ភ្នំពេញ – ថ្លែងក្នុងឱកាសពិធីបិទសន្និបាទបូកសរុបការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចគ្រោងនឹងជួបសិស្សដែលជាប់និទ្ទេស A ឡើងវិញ នៅថ្ងៃទី៣ ខែឧសភា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ដោយសារតែបញ្ហាកូវីដ១៩ សម្តេចខកខានបានជួបសិស្សដែលប្រឡងជាប់និទ្ទេស A ទាំងជាង១៧០០នាក់ តែយ៉ាងណាក្រោយពីស្ថានភាពធូរស្រាល នៃជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្រាល ខណៈដែលសម្តេចក៏បានប្រកាសពីការដកបំរាមពាក់ម៉ាស់នៅទីសាធារណៈហើយនោះ ដូច្នេះសម្តេចនឹងជួបសិស្សនិទ្ទេស A ឡើងវិញ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្មួយៗសិស្សានុសិស្ស កំឡុងនៃវិបត្តិជំងឺកូវីដ១៩ ដោយទទួលបានលទ្ធផលល្អប្រសើរនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានសិស្សរហូតដល់ទៅជាង១៧០០នាក់ជាប់និទ្ទេស A ជារឿងមួយដែលសម្តេចនឹកស្មានមិនដល់។ គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២០-២០២១ បានប្រព្រឹត្តទៅកាលពីចុងខែធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះជាលទ្ធផល មានបេក្ខជនរហូតដល់ទៅជាង៧ម៉ឺននាក់ ក្នុងចំណោមបេក្ខជនជាង១១ម៉ឺននាក់ដែលដាក់ពាក្យប្រឡង បានប្រឡងជាប់ជាស្ថាពរ និងបានរកឃើញសិស្សជាប់និទ្ទេស A មានរហូតទៅដល់ ១៧៥៣នាក់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញអប់រំភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង...
ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......
អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2024
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីដែលរស់នៅតាមបណ្តាខេត្តដែលកំពុងសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2024
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...





























