សម្ព័ន្ធ SEATCA ៖ ដំឡើងពន្ធថ្នាំជក់ជួយមនុស្សរួចពីស្លាប់ដោយសារជក់បារីជាង ១ម៉ឺននាក់ក្នុងមួយឆ្នាំ

ភ្នំពេញ- ការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យតម្លៃថ្នាំជក់កើនឡើង និងកាត់បន្ថយលទ្ធភាពទិញបាន ហើយជាវិធីសាស្រ្តមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ទទ្ទឹមគ្នានេះ ប្រសិនបើកម្ពុជាដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យប្រជាពលរដ្ឋប្រមាណ ២លាននាក់ឈប់ជក់បារី និងប្រជាពលរដ្ឋប្រមាណ ១ម៉ឺន៥ពាន់នាក់ រួចផុតពីសេចក្ដីស្លាប់ដោយសារការជក់បារីក្នុងមួយឆ្នាំៗ។​ នេះបើតាមការបញ្ជាក់របស់ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA)។

ទន្ទឹមគ្នានេះ នៅក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលត្រូវការថវិកាបន្ថែមដើម្បីជួយដល់ប្រជាពលរដ្ឋ។ ក្នុងនោះ ការដំឡើងពន្ធទៅលើផលិតផលដែលមានហានិភ័យខ្ពស់ដល់សុខភាព ដូចជាផលិតផលថ្នាំជក់ ជារឿងដែលល្អបំផុតក្នុងពេលនេះ ព្រោះកម្ពុជានឹងទទួលបានចំណូលពន្ធរដ្ឋបន្ថែម កាត់បន្ថយការចំណាយលើសុខភាព និងធ្វើឱ្យអ្នកឈប់ជក់បារីមានសុខភាពល្អ និងផលិតភាពការងារល្អប្រសើរជាងមុន។

តំណាងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ បានថា ក្រៅពីធ្វើឱ្យជីវិតប្រជាពលរដ្ឋស្លាប់រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ថ្នាំជក់ក៏បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចគិតជាថវិកាប្រមាណ ២.៧ ទ្រីលានរៀល ស្មើនឹង ៦៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ទន្ទឹមគ្នានេះ អត្រាពន្ធថ្នាំជក់នៅកម្ពុជាបច្ចុប្បន្ន គឺត្រឹមតែ ២៥%- ៣០% នៃតម្លៃបារីលក់រាយប៉ុណ្ណោះ ដែលជាមធ្យមបារីមួយកញ្ចប់មានតម្លៃតិចជាង ១ដុល្លារសហរដ្ឋអាមេរិកធ្វើឱ្យលទ្ធភាពទិញបានកាន់តែខ្ពស់។

សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ បញ្ជាក់បន្ថែមថា ឧស្សាហកម្មថ្នាំជក់តែងតែបំផ្លើសការរួមចំណែករបស់ខ្លួន​ និងប្រើប្រាស់ការស្រាវជ្រាវដែលលំអៀងក្រោមការឧបត្ថម្ភរបស់ខ្លួនទាក់ទងនឹងការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីប្រឆាំងនឹងការឡើងពន្ធថ្នាំជក់ និងបំភាន់អ្នកបង្កើតគោលនយោបាយ និងសាធារណជន។

តាមការសន្និដ្ឋាន ប្រហែលជា១១.៦%នៃទីផ្សារបារីលើសកលលោកគឺជាពាណិជ្ជកម្មខុសច្បាប់ ហើយភាគច្រើនកើតមាននៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម ដែលបារីមានតម្លៃទាប។ ភស្តុតាងវិទ្យាសាស្រ្ត បានបង្ហាញថា ទីផ្សារបារីខុសច្បាប់នៅប្រទេសដែលហូតពន្ធបារីទាប និងតម្លៃបារីទាប មានច្រើនជាងប្រទេសដែលហូតពន្ធបារីខ្ពស់ និងតម្លៃបារីខ្ពស់ជាង។ លើសពីនេះ ការសិក្សាជាច្រើន​ រួមទាំងការសិក្សារបស់ធនាគារពិភពលោក បានបង្ហាញថា​ ការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់គឺមិនពាក់ព័ន្ធទៅនឹងកត្តាតម្លៃនោះឡើយ ប៉ុន្តែពាក់ព័ន្ធទៅនឹងអំពើពុករលួយ ភាពកំសោយនៃច្បាប់ពន្ធ និងការពង្រឹងច្បាប់ទាក់ទងនឹងពន្ធ ព្រមទាំងការចូលរួមរបស់ក្រុមហ៊ុនថ្នាំជក់ និងបណ្តាញឧក្រិដ្ឋកម្មផ្សេងទៀត។

នៅប្រទេសម៉ាឡេស៊ី ទោះបីជា គ្មានការដំឡើងពន្ធថ្នាំជក់ ចាប់តាំងពីឆ្នាំ២០១៦ ដល់២០២១ក៏ដោយ ក្រុមហ៊ុនថ្នាំជក់នៅតែបន្តលើកពីបញ្ហាការកើនឡើងនៃការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីជំរុញរាជរដ្ឋាភិបាលឱ្យដកចេញនូវផែនការដំឡើងពន្ធថ្នាំជក់។ ជារួមមក ការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ទៅក្នុង វិធានការពន្ធថ្នាំជក់ និងវិធានការដទៃទៀត បានរារាំងដល់ការគាំទ្រលើវិស័យសុខភាពសាធារណៈ នៅក្នុងប្រទេសម៉ាឡេស៊ី។

ដោយឡែក នៅប្រទេសសាំងហ្គាពួរ រដ្ឋាភិបាលទទួលបានជោគជ័យលើការរក្សាអាជីវកម្មបារីខុសច្បាប់ឱ្យនៅកម្រិតទាបខ្លាំង ទោះបីជាបារីនៅក្នុងប្រទេសនេះមានតម្លៃខ្ពស់បំផុតនៅក្នុងតំបន់អាស៊ានក៏ដោយ។ ការ​ដំឡើង​ពន្ធ​នឹង​នាំ​ឱ្យ​តម្រូវ​ការ​បារីមាន​ការ​ធ្លាក់​ចុះ​សូម្បី​តែ​នៅ​ពេល​ដែល​ផលិតផលបារី​ខុស​ច្បាប់​ចរាចរ​នៅ​លើ​ទីផ្សារក៏ដោយ។ ដូច្នេះ ការគេចពន្ធ នឹងមិនធ្វើឱ្យបាត់បង់ប្រសិទ្ធភាពនៃការដំឡើងពន្ធ សម្រាប់សុខភាពសាធារណៈ និង ចំណូលពន្ធរដ្ឋនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។