថយលទ្ធភាពទិញបាន ហើយជាវិធីសាស្រ្តមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ទទ្ទឹមគ្នានេះ ប្រសិនបើកម្ពុជាដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យប្រជាពលរដ្ឋប្រមាណ ២លាននាក់ឈប់ជក់បារី និងប្រជាពលរដ្ឋប្រមាណ ១ម៉ឺន៥ពាន់នាក់ រួចផុតពីសេចក្ដីស្លាប់ដោយសារការជក់បារីក្នុងមួយឆ្នាំៗ។ នេះបើតាមការបញ្ជាក់របស់ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA)។

ទន្ទឹមគ្នានេះ នៅក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលត្រូវការថវិកាបន្ថែមដើម្បីជួយដល់ប្រជាពលរដ្ឋ។ ក្នុងនោះ ការដំឡើងពន្ធទៅលើផលិតផលដែលមានហានិភ័យខ្ពស់ដល់សុខភាព ដូចជាផលិតផលថ្នាំជក់ ជារឿងដែលល្អបំផុតក្នុងពេលនេះ ព្រោះកម្ពុជានឹងទទួលបានចំណូលពន្ធរដ្ឋបន្ថែម កាត់បន្ថយការចំណាយលើសុខភាព និងធ្វើឱ្យអ្នកឈប់ជក់បារីមានសុខភាពល្អ និងផលិតភាពការងារល្អប្រសើរជាងមុន។

តំណាងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ បានថា ក្រៅពីធ្វើឱ្យជីវិតប្រជាពលរដ្ឋស្លាប់រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ថ្នាំជក់ក៏បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចគិតជាថវិកាប្រមាណ ២.៧ ទ្រីលានរៀល ស្មើនឹង ៦៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ទន្ទឹមគ្នានេះ អត្រាពន្ធថ្នាំជក់នៅកម្ពុជាបច្ចុប្បន្ន គឺត្រឹមតែ ២៥%- ៣០% នៃតម្លៃបារីលក់រាយប៉ុណ្ណោះ ដែលជាមធ្យមបារីមួយកញ្ចប់មានតម្លៃតិចជាង ១ដុល្លារសហរដ្ឋអាមេរិកធ្វើឱ្យលទ្ធភាពទិញបានកាន់តែខ្ពស់។
សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ បញ្ជាក់បន្ថែមថា ឧស្សាហកម្មថ្នាំជក់តែងតែបំផ្លើសការរួមចំណែករបស់ខ្លួន និងប្រើប្រាស់ការស្រាវជ្រាវដែលលំអៀងក្រោមការឧបត្ថម្ភរបស់ខ្លួនទាក់ទងនឹងការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីប្រឆាំងនឹងការឡើងពន្ធថ្នាំជក់ និងបំភាន់អ្នកបង្កើតគោលនយោបាយ និងសាធារណជន។

តាមការសន្និដ្ឋាន ប្រហែលជា១១.៦%នៃទីផ្សារបារីលើសកលលោកគឺជាពាណិជ្ជកម្មខុសច្បាប់ ហើយភាគច្រើនកើតមាននៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម ដែលបារីមានតម្លៃទាប។ ភស្តុតាងវិទ្យាសាស្រ្ត បានបង្ហាញថា ទីផ្សារបារីខុសច្បាប់នៅប្រទេសដែលហូតពន្ធបារីទាប និងតម្លៃបារីទាប មានច្រើនជាងប្រទេសដែលហូតពន្ធបារីខ្ពស់ និងតម្លៃបារីខ្ពស់ជាង។ លើសពីនេះ ការសិក្សាជាច្រើន រួមទាំងការសិក្សារបស់ធនាគារពិភពលោក បានបង្ហាញថា ការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់គឺមិនពាក់ព័ន្ធទៅនឹងកត្តាតម្លៃនោះឡើយ ប៉ុន្តែពាក់ព័ន្ធទៅនឹងអំពើពុករលួយ ភាពកំសោយនៃច្បាប់ពន្ធ និងការពង្រឹងច្បាប់ទាក់ទងនឹងពន្ធ ព្រមទាំងការចូលរួមរបស់ក្រុមហ៊ុនថ្នាំជក់ និងបណ្តាញឧក្រិដ្ឋកម្មផ្សេងទៀត។
នៅប្រទេសម៉ាឡេស៊ី ទោះបីជា គ្មានការដំឡើងពន្ធថ្នាំជក់ ចាប់តាំងពីឆ្នាំ២០១៦ ដល់២០២១ក៏ដោយ ក្រុមហ៊ុនថ្នាំជក់នៅតែបន្តលើកពីបញ្ហាការកើនឡើងនៃការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីជំរុញរាជរដ្ឋាភិបាលឱ្យដកចេញនូវផែនការដំឡើងពន្ធថ្នាំជក់។ ជារួមមក ការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ទៅក្នុង វិធានការពន្ធថ្នាំជក់ និងវិធានការដទៃទៀត បានរារាំងដល់ការគាំទ្រលើវិស័យសុខភាពសាធារណៈ នៅក្នុងប្រទេសម៉ាឡេស៊ី។
ដោយឡែក នៅប្រទេសសាំងហ្គាពួរ រដ្ឋាភិបាលទទួលបានជោគជ័យលើការរក្សាអាជីវកម្មបារីខុសច្បាប់ឱ្យនៅកម្រិតទាបខ្លាំង ទោះបីជាបារីនៅក្នុងប្រទេសនេះមានតម្លៃខ្ពស់បំផុតនៅក្នុងតំបន់អាស៊ានក៏ដោយ។ ការដំឡើងពន្ធនឹងនាំឱ្យតម្រូវការបារីមានការធ្លាក់ចុះសូម្បីតែនៅពេលដែលផលិតផលបារីខុសច្បាប់ចរាចរនៅលើទីផ្សារក៏ដោយ។ ដូច្នេះ ការគេចពន្ធ នឹងមិនធ្វើឱ្យបាត់បង់ប្រសិទ្ធភាពនៃការដំឡើងពន្ធ សម្រាប់សុខភាពសាធារណៈ និង ចំណូលពន្ធរដ្ឋនោះទេ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ផ្តល់ការរៀនជំនាញឥតបង់ថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2025
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ហើយថែមទាំងអាចទទួលបានប្រាក់ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សិក្សាភាសាអង់គ្លេសនៅ ACE ចំនួន ៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2024
ក្នុងឱកាសអបអរសាទរខួបទី៣២ឆ្នាំ នៅកម្ពុជា មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣២នាក់។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ក្រោមគ្រោងកម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូតដល់ទៅចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ប្រទេសចិនផ្តល់អាហាររូបករណ៍ជាច្រើនកន្លែងដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
ក្រោមកម្មវិធីអាហារូបករណ៍របស់ MFCOM សាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់មន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២៤០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































