សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គុណភាពអប់រំ ជាកត្តាកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពរបស់ប្រទេសជាតិក្នុងការអភិវឌ្ឍប្រកួតប្រជែងដោយចីរភាព។ ក្នុងនោះ គុណភាពនៃការអប់រំបណ្ដុះបណ្ដាល គឺជាកត្តាគន្លឹះសំខាន់មួយសម្រាប់ការធានាការអភិវឌ្ឍ និងការប្រកួតប្រជែងរបស់ប្រទេសជាតិ។

នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន សិស្សនៅទីក្រុង និងជនបទ មានចំណេះដឹង និងសមត្ថភាពខុសគ្នា ប៉ុន្តែនៅពេលពួកគេមានឱកាសបានទទួលនូវការអប់រំដែលមានគុណភាព នោះនឹងធ្វើឱ្យសិស្សនិស្សិតដែលនៅជនបទ អាចមានសមត្ថភាពដូចសិស្សនៅទីក្រុងដែរ។ « អ្វីដែលសំខាន់ត្រូវធ្វើយ៉ាងណាដើម្បីពង្រីកវិសាលភាពនៃកាអប់រំផ្ដល់ឱកាសឱ្យនិស្សិតរបស់យើងនៅទូទាំងប្រទេសមានលទ្ធភាពទទួលបានគុណភាពអប់រំ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

បើតាម​ប្រសាសន៍​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កត្តាដែល​កំណត់ក្នុងគុណភាពនៃការអប់រំបណ្ដុះបណ្ដាល មាន៤ គឺ ទី១. គុណភាពគុណវុឌ្ឍិនៃសាស្រ្តាចារ្យ និងគ្រូបង្រៀន ទី២. កម្មវិធីសិក្សា និងមេរៀន ទី៣. ឧបករណ៍សម្ភារៈ និងមធ្យោបាយក្នុងការបង្រៀន ទី៤. វិធីសាស្រ្តបង្រៀន។ សម្ដេចធិបតី បន្តថា កត្តាទាំង៤នេះ ជាកត្តាកំណត់គុណភាពនៃការអប់រំ ដែលកន្លងទៅអាចមានបញ្ហាប្រឈមខ្លះនៅតាមគ្រឹះស្ថាន ក៏ដូចជានៅតាមបណ្ដាខេត្ត។

សម្ដេចធិបតី ហ៊ុន ម៉ាណែតក៏​បាន​មានប្រសាសន៍ដែរថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ក្នុងការពង្រីកវិសាលភាពគ្របដណ្ដប់ ក្នុងនោះមានការចូលរួមពីវិស័យអប់រំ ដោយមានការអប់រំនៅតាមថ្នាក់ឧត្តមសិក្សានៅតាមបណ្ដាខេត្ត ដើម្បីផ្ដល់លទ្ធភាពឱ្យនិស្សិតអាចមានលទ្ធភាពចាប់យកការបណ្ដុះបណ្ដាល និងការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលធ្វើឱ្យមានគម្លាតនៃគុណភាពមនុស្ស និងសមត្ថភាពមនុសស្ស រាជធានីខេត្ត មានការកាត់បន្ថយមួយជំហាន។ ទោះយ៉ាងនេះក្ដី បញ្ហាប្រឈមក្នុងការធានាសមធម៌ ឬភាពស្មើគ្នា នៃគុណភាពនៃការអប់រំនៅមាននៅឡើយ ទាំងរវាងខេត្តនិងរាជធានី ទាំងរវាងសាកលវិទ្យាល័យផ្សេងៗក្នុងរាជធានី រួមមាន ខ្វះសិស្ស ខ្វះគ្រូជំនាញ ក៏ដូចជា ខ្វះឧបករណ៍ប្រើប្រាស់ក្នុងការបង្រៀន។  

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចនាយករដ្ឋមន្រ្តី មានបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមរវាងគម្លាតសិស្សទីក្រុង និងជនបទ គឺទាមទារការបង្កើតថ្មីដោយប្រើប្រាស់វិធីសាស្រ្តច្នៃប្រឌិតដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល។ ក្នុងនោះ ការបង្កើតឱ្យមានបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា អាចពង្រីកគុណភាពនៃការអប់រំបានលឿន និងដើរទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគាំទ្រក្នុងការបង្កើតឱ្យមានបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងបន្តពង្រឹងកិច្ចការការងារឱ្យបានកាន់តែល្អប្រសើរ ដើម្បីឱ្យសិស្ស គ្រូបង្រៀន សាស្រ្តាចារ្យ មានចំណេះដឹងកាន់តែទូលំទូលាយ។

គួរជម្រាបជូនថា ការរៀបចំឱ្យមានបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានទិសដៅកែលម្អគុណភាព និងសមធម៌នៃការអប់រំកម្រិតឧត្តមសិក្សាក្នុងការកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង។ លើសពីនេះ ធ្វើការបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល លើវគ្គសិក្សា និងមុខវិជ្ជា និង/ឬមុខជំនាញនៃកម្មវិធីសិក្សា ដែលទទួលអជ្ញាបណ្ណពីក្រសួងអប់រំ យុវជន និងកីឡា ឬពីរាជរដ្ឋាភិបាលរួចហើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។