សម្តេចតេជោសំណូមពរដល់​មាតាបិតា អាណាព្យាបាល អាជ្ញាធរ យកចិត្តទុកដាក់អប់រំកូនចៅកុំ​ឱ្យ​ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ – ក្នុងសារលិខិតចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបន្ត​ធ្វើការ​សំណូមពរដល់បងប្អូន​កូនក្មួយ​ជាជនរួមជាតិទាំងអស់ ពិសេស​មាតាបិតា អាណាព្យាបាល អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និង​អ្នក​ពាក់ព័ន្ធ បន្ត​យក​ចិត្ត​ទុកដាក់អប់រំ​កូនចៅ កុំ​ឱ្យ​ពាក់ព័ន្ធនឹង​គ្រឿងញៀន​ខុសច្បាប់។

សម្តេចតេជោ ក៏​បានសំណូមពរផងដែរឱ្យ​មានការ​​ចូលរួម​កាន់តែសកម្មថែមទៀត ក្នុង​ការ​កំណត់មុខសញ្ញាល្មើស និង​រាយការណ៍ជូនអាជ្ញាធរ​មូលដ្ឋាន ឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅ​មានវិធានការដោះស្រាយទាន់ពេលវេលា និង​មានប្រសិទ្ធភាព​ស្របតាម​ខ្លឹមសារគោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និង​ទិសស្លោក «៣កុំ ១រាយការណ៍» ដែល​ក្នុងនោះ កុំទី១ គឺកុំពាក់ព័ន្ធ ៖ មានន័យថា កុំជួញដូរ កុំចែកចាយ កុំ​ធ្វើជាខ្នងបង្អែក កុំឃុបឃិត និង​កុំ​ប្រើប្រាស់គ្រឿងញៀន។ កុំទី២ គឺកុំអន្តរាគមន៍ ៖ មានន័យថា កុំរារាំង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជា​ក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ។ រីឯ កុំទី៣ គឺកុំលើកលែង៖ មានន័យថា កុំបន្ធូរបន្ថយការ​អនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន។

ជាមួយ​គ្នានេះ សម្តេចក៏​បានធ្វើការ​ណែនាំ​ទៅ​ដល់គណៈបញ្ជាការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព អាជ្ញាធរមូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ដែល​នៅជាប់ជាមួយ​ប្រជាជន ត្រូវ​យក​ចិត្ត​ទុកដាក់​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេស​ពង្រឹងការ​ចុះ​ជាប់ជាមួយ​ប្រជាជន បង្កើន​សកម្មភាព​ធ្វើវេទិកាសាធារណៈ​ដែលតាមរយៈសកម្មភាពទាំងនោះ ត្រូវ​ខិតខំធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយឱ្យ​បានជាប្រចាំ ដើម្បីបង្កើន​ការយល់ដឹង​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ បង្កើន​កិច្ច​សហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាងប្រជាជន និង​អាជ្ញាធរមូលដ្ឋាន ក៏​ដូចជា​មួយ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ក្នុង​ការ​កាត់បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​ផ្នត់គំនិត​រើសអើង និង​មាក់ងាយចំពោះអ្នក​ញៀនគ្រឿងញៀន លើក​ទឹកចិត្ត​ដល់​ការ​គិតគូរ និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងការ​ជួយ​សង្រ្គោះ​អ្នក​ញៀនគ្រឿងញៀន និង​ផ្តល់​នូវសេវាសុខភាព ដើម្បីទទួលបាន​នូវ​ការ​ព្យាបាល​ស្តារនីតិសម្បទា បណ្តុះបណ្តាល​បំណិនជីវិត និង​ការបង្ការ​ខ្លួន​ពីការលាប់ឡើងវិញ។

ក្នុងនោះដែរ មន្រ្តីអនុវត្តច្បាប់គ្រប់ប្រភេទ និង​គ្រប់លំដាប់ថ្នាក់ ត្រូវ​បន្ត​ពង្រឹងការ​អនុវត្ត​ច្បាប់​ឱ្យ​បានម៉ឺងម៉ាត់បំផុត និងគោរពក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យ​បានខ្ជាប់ខ្ជួន។ ជាមួយ​គ្នា​នេះ ក៏​ត្រូវ​យកចិត្តទុកដាក់លើក​កម្ពស់​សមត្ថភាព​សិក្សា​ស្រាវជ្រាវ ដើម្បីឈានទៅ​វែកមុខ និង​បង្រ្កាប​ឱ្យ​បាននូវជនដែលជាមេខ្លោង ឬជនដែលជាខ្នងបង្អែក នៃ​បទល្មើស ក៏​ដូចជាឈាន​ទៅបង្ការ និង​ទប់ស្កាត់​ឱ្យ​បាននូវរាល់អំពើពាក់ព័ន្ធនឹង​ការ​សម្អាតប្រាក់ ដែលបានមកពីបទល្មើសគ្រឿងញៀន។ បន្ថែម​លើ​នេះ មន្រ្តីអនុវត្ត​ច្បាប់ ក៏​ត្រូវ​ចូលរួម​អប់រំ និង​លើកទឹកចិត្តអ្នកញៀនគ្រឿងញៀន​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់ និង​ជំរុញ​ឱ្យ​ទៅ​ទទួល​ការ​ព្យាបាល និង​ស្តារនីតិសម្បទាឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀស​រាល់បញ្ហាធ្ងន់ធ្ងរ ដែល​កើត​ឡើង​ដោយ​សារ​ឥទ្ធិពល​អាក្រក់ នៃគ្រឿងញៀន។

សូម​បញ្ជាក់ថា សម្រាប់ឆ្នាំ​២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ ត្រូវ​បានប្រារព្ធឡើង​ក្រោម​ប្រធានបទ «ប្រជាជនជាម្បង ៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន, ពង្រឹងការងារ អប់រំបង្ការ» ក្នុងគោល​បំណង​ផ្តោត​ការ​យកចិត្តទុកដាក់​ឱ្យ​កាន់តែស៊ីជម្រៅ​តាមរយៈ​ការ​ផ្តល់​អាទិភាព​ដល់​ប្រជាជន ឬ​ការ​ចាត់ទុក​ប្រជាជន​ជាមូលដ្ឋាន​ក្នុង​ការ​រៀបចំគោល​នយោបាយ ផែនការ​យុទ្ធសាស្រ្ត ផែនការ​សកម្មភាព និង​វិធានការ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។ ម្យ៉ាងវិញទៀត ប្រធានបទសម្រាប់ឆ្នាំនេះ ក៏​មាន​បំណង​លើកទឹកចិត្ត​ឱ្យ​ផ្តល់​អំណាច និង​ការទទួល​ខុសត្រូវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ និងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​របស់ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...