ឯកឧត្តម គួច ចំរើន ៖ សាលារៀនឯកជន រួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសំរួលបន្ទុកបណ្តុះបណ្តាលរបស់សាលារដ្ឋ

ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តកណ្តាល លើក​ឡើងថា សាលារៀនឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់បន្ទុកក្នុងការបណ្ដុះបណ្ដាលរបស់សាលារដ្ឋ និងជួយសម្រាលអារម្មណ៍របស់អាណាព្យាបាលច្បាស់ថា កូនរបស់គាត់ចេញពីផ្ទះមកចូលរៀននៅសាលាពិតប្រាកដ។

ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ​សាលា​រៀនវ៉េស្ទឡាញន៍ សាខាទី១១ និង​សាលា​ភាសាលីដឺលែន សាខាទី២ ស្ថិត​ក្នុងក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា សម្រាប់ខេត្តកណ្ដាលមានសាលារៀនឯកជនចំនួន ២៣៣សាលា ក្នុងនោះជាសាលាចំណេះដឹងទូទៅចំនួន ២៧សាលា ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា ហើយមានសិស្សានុសិស្សចូលរៀនប្រមាណជាង ៥ម៉ឺន ៦ពាន់នាក់ ដែលចំនួននេះពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើការសំរាលនៃបន្ទុករបស់សាលារដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ វិស័យអប់រំឯកជន បានបង្កើតឱកាសការងារដល់លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋដទៃទៀតប្រមាណជាង១០០០នាក់ ដែលកំពុងបម្រើការងារក្នុងវិស័យអប់រំនេះផងដែរ។

ឯកឧត្ដមអភិបាលខេត្តបន្តទៀតថា ការបើកសាលានេះមិនត្រឹមតែយកកម្លៃចំណេញនោះទេគឺបានជួយដល់ការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ហើយការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់សាលាដោយមានការប្រកួតប្រជែងជាមួយសាលារដ្ឋ ដែលបានខិតខំអភិវឌ្ឍន៍ខ្លួនទាំងផ្នែកជំនាញរឹង និងជំនាញទន់ព្រមទាំងបំណិនជីវិតផងដែរ។

បន្ថែមថាពីលើនេះ ឯកឧត្ដមអភិបាលខេត្ត បានចាត់ទុកការអប់រំ គឺពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្សបន្តវេន និងដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជាពិសេសគឺខណៈពេលប្រទេសជាតិយើង និងពិភពលោកកំពុងតែដើរនៅលើបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យា។

បើតាម ឯកឧត្តម គួច ចំរើន រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា បាននឹងកំពុងបន្តថែរក្សាសុខសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច និងការ អភិវឌ្ឍ ក្នុងចក្ខុវិស័យដឹកនាំប្រទេស និងប្រជាជនឱ្យមានកិត្យានុភាពជាតិ ដោយប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សាលារៀនទាំងរដ្ឋ និងឯកជន គួរ​ដាក់បញ្ចូលកម្មវិធី “មនសិការពលរដ្ឋល្អ”ក្នុងកម្មវិធីសិក្សា ដើម្បីជាការបណ្ដុះបណ្ដាលសមត្ថភាព ស្មារតីឆន្ទៈ សេចក្ដីថ្លៃថ្នូរ និងភាពជាពលរដ្ឋល្អរបស់យុវជនសម្រាប់កម្ពុជា និងជាការផ្ដល់ឱកាសដល់យុវជនក្នុងការកសាងភាពជាពលរដ្ឋល្អ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍប្រទេសជាតិ ក្នុងគោលបំណងកសាងកម្លាំងរួមជាធ្លុងមួយប្រកបដោយសាមគ្គីភាព ឯកភាពជាតិ និងសុខុដុមនីយកម្មជាតិដើម្បីអនាគតកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស