ពោធិ៍សាត់ – ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានបង្កើតនូវបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ និងពិភពលោកទាំងមូល។ តែយ៉ាងណាសម្រាប់កម្ពុជា កំពុងតែខិតខំដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ។
បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចាប់តាំងពីឆ្នាំ២០០០មក កម្ពុជាបានបញ្ចៀសនូវគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះទឹកជំនន់ឱ្យនៅកម្រិតទាបបំផុត ។
“បទពិសោធន៍ដែលយើងបានឆ្លងកាត់តាំងពីឆ្នាំ២០០០ និងជាបន្តបន្ទាប់តាំងពីពេលមុន យើងបានបញ្ចៀសពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះទឹកជំនន់នេះ នោះគឺជារឿងគួរឱ្យអបអរ…”
ការប្រែប្រួលអាកាសធាតុបាននឹងកំពុងតែធ្វើឱ្យប៉ះពាល់ដល់គ្រប់ប្រទេសនៅលើពិភពលោក និងរំខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងនោះជាការកត់សម្គាល់ សកម្មភាពរបស់មនុស្សដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន បានក្លាយជាមូលហេតុចម្បងដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ។

បើយោងតាមរបាយកាណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ បានបណ្តាលឱ្យមានកំណើនសីតុណ្ហភាព ដែលវានឹងធ្វើឱ្យមានការប្រែប្រួលយ៉ាងគំហុកចំពោះប្រព័ន្ធធាតុអាកាសក្នុងតំបន់ វិស័យកសិកម្ម និងជលផល ដី និង ជីវចម្រុះនៅក្នុងទឹក សន្តិសុខជាតិ និងតំបន់ ពាណិជ្ជកម្ម ការអភិវឌ្ឍន៍តំបន់ទីក្រុង ទេសន្តរប្រវេសន៍ និងសុខភាព។ ក្នុងនោះ វាក៏បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកំណើនសេដ្ឋកិច្ចនៅពេលអនាគត ធ្វើឱ្យមាននិន្នាការត្រឡប់ថយក្រោយវិញចំពោះលទ្ធផលអភិវឌ្ឍន៍ដែលសម្រេចបាននាពេលបច្ចុប្បន្ន និងធ្វើឱ្យថយចុះនូវគុណភាពជីវិតរស់នៅ។
ជាការឆ្លើយតបនឹងការប្រែប្រួលអកាសធាតុនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងរបាយការណ៍ជាតិស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ និងអនុសញ្ញា UNFCCC ជាពិសេសការបង្កើនធនធានហិរញ្ញវត្ថុក្នុងប្រទេស ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយភាពងាយរងគ្រោះនានា។

ស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក៏កំពុងតែធ្វើការអភិរក្សធនធានធម្មជាតិដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និងបណ្ឌិត ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2025
រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2026
ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2023
អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។



































































