ស្ថាប័នពាក់ពន្ធ និងអង្គការដៃគូ គាំទ្រការដំឡើងពន្ធថ្នាំជក់ស្របតាមការអំពាវនាវរបស់ WHO

ក្រសួង ស្ថាប័នពាក់ពន្ធ និងអង្គការដៃគូ គាំទ្រការដំឡើងពន្ធថ្នាំជក់ស្របតាមការអំពាវនាវរបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីជួយឱ្យរដ្ឋទទួលបានប្រាក់ចំណូលពន្ធបន្ថែម និងធ្វើឱ្យអត្រាអ្នកជក់បារីថយចុះ បង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។ ការគាំទ្រនេះ ធ្វើឡើងនៅក្នុង ”វេទិកាយុវជនស្ដីពី វិធានការពន្ធថ្នាំជក់” ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

បច្ចុប្បន្ន ពន្ធថ្នាំជក់នៅកម្ពុជា មានអត្រា២៥% នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង៣១% សម្រាប់បារីនាំចូល ដែលអត្រានេះនៅមានកម្រិតទាបនៅឡើយ បើធៀបជាមួយអត្រា ពន្ធថ្នាំជក់ នៃប្រទេសអាស៊ានផ្សេងៗទៀត ។ អត្រាពន្ធថ្នាំជក់សមរម្យបំផុត ដែលណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោកគឺ ៧៥% នៃតម្លៃលក់រាយ។

លោកស្រីវេជ្ជបណ្ឌិត ADA MOADSIRI តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានអំពាវនាវឱ្យមានការដំឡើងអាករពិសេសលើបារីនៅកម្ពុជា។ លោកស្រី បន្តថា ការដំឡើងអាករពិសេសលើបារីប្រកបដោយប្រសិទ្ធភាព ត្រូវតែធ្វើឱ្យតម្លៃបារីមានកំរិតខ្ពស់ ដើម្បីធ្វើឱ្យលទ្ធភាពទិញមានការលំបាក  ទើបអាចទប់ស្កាត់ការប្រើប្រាស់បារីប្រកបដោយប្រសិទ្ធភាព។

តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បញ្ជាក់បន្ថែមថា ឧបសគ្គដែលរារាំងការដំឡើងអាករពិសេសលើបារីកន្លងមក គឺដោយសារមានការបំភាន់ព័ត៌មានមួយចំនួនរបស់ឧស្សាហកម្មថ្នាំជក់តាមរយៈការលើកឡើងថា ទី​១. ដំឡើងអាករពិសេសលើបារីធ្វើបាបអ្នកមានជីវភាពក្រីក្រ ទី២. ការដំឡើងអាករពិសេសលើបារីនឹងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ទី៣. ដំឡើងអាករពិសេសលើបារីនឹងនាំឱ្យមានការគេចពន្ធ ដែលព័ត៌មានទាំងនេះសុទ្ធតែជាព័ត៌មានមិនពិត (SCARE TACTICS)។

លោកស្រីក៏បានចង្អុលបង្ហាញថា ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់ការបំភាន់ទាំងនេះ ក្នុងគោលបំណងតែមួយគត់ គឺរារាំងឬពន្យារពេលមិនឱ្យដំឡើងអាករពិសេសលើបារី។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ធនធានមនុស្សដើរតួនាទីសំខាន់ ប្រសិនបើធនធានមនុស្សត្រូវបំផ្លាញសុខភាពដោយសារថ្នាំជក់តាំងពីក្មេង នោះប្រទេសជាតិនឹងគ្មានការអភិវឌ្ឍ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ដើម្បីកាត់បន្ថយផលប៉ពាល់នៃការប្រើប្រាស់ថ្នាំជក់ (បារី) ក្នុងចំណោមយុវជន ចាំបាច់ត្រូវបង្កើនអត្រាពន្ធលើផលិតផលថ្នាំជក់ ព្រោះកាលណាអ្នកជក់មានជីវភាពក្រីក្រ ហើយតម្លៃបារីថ្លៃនោះនឹងគ្មានលទ្ធភាពទិញ រួមចំណែកកាត់បន្ថយការជក់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា យោងតាមគោលការណ៍ Incentives នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច ការយកអាករពិសេសលើបារីខ្ពស់ ធ្វើឱ្យថ្លៃបារីមានការកើនឡើង ហើយបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់បារី សម្រាប់ក្រុមជនងាយរងគ្រោះ មានប្រាក់ចំណូលទាប និងអាចធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ ដែលរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលលើវិស័យសុខភាពសាធារណៈទៅពេលអនាគត។

លោកវេជ្ជបណ្ឌិត មុំ គង់ អ្នកជំនាញលើវិស័យថ្នាំជក់នៅកម្ពុជា បានគាំទ្រការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដោយថ្លែងថា គ្រប់ប្រទេសដែលបានដំឡើងអាករពិសេសលើបារី សុទ្ធតែទទួលបានប្រាក់ចំណូលពន្ធកើនឡើងយ៉ាងច្រើន។ ជាក់ស្ដែងនៅប្រទេសថៃ នៅពេលរដ្ឋាភិបាលថៃយកអាករពិសេសលើបារី ៥៥% នៅឆ្នាំ១៩៩៣ រដ្ឋទទួលបានប្រាក់ចំណូលត្រឹមតែ ៥៣០លានដុល្លារ ប៉ុន្តែនៅពេលរដ្ឋាភិបាលដំឡើងអាករពិសេសលើបារីរហូតដល់ ៩០% នៅឆ្នាំ២០១៧ រដ្ឋទទួលបានប្រាក់ចំណូលរហូតដល់ ២២៨៧លានដុល្លារ ហើយករណីដំឡើងអាករពិសេសលើបារី នាំឱ្យកើនចំណូលពន្ធរដ្ឋនេះ ក៏បានកើតឡើងនៅប្រទេសហ្វីលីពីនផងដែរ។

អ្នកជំនាញលើវិស័យថ្នាំជក់នៅកម្ពុជា បញ្ជាក់ថា យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់ នោះនឹងនាំឱ្យតម្លៃបារីកើនឡើង១៥% កាត់បន្ថយអ្នកជក់បារី ៣ម៉ឺននាក់ នៅឆ្នាំបន្ទាប់, បង្ការអ្នកស្លាប់ ១ម៉ឺនាក់ ក្នុងរយៈពេល១០ទៅ ១៥ឆ្នាំបន្ទាប់ និងកើនប្រាក់ចំណូលពន្ធរដ្ឋជាង ៥៣លានដុល្លារសហរដ្ឋក្នុង១ឆ្នាំ។

ឯកឧត្តមបណ្ឌិត ម៉ម សារិទ្ធ សាស្រ្តាចារ្យសេដ្ឋកិច្ច មានប្រសាសន៍ថា កិច្ចការចាំបាច់និងបន្ទាន់ គឺការដំឡើងអាករពិសេសលើបារី ដោយផ្អែកលើគ្រោះថ្នាក់នៃការប្រើប្រាស់បារីថ្នាំជក់ ចំពោះសុខភាពសាធារណៈ (ជាពិសេសកម្លាំងពលកម្ម) និងផលចំណេញនៃចំណូលថវិកា ជាមួយនឹងស្ថានការណ៍បច្ចុប្បន្ន ដែលការហូតអាករពិសេសលើបារីមានកម្រិតទាបនៅឡើយ។ ការដំឡើងអាករពិសេសលើបារីបន្ថែម ជាយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ សម្រាប់ទាំងសុខភាពសាធារណៈ ទាំងហិរញ្ញវត្ថុសាធារណៈ។​

ឯកឧត្តម ទូច ចាន់ធី តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ក៏គាំទ្រឱ្យរាជរដ្ឋាភិបាលធ្វើការដំឡើងអាករពិសេសលើបារីផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា ការដំឡើងអាករពិសេសលើបារីនឹងជួយឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅមុំទី៣ដែលចង្អុលបង្ហាញថា ត្រូវការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន។

ឯកឧត្តម វ៉ាន់ ពុទ្ធិពល  អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ មានប្រសាសន៍ គាំទ្រ និងប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានការកើនឡើងអាករពិសេសលើបារី និងតម្លៃបារី និងកំពុងធ្វើកំណែទម្រង់ទៅលើប្រព័ន្ធពន្ធ និងរដ្ឋបាលពន្ធ។

ឯកឧត្តម សោម ចិន អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានបញ្ជាក់ថា គណៈកម្មការទី៨ នៃរដ្ឋសភាតែងតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងជាអាទិភាព ដែលការប្រើប្រាស់ថ្នាំជក់ជាកត្តាហានិភ័យមួយ ហើយការដំឡើងអាករពិសេសលើបារី ជាយន្តការមានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយជំងឺមិនឆ្លង។

បើតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការមានជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់ ហើយ៣៣% នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យខាតបង់ថវិកា ៦៤៩លានដុល្លារអាមេរិក ដែលស្មើនឹង៣% នៃGDP របស់កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...