សម្តេចតេជោ ៖ រាជរដ្ឋាភិបាល​កំណត់ «មនុស្ស» ជាវិស័យ​អាទិភាព​ចម្បងបំផុត ក្នុង​​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា

ភ្នំពេញ – លើក​ឡើង​នៅ​ក្នុង​ឱកាស​ចូលរួម​ជាអធិបតី​ ពិធី​បើក​សន្និសីទ «ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២» សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បីតម្រង់​ទិស​ដៅ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​ចតុកោណ​ចំនួន​៤ដំណាក់កាលរួចមក​ហើយ ជាពិសេស​ចាប់តាំង​ពី​ដំណាក់​កាលទី៣មក រាជរដ្ឋាភិបាល​បាន​កំណត់ «មនុស្ស» ជាវិស័យ​អាទិភាព​ចម្បងបំផុត ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់លើ​ការ​អភិវឌ្ឍធនធាន​មនុស្ស ការបង្កើតការងារ និង​ការ​កាត់បន្ថយ​ភាពក្រីក្រ។

បើតាម​ប្រសាសន៍​លើក​ឡើង​របស់សម្តេចតេជោ ជាក់ស្តែង​កម្ពុជា​បាន​បង្កើត​ការងារ​ជូនប្រជាជន​រាប់លាននាក់ ជាពិសេស​វិស័​យកាត់ដេរ និង​ផលិតស្បែកជើង, វិស័យ​កសិកម្ម និង​ទេសចរណ៍ ដែលបានចូលរួម​កាត់បន្ថយ​ភាពក្រីក្រគួរ​ឱ្យ​កត់សម្គាល់ ពីអត្រា ៥៣,២ភាគរយក្នុងឆ្នាំ​២០០៤ មក​នៅត្រឹម ១៧,៨ភាគរយប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​២០២០។

ជាមួយ​គ្នា​ ក្នុង​រយៈពេល​ជាង​២ទសវត្សរ៍ចុងក្រោយ​ មុន​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩ កម្ពុជា​សម្រេច​បាន​អត្រាកំណើនសេដ្ឋកិច្ចជាង​៧ភាគរយក្នុង​មួយ​ឆ្នាំ ដែល​ការណ៍​នេះ បានធ្វើ​ឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​ឋានៈពីប្រទេស​មានការ​អភិវឌ្ឍតិចតួច ទៅ​ជា​ប្រទេស​ដែលមានចំណូល​មធ្យមកម្រិតទាបនៅ​ក្នុង​ឆ្នាំ​២០១៥។

សម្តេចតេជោ ហ៊ុន សែន

“ជាមួយ​សមិទ្ធិផល​ដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាល​បាន​កំណត់​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០…”

គួរ​បញ្ជាក់ថា ក្នុង​នីតិកាលកន្លងមក រាជរដ្ឋាភិបាល​បាន​កំណត់​យក​អាទិភាព​ចំនួន ៤ គឺ ៖ ផ្លូវ ទឹក ភ្លើង និង​មនុស្ស ដើម្បី​ជំរុញ​ការ​អភិវឌ្ឍប្រទេស ដែល​លំដាប់ នៃសារៈសំខាន់​របស់អាទិភាព​ទាំង​នេះ ត្រូវ​បានផ្លាស់ប្តូរ​ទៅ​តាមដំណាក់​កាលនីមួយៗ នៃការ​អភិវឌ្ឍ។ ក្នុងនោះ នៅ​ដំណាក់​កាល២ខាងដើម យុទ្ធសាស្រ្ត​ចតុកោណ បាន​ផ្តោត​អាទិភាព​ទី១ លើ ផ្លូវ ហើយ​ ទឹក ភ្លើង និង​មនុស្ស​ គឺជាអាទិភាព​បន្ត​បន្ទាប់។ នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ ដំណាក់កាលទី៣ មនុស្ស បាន​ក្លាយ​ជា​អាទិភាព​ទី១ វិញ ហើយ ផ្លូវ ភ្លើង និង​ទឹក បាន​ក្លាយ​ជា​អាទិភាព​បន្ត​បន្ទាប់។

សម្រាប់ «យុទ្ធសាស្រ្ត​ចតុកោណ ដំណាក់កាលទី៤» របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា នៅ​តែ​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់លើ​វិស័យ​អាទិភាពទាំង៤ ដោយ​តម្កល់ «មនុស្ស» ជាអាទិភាពទី១ នៅលើគេ ដោយ​ផ្តោត​ទៅ​លើ ការ​អភិវឌ្ឍធនធានមនុស្ស រួម​មាន ១.ការពង្រឹង​គុណភាព​វិស័យ​អប់រំ, វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា, ២.ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស, ៣.ការ​លើក​កម្ពស់សេវា​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ និង ៤.ការ​ពង្រឹង​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...