សម្តេចធិបតី ស្នើ​ឱ្យ​ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងអ្នកលក់ដូរ គិត​គូរ​ឡើងវិញ រឿងភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈ​មានជាតិផ្អែម ដែលប៉ះពាល់ដល់សុខភាពកុមារ

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ឱ្យ​ក្រសួងសុខាភិបាល ក៏​ដូចជា​ក្រសួងអប់រំ គិត​គូឡើងវិញពីបញ្ហាភេសជ្ជៈ​ប៉ូវកម្លាំង ដែល​ប៉ះពាល់​ដល់សុខភាពកុមារ​កម្ពុជា។

សម្តេចធិបតីមានប្រសាសន៍ថា ភេសជ្ជៈប៉ូវកម្លាំង មិន​មែន​សម្រាប់ក្មេងៗនោះទេ ដោយសម្តេចបានសង្កត់ធ្ងនើ់ថា ក្មេងៗដែល​ប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ចាប់ពីពេលនេះ រហូត​ដល់ពួកគេ​មានអាយុ៣០ ឬ៤០ឆ្នាំ ពួកគេនឹង​ក្លាយជា​បន្ទុកសង្គម ដោយអាច​នឹង​កើត​មានជំងឺទឹកនោមផ្អែម ឬជំងឺផ្សេងៗ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រឿងនេះ គឺជា​រឿង​មួយ​ដែល​ត្រូវ​ប្រកាស​អាសន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

“រឿងប្រើប្រាស់អាទឹកប៉ូវកម្លាំង… សុំ​ឱ្យ​ឪពុកម្តាយ ប្រជាជន លោកគ្រូអ្នកគ្រូទាំងអស់ និងអ្នកលក់គិតគូពីរឿងនេះ… ទៅមើលមន្ទីរពេទ្យគន្ធបុប្ឆា ក្មេងៗច្រើនណាស់ ហើយនេះ ពេលខ្លះពាក់ព័ន្ធទៅនឹងការយល់ដឹងរបស់ឪពុកម្តាយ…”

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏​បានមានប្រសាសន៍ដោយធ្វើការ​ណែនាំទៅ​ដល់ស្ថាប័នពាក់ព័ន្ធ សូមធ្វើសារអប់រំ​ឱ្យ​បានច្រើន​ពាក់ព័ន្ធនឹងផលវិបាក​នៃភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈផ្អែម រួចធ្វើការផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ឪពុកម្តាយ អាណាព្យាបាល បានយល់អំពីបញ្ហានេះ។ “…គ្មានឪពុកម្តាយណាចង់ឱ្យ​កូនកើតទឹកនោមផ្អែមទេ តែពេលខ្លះអត់សូវដឹង…អញ្ចឹងយើងចេញ​សារឱ្យច្រើនដើម្បី​យល់ ព្រោះយឺតមួយឆ្នាំ តើក្មេងប៉ុន្មាននាក់ដែលកើតជំងឺ…”។

អ្នកជំងឺទឹកនោមផ្អែម កំពុងទទួលការប្រឹក្សាពីគ្រូពេទ្យជំនាញ

ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបង្កឡើងដោយកម្រិតជាតិស្ករក្នុងឈាមខ្ពស់, វាអាចបណ្តាលមកពីការផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់ ឬការដែលរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបានត្រឹមត្រូវ។ នៅប្រទេសកម្ពុជា ជំងឺនេះកំពុងកើនឡើងជារៀងរាល់ឆ្នាំ ដោយបើតាមទិន្នន័យសមាគមទឹកនោមផ្អែមអន្តរជាតិ ឆ្នាំ២០១៩ បង្ហាញថា ក្នុងចំណោមមនុស្សពេញវ័យ ៩,៧លាននាក់ មាន ៤,៤% កើតជំងឺទឹកនោមផ្អែម ក្នុងនោះ​​ប្រជាជនពេញវ័យ​ដែលរស់នៅទីក្រុង មានអត្រា​ឆ្លង​ជំងឺទឹកនោមផ្អែម​ប្រមាណ ១០% ខណៈ​អ្នករស់នៅ​ជនបទ មានអត្រា​ឆ្លង​ប្រមាណ៥%។ ជាមួយ​គ្នា​នេះ ប្រទេស​កម្ពុជា​បាន​ចំណាយ​ប្រមាណ ១០២លានដុល្លារអាមេរិក ក្នុងការ​ព្យាបាល​ជំងឺទឹកនោមផ្អែម ដោយអ្នកជំងឺម្នាក់​ចំណាយ​មធ្យម​ប្រមាណ ២៣៨ដុល្លារក្នុង​មួយឆ្នាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *