សម្តេចតេជោលើកទឹកចិត្ត​ឱ្យ​យុវជនរៀនជំនាញវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និង​ផលិតកម្ម

ភ្នំពេញ – ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ​ជូន​សិស្ស និស្សិត​វិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត​២ពាន់នាក់​នៅ​មជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍អន្តរជាតិជ្រោយចង្វា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបន្ត​លើកទឹកចិត្ត​​ទៅ​ដល់​យុវជន​កម្ពុជារៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ។

សម្តេចតេជោ​បាន​លើក​ឡើងថា ដើម្បីជំរុញ​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច និង​ផលិតកម្មក្នុងស្រុក និង​ការ​ទាក់ទាញវិនិយោគ គឺទាមទារ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា​យុវជន​យើង​មានជំនាញ ។ បើតាមប្រសាសន៍​​របស់សម្តេចតេជោ ពេល​នេះ​កម្ពុជាកំពុង​រៀបចំ​ឱ្យ​មានការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​សម្រាប់សិស្ស​ក្រីក្រ​ចំនួន​១លាន​៥សែននាក់ហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“ដើម្បីទាក់ទាញនូវវិនិយោគបាន អ្នក​វិនិយោគ​មិន​មែន​មក ហើយ​បែរជាយើងអត់ចេះអីសោះ អត់មានបច្ចេកទេសសោះ ហើយ​ទទួល​យក​យើង​ឱ្យ​ចូលធ្វើការ​នោះទេ…”

សូមបញ្ជាក់ថា ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាមិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ជំរុញ​ឱ្យ​អ្នក​សិក្សា​ទទួល​បាន​នូវ​ចំណេះដឹង ជំនាញ​បច្ចេកទេស​ជាមួយ​សមត្ថភាព​ពិតប្រាកដ ដើម្បី​ក្លាយ​ខ្លួនជាពលករជំនាញ អ្នក​បច្ចេកទេស ព្រមទាំងចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ ។

យោង​តាមទិន្នន័យ​របស់​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបង្ហាញថា បច្ចុប្បន្ន​កម្ពុជាមានគ្រឹះស្ថាន​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ សរុបចំនួន ១០៧គ្រឹះស្ថាន ខណៈ​ការ​សិក្សា​ជំនាញនេះ កំពុងទទួលបានការ​គាំទ្រ និង​លើកទឹកចិត្ត​ពីសំណាក់រាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ បើយោ​ងតាម​ការ​បញ្ជាក់របស់​មន្រ្តីជាន់ខ្ពស់​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បច្ចុប្បន្ន​ក្នុង​មួយ​ឆ្នាំកម្ពុជាផលិតធនធាន​មនុស្ស​ជាអ្នក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ បានប្រមាណតែ​៦ម៉ឺននាក់ប៉ុណ្ណោះ ដែលចំនួននេះ​​​​​​​មិនទាន់គ្រប់គ្រាន់តាមតម្រូវការ​ ខណៈ​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈអាចធ្វើការបណ្តុះបណ្តាលបានរហូតដល់១០ម៉ឺននាក់ក្នុងមួយឆ្នាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...