យុវតី ហ៊ួរ គីមហួង ៖ ឱកាសសិក្សានៅក្រៅប្រទេសជំរុញឱ្យមានភាពរឹងមាំ និងឯករាជ្យភាពជាងមុន 

ការសិក្សានៅក្រៅប្រទេសធ្វើឱ្យសិស្សនិស្សិតអាចបង្កើតទំនាក់ទំនង និង​បទពិសោធន៍ថ្មីៗក្នុងការរស់នៅ និងសិក្សានៅឆ្ងាយប្រទេសកំណើត ។​ នេះជាការលើកឡើងរបស់កញ្ញា ហ៊ួរ គីមហួង និស្សិតកម្ពុជាកំពុងស្នាក់នៅ និងសិក្សាក្នុងប្រទេសចិន ។

កញ្ញា ហ៊ួរ គីមហួង ជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ ការគ្រប់គ្រងទិន្និន័យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំង និងជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំសិក្សា២០២២-២០២៣ ។​ កញ្ញា ហ៊ួរ គីមហ៊ួង បានលើកឡើងថា បានជាកញ្ញាជ្រើសរើសរៀនជំនាញនេះ ព្រោះវាជាជំនាញថ្មីដែលកម្ពុជាមិនទាន់មានការសិក្សាពីជំនាញនេះ ហើយជំនាញនេះក៏ទើបតែមាននៅប្រទេសចិនក្នុងឆ្នាំ២០១៧ផងដែរ ។

យុវតីវ័យ២០ឆ្នាំរូបនេះបន្ថែមថា កត្តាជម្រុញចិត្តឱ្យរូបនាងប្រឡងយកអាហារូបករណ៍សិក្សានៅប្រទេសចិន ព្រោះកញ្ញាមើលឃើញឱកាសជាច្រើនដូចជា ការសិក្សានៅក្រៅប្រទេសជួយសម្រួលបន្ទុកគ្រួសារ ការសិក្សាដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍ផ្សេងៗក្នុងការសិក្សាពីអាហារូបករណ៍ ។ លើសពីនេះកញ្ញាចង់បើកឱកាសខ្លួនឯងបានសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗដើម្បីមកអភិវឌ្ឍន៍ប្រទេសជាតិឱ្យ​មានការរីកចម្រើន និងមានឯករាជ្យភាពជាងមុន។

យុវតី ហ៊ួរ គីមហួង បានឱ្យដឹងថា គន្លឹះដែលធ្វើឱ្យជោគជ័យក្នុងការដាក់ពាក្យអាហារូបករណ៍នេះ ដោយសារកត្តាមួយចំនួនដូចជា ការចេះភាសាចិនខ្លះៗដែលអាចប្រឡងយកសញ្ញាបត្រភាសាចិន HKS ដើម្បីផ្គួបផ្សំជាមួយឯកសារផ្សេងៗក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ ។ កញ្ញាបានបន្តថា ការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះមានតាមដំណាក់កាលផ្សេងគ្នា ហើយតម្រូវការឯកសារខុសៗគ្នាទៅតាមតម្រូវការរបស់សាលានីមួយៗផងដែរ ។ កញ្ញា គីមហ៊ួង បានបញ្ជាក់ដែរថា នៅពេលដាក់ពាក្យសិក្សាជាប់នៅខ្មែរតង់ទីមួយហើយ បេក្ខជនត្រូវដាក់ពាក្យអាហារូបករណ៍តាមរយៈអាហារូបករណ៍ CSC តាម Online បាន ដោយលក្ខខណ្ឌក្នុងការប្រឡងចូលសាលាមាន២ផ្សេងគ្នាទៅតាមសាកលវិទ្យាល័យគឺការប្រលងចូល និងការសម្ភាសន៍ ។

បេក្ខជនជ័យលាភីអាហារូបករណ៍រូបនេះបន្តថា ក្រោយមកស្នាក់នៅ និងសិក្សានៅប្រទេសចិនកញ្ញាមិនមានបញ្ហាក្នុងការសិក្សា ការស្នាក់នៅ ឬការទំនាក់ទំនងទេ ប៉ុន្តែសម្រាប់អាហារមានការលំបាកបន្តិចព្រោះអាហារភាគច្រើនមានរស់ជាតិដិត និងហិរ ។ ជាមួយគ្នានេះ នៅក្នុងអគារស្នាក់នៅរបស់និស្សិត តាមជាន់នីមួយៗមានផ្ទះបាយសម្រាប់និស្សិតអាចចម្អិនម្ហូបដោយខ្លួនឯងបានទើបធ្វើឱ្យកញ្ញា និងសិស្សដទៃទៀតងាយស្រួលផងដែរ ។

« ខ្ញុំ និងនិស្សិតដទៃទៀតមានភាពងាយស្រួលក្នុងការស្វែងរកឯកសារស្រាវជ្រាវ ចំណាយពេលស្វ័យសិក្សានៅបណ្ណាល័យក្រៅម៉ោងសិក្សា និងមានឯករាជ្យភាពកាន់តែប្រសើរ »

កញ្ញា ហ៊ួរ គីមហ៊ួង

ជាមួយគ្នានេះ កញ្ញា គីមហ៊ួង ប្ដេជ្ញាថា ក្រោយបញ្ចប់ការសិក្សានៅប្រទេសចិននឹងត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីយកចំណេះជំនាញ និងបទពិសោធន៍ថ្មីដែលបានសិក្សាអាហារូបករណ៍នវទៅអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ។

ជាចុងក្រោយ កញ្ញា ហ៊ួរ គីមហ៊ួង ក៏លើកទឹកចិត្តដល់សិស្សនិស្សិតជាពិសេសសិស្សានុសិស្សថ្នាក់ទី១១ ឬទី១២ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសិក្សានៅប្រទេសចិន គួរតែរៀនត្រៀមភាសាចិនឱ្យមុនដើម្បីមានភាពងាយស្រួលក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...