សម្ដេចតេជោ ហ៊ុន សែន ប្រកាសទទួលនិស្សិតខ្មែរមករៀនក្នុងប្រទេសវិញ បើថៃធ្វើទុក្ខបុកម្នេញពេលកំពុងសិក្សា

ថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៦ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសពីការ​ទទួលយកនិស្សិតកម្ពុជា​ដែល​កំពុងសិក្សា​នៅប្រទេសថៃ​ត្រឡប់មករៀនក្នុងប្រទេសវិញ ប្រសិន​បើ​មានករណីភាគីថៃធ្វើទុក្ខបុកម្នេញពួកគេពេលកំពុងសិក្សា។

សម្ដេចតេជោ មានប្រសាសន៍ថា សម្រាប់និស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសថៃ ក្នុងស្ថានភាពនេះ បើគេបន្តឱ្យរៀនបានក៏រៀនសិនទៅ តែបើទ្រាំរៀនមិនបានទេ សូមត្រឡប់មកប្រទេសខ្មែរវិញ មករៀននៅស្រុកខ្មែរ ដោយមានផ្ដល់អាហារូបករណ៍សម្រាប់ការសិក្សា។

ប្រធានព្រឹទ្ធសភា បន្ថែមថា ប្រសិនក្រសួងអប់រំ និងរាជរដ្ឋាភិបាល មិនអាចជួយផ្តល់អាហារូបករណ៍បាន សម្ដេចនឹងចេញលុយឱ្យរៀនតែម្ដង។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ប្រសាសន៍របស់សម្តេចតេជោនេះ គឺបង្ហាញពីជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកម្ពុជា ទៅលើសេចក្ដីថ្លៃថ្នូរ និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងខណៈដែលប្រទេសជិតខាងមើលងាយ ឬធ្វើទុក្ខបុកម្នេញជាដើម។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍បន្ថែមថា ការសិក្សានៅក្នុងប្រទេសរបស់យើង ក៏មានទាំងគ្រប់មុខវិជ្ជា គុណភាពទទួលយកបានមិនចាញ់ប្រទេសជិតខាងនោះទេ ដូច្នេះនិស្សិតខ្មែរអាចត្រឡប់មកសិក្សានៅប្រទេសកម្ពុជា ដោយបំពេញគ្រប់លក្ខខណ្ឌបរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត គឺមានទាំងអស់។

ជាមួយ​គ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកទឹកចិត្តឱ្យនិស្សិតខ្មែរគួរពិចារណា ព្រោះការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅកម្ពុជាក៏មិនចាញ់ប្រទេសជិតខាង ឬបណ្ដាប្រទេសផ្សេងទៀតដែរ។ ម៉្យាងដើម្បីរក្សាសុខសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ នៃប្រជាជាតិរបស់យើង ខណៈពេលដែលថ្នាក់ដឹកនាំកំពុងយកចិត្តទុកដាក់ខ្ពស់។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ថា ស្របតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រសួងអប់រំ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលនិស្សិតខ្មែរវិលត្រឡប់ពីប្រទេសថៃវិញ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងអប់រំ ក៏កំពុងធ្វើការងារជិតស្និទ្ធជាមួយបណ្ដាញប្អូនៗនិស្សិតខ្មែរដែលកំពុងសិក្សានៅតាមប្រទេសនានាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *