ពេញ – គម្រោងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសម្តេចប្រកាសលើកពេលទៅពេលក្រោយវិញ។
ការលើកពេលក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាក់នៅលើបណ្តាញសង្គមថា គឺដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថា អូមីក្រុង កំពុងតែរីករាលដាលនៅទីក្រុងភ្នំពេញ។
– សម្តេច ហ៊ុន សែន
” ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ: ២០២២ ទៅពេលក្រោយវិញ។ រក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ “
ជាមួយគ្នានេះ សម្តេចតេជោក៏បានបញ្ជាក់ដែរថា ការរក្សាបានជីវិត និងមានសុខភាពល្អ គឺមិនខ្វះទេពេលវេលានៃការជួបជុំ ហើយសម្តេចក៏សង្ឃឹមដែរថា សិស្សនិទ្ទេស A ដែលគ្រោងជួបសម្តេច និងក្រុមគ្រួសារ នឹងមានការយោគយល់នូវការលំបាកនេះ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់សរុបជាង៧ម៉ឺននាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួនជាង ១១ម៉ឺននាក់។ ក្នុងនោះសិស្សដែលជាប់និទ្ទេស A មានរហូតដល់ទៅ ១៧៥៣នាក់ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២២កន្លែង សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានភាសាបរទេស...

អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2024
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការបានទៅហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...

ឱកាសសម្រាប់សិស្សបាក់ឌុប! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង ផ្តល់ជូនទាំងកុំព្យូទ័រ និងការសិក្សាឥតគិតថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2026
ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់...

អាហារូបករណ៍ទេពកោសល្យស្ទែម ចំនួន១០កន្លែងនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យទៅលើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាសពីអាហារូបករណ៍ទេពកោសល្យស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































