នាយករដ្ឋមន្រ្តី​ណែនាំឱ្យ​ក្រសួងអប់រំ និងក្រសួងសុខាភិបាលពិនិត្យតាមដានការលក់ចំណីអាហារនៅតាមសាលារៀន ពិសេសភេសជ្ជៈផ្អែម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យសុខាភិបាល នាព្រឹកថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំដល់ក្រសួងអប់រំ ក៏​ដូចជាក្រសួងសុខាភិបាលពិនិត្យតាមដានការលក់ចំណីអាហារនៅតាមសាលារៀន ពិសេស ប្រភេទចំណីអាហារ និងភេសជ្ជៈផ្អែម។

សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍​ឱ្យ​ក្រសួងអប់រំ និងក្រសួងសុខាភិបាល ត្រូវធ្វើការអប់រំ ត្រួតពិនិត្យ ណែនាំ ទៅដល់អ្នកលក់ចំណីអាហារនៅតាមសាលារៀនសម្រាប់ក្មេងតូចៗ ក្រោយ​សម្ដេចសង្កេតឃើញថា កម្ពុជាមានកំណើននៃអ្នកកើតជំងឺទឹកនោមផ្អែមច្រើន ជាពិសេសអ្នកកើតជំងឺទឹកនោមផ្អែមនៅអាយុចន្លោះ ៣០ឆ្នាំ ទៅ៤០ឆ្នាំ។

សម្តេចធិបតីបន្ថែមថា ការកើតទឹកនោមផ្អែម មិនមែនកើតត្រឹមមនុស្សធំនោះទេ ជួនកាលអាចកើតតាំងពីក្មេងផងដែរ ដោយសារក្មេងៗមួយចំនួនផឹកភេសជ្ជៈប៉ូវកម្លាំងមួយថ្ងៃ៣កំប៉ុង ហើយឪពុកម្ដាយមិនសូវបានដឹងពីបញ្ហាប្រឈមនៃភេសជ្ជៈផ្អែម។

របាយការណ៍ថ្មីៗចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាលបានបង្ហាញថា គិត​ពីខែសីហា ឆ្នាំ​២០២៣ ដល់ខែកក្កដា ឆ្នាំ​២០២៤ ករណីពិគ្រោះជំងឺក្រៅ​ទឹកនោមផ្អែមគឺមានចំនួន ១៩០ ៩៥៧ករណី ចំនួននេះមានការកើនឡើង ៥៧,២% បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ១២១ ៤៤០ករណី ។ សម្រាប់ករណីអ្នក​ជំងឺទឹកនោមផ្អែមដែល​ត្រូវ​សម្រាកនៅមន្ទីរពេទ្យវិញ ក៏​​បាន​កើន​ឡើង​ចំនួន ៣៤,៦% ឬពី ១១ ០២០នាក់ ទៅ ១៤ ៨៣៧នាក់ ក្នុងរយៈពេល​ដូចគ្នានេះដែរ។ ដោយឡែកករណី​ជំងឺទឹកនោមផ្អែមទៅលើកុមារវិញ ក្នុងរយៈពេល​ជាង​២​០​ឆ្នាំ​កន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៧មក គេ​បានរកឃើញ​កុមារ​នៅ​កម្ពុជា​អាយុ​ចន្លោះ​ពី​៤​ ​ដល់​១​៤​ឆ្នាំ​ ​ជិត​៧​០​០​នាក់​ ​កើតជំងឺ​ទឹកនោម​ផ្អែម​​ប្រភេទ១​ ​ដែល​រក​ឃើញ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ឆាភ្នំពេញ​ ​និង​ខេត្ត​សៀមរាប​។​

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ​តែងតែជំរុញឱ្យគ្រឹះស្ថានសាធាណៈត្រូវត្រួតពិនិត្យ ណែនាំ ហាមឃាត់ រាល់ការលក់ចំណីអាហារដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកសិក្សា។ ក្នុងនោះ​ចំពោះចំណីអាហារដែលហាមមិនឱ្យលក់នៅតាមគ្រឹះស្ថានសិក្សាមានចំនួន ៦ប្រភេទ រួមមាន ទី១. ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, ទី២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ទី៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ទី៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ គ្រប់ប្រភេទ, ទី៥. ស្ករសូកូឡា ស្ករគ្រាប់និងស្ករកៅស៊ូគ្រប់ប្រភេទ និងទី៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម តំណាប់ផ្អែមគ្រប់ប្រភេទ។

អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា ដើម្បីអនុវត្តវិធានការសុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រសួងអប់រំ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមសាលារៀន ក៏ដូចជាជំរុញសាលារៀន ធ្វើការជិតស្និទ្ធជាមួយអ្នកលក់ចំណីអាហារក្នុងសាលារៀន ក៏ដូចជាពិនិត្យប្រភេទអាហារដែលដាក់លក់ផងដែរ។ ជាមួយគ្នានេះ ក្រសួងអប់រំ បានបញ្ចូលព័ត៌មាន និងការពន្យល់លម្អិតទាក់ទងទៅនឹងផលប៉ះពាល់របស់អាហារក្នុងមុខវិជ្ជាអប់រំសុខភាពសិក្សា ហើយគណៈគ្រប់គ្រងសាលាតែងធ្វើការងារជិតស្និទ្ធជាមួយឪពុកម្ដាយសិស្ស ឬអាណាព្យាបាលសិស្សឱ្យមានការចូលរួម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *