នាយកសាលាមានតួនាទីសំខាន់ដឹកនាំរង្វាយតម្លៃ ដើម្បីសម្រេចបានការកែលម្អលទ្ធផលសិក្សារបស់សិស្សក្នុងសតវត្សរ៍ទី២១

ភ្នំពេញ – នាយកសាលាមានតួនាទីសំខាន់ក្នុងការដឹកនាំរង្វាយតម្លៃ ដើម្បីសម្រេចបានការកែលម្អលទ្ធផលសិក្សារបស់សិស្ស ជាពិសេសក្នុងការអនុវត្តកំណែទម្រង់នៅកម្រិតសាលារៀន។ ហើយនាយកសាលាក៏ជាតួអង្គសំខាន់ក្នុងការអនុវត្តកំណែទម្រង់រង្វាយតម្លៃដែលផ្ដោតលើការអនុវត្តវិធីសាស្រ្តសហការ ការលើកកម្ពស់ការរិះរកក្នុងថ្នាក់រៀន។ ក្នុងន័យនេះ នាយកត្រូវអនុវត្តក្របខ័ណ្ឌរង្វាយតម្លៃដោយអនុលោមតាមបរិបទនៃសាលានីមួយៗ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងបឋកថាទិវាជាតិអំណាន ស្ដីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងបរិបទនៃការអប់រំក្នុងសតវត្សរ៍ទី២១។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា នាយកមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ កម្រិតសាលារៀន ជាពិសេសកំណត់ថា តើសិស្សខ្សោយអ្វី? សាលាមានបញ្ហាអ្វី? ហើយយកលទ្ធផលសិក្សារបស់សិស្សយកមកកែលម្អ ពិភាក្សាជាមួយមាតាបិតា ហើយមាតាបិតាក៏ត្រូវការគាំទ្រដល់កូនរបស់ខ្លួនផងដែរ។ ជាពិសេស នៅក្នុបរិបទលើកកម្ពស់បំណិនសតវត្សរ៍ទី២១នេះ គឺទាមទារឱ្យពិនិត្យឡើងវិញ តើគ្រូបង្រៀន នាយកសាលារៀន ត្រូវកែលម្អវិធីសាស្រ្តបង្រៀនយ៉ាងដូចម្ដេច?

រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា បំណិនសតវត្សរ៍ទី២១នេះ គឺមិនមែនវាស់វែងត្រឹមតែកម្រិតចំណេះដឹងរបស់សិស្សនោះទេ គឺត្រូវធ្វើយ៉ាងម៉េចឱ្យសិស្សចេះបំណិនត្រិះរិះពិចារណា បំណិនដោះស្រាយបញ្ហា បំណិនធ្វើការងារជាក្រុម បំណិនប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បំណិនភាពជាអ្នកដឹកនាំ បំណិនសហគ្រិនភាព បំណិនភាពជាពលរដ្ឋល្អ ដែលមិនអាចវាស់វែងតាមរយៈការប្រឡងឆមាស ប្រឡងប្រចាំឆ្នាំ ឬប្រឡងយកសញ្ញាបត្រឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“នៅក្នុងការអនុវត្តជាក់ស្ដែងត្រូវតែមានតុល្យភាពទៅតាមរង្វាយតម្លៃទៅតាមវិធីសាស្រ្តទាំងពីរ រួមមាន វិធីសាស្រ្តរង្វាយតម្លៃតាមដំណាក់កាលដែលគ្រូវាស់វែងនូវលទ្ធផលសិក្សារបស់សិស្ស និងផ្ដល់ការកែលម្អដើម្បីលើកទឹកចិត្តជាប្រចាំ ជៀសជាងផ្ដោតតែលើការប្រឡងតែមួយមុខ”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា បើតាមកំណែទម្រង់រង្វាយតម្លៃនៅប្រទេសសិង្ហបុរីផ្តោតលើ រង្វាយតម្លៃដើម្បីលើកកម្ពស់ការរៀន (Assessment for Learning) ដើម្បីអនុវត្តក្របខ័ណ្ឌរង្វាយតម្លៃនេះ គឺនាយកសាលាត្រូវ ទី១. កំណត់ចំណុចខ្វះខាតរវាងវិធីសាស្ត្ររង្វាយតម្លៃបច្ចុប្បន្ន និងគោលដៅដែលបានដាក់ចេញ ទី២. កំណត់រយៈពេល និងឱកាស ដើម្បីកាត់បន្ថយចំណុចខ្វះខាត និងទី៣. ធ្វើការជាមួយគ្រូ ដើម្បីពិនិត្យអនុវត្ត មតិយោបល់ ព័ត៌មានត្រឡប់ និងបង្កើតឱ្យមានការពិភាក្សាក្នុងការអនុវត្តវិធានការថ្មី។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ប្រទេសសិង្ហបុរីបានអនុវត្តកំណែទម្រង់រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សដោយផ្ដោតលើវិធីសាស្ត្រសរុប (holistic assessment-HA) គឺជាវិធីសាស្រ្តមួយដែលគ្រប់ជ្រុងជ្រោយ ដូចជា ការប្រមូលទិន្នន័យនិងព័ត៌មានពីទិដ្ឋភាពផ្សេងៗរបស់សិស្សពីប្រភពផ្សេងៗគ្នានៅក្នុងគោលដៅផ្តល់ព័ត៌មានត្រឡប់ ដើម្បីជួយដល់ការវិវឌ្ឍនៃការសិក្សារបស់សិស្ស។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា វិធីសាស្រ្តគ្រប់ជ្រុងជ្រោយនេះ កាត់បន្ថយសារៈសំខាន់នៃការប្រឡងឆមាសទៅតាមដំណាក់កាលរបស់សិស្សក្នុងឆ្នាំសិក្សានីមួយៗ ដើម្បីលើកទឹកចិត្តសិស្ស និងបង្កើតភាពជឿជាក់ ដោយផ្ដល់អនុសាសន៍ដល់សិស្សម្នាក់ៗ ដើម្បីកែលម្អការសិក្សារបស់ខ្លួន។ គួរជម្រាបជូនថា រង្វាយតម្លៃនៃលទ្ធផលសិក្សារបស់សិស្ស គឺជាសសរស្ដម្ភទី៣នៃចក្ខុវិស័យ ស្ដីពីកំណែទម្រង់វិស័យអប់រំនៅកម្ពុជា និងជាសមាសភាគយ៉ាងសំខាន់នៃការរៀន និងបង្រៀន។ នៅឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវ «ក្របខ័ណ្ឌការវាយតម្លៃការសិក្សារបស់សិស្សកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សាទុតិយភូមិ» ដើម្បីវិនិច្ឆ័យលើគុណភាព ប្រសិទ្ធភាព គុណតម្លៃ និងតម្លៃរបស់ប្រព័ន្ធ កម្មវិធី ផលិតផល និងការអនុវត្តផ្សេងៗបាន។ ការរវាយតម្លៃមានសារៈសំខាន់ចំពោះជោគជ័យរបស់ប្រព័ន្ធអប់រំ ពីព្រោះការរង្វាយតម្លៃអាចជួយដល់អ្នកអប់រំ និងភាគីពាក់ព័ន្ធសម្រេចចិត្តលើប្រព័ន្ធកម្មវិធី ផលិតផល ឬការអនុវត្តទាំងនោះបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...