អ្នកនាំពាក្យ៖ ក្រសួងអប់រំ កំពុងស្រាវជ្រាវករណីនាយកសាលាទារលុយពីគ្រូបង្រៀនកិច្ចព្រមព្រៀង ដើម្បីសិក្សារកការពិត និងចាត់វិធានការ

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានអះអាងថា ពេលនេះ​ក្រសួងអប់រំ​កំពុងបើក​ការ​​ស្រាវជ្រាវ ដើម្បីសិក្សា​រក​ការពិត និង​ចាត់វិធានការ ទៅ​លើ​ករណីចោទប្រកាន់នាយកសាលាមួយរូបថា បានសុំប្រាក់ខែគ្រូបង្រៀន​កិច្ច​ព្រមព្រៀង​ចំនួន​មួយខែ។

កាលពីថ្ងៃចន្ទ ទំព័រហ្វេសប៊ុក​មួយ​ដែលមានឈ្មោះថា “គ្រូ” បានបង្ហោះ​នៅលើ​បណ្តាញសង្គមថា «មាននាយក​សាលា​បឋមសិក្សា​ម្នាក់ ត្រូវ​គ្រូកិច្ចព្រមព្រៀងរាយការណ៍ថា បានសុំប្រាក់ខែគាត់ចំនួន១ខែ ដូចគ្រូ​កិច្ច​សន្យា​ទាំងអស់​ដែលបង្រៀន​នៅសាលានោះ…» ទំព័រ​មួយនេះ បានទាមទារឱ្យ​បញ្ឈប់សកម្មភាពរបៀបនេះជាបន្ទាន់។ ជាបន្ត​បន្ទាប់ ទំព័រហ្វេសប៊ុក “គ្រូ” ដដែល ក៏​បានបង្ហាញពីសារដែលគេ​ជឿថា គឺជា​គ្រូបង្រៀនកិច្ចព្រមព្រៀង ក៏ដូចជា​គ្រូបង្រៀន​កិច្ចសន្យា​ បានចូលទៅត្អួញត្អែ​ពីករណីដូចគ្នានេះ។

គ្រូបង្រៀនថ្នាក់បឋមសិក្សា កំពុងបង្រៀនមុខវិជ្ជាគណិតវិទ្យា

អ្នក​ប្រើប្រាស់បណ្តាញសង្គម​ជាច្រើន​បាន​ចូលទៅ​បញ្ចេញមតិ ដោយថា ករណីនេះមិនមែនទើបតែមាននោះទេ ពោល​គឺវាមានយូរមកហើយតែមិនមានអ្នកណាហ៊ាននិយាយ ព្រោះតែគេ​ខ្លាចអស់ការងារ។ ខ្លះទៀតថា គ្រូកិច្ចសន្យា​ក៏​មានស្ថានភាពដូចគ្នានេះដែរ។

គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជា​គ្រូបង្រៀន​ដែល​ត្រូវ​បាន​ជ្រើសរើសដោយ​ក្រសួ​ងមុខងារសាធារណៈ ដើម្បីទៅបង្រៀន​នៅ​តាមសាលាបឋមសិក្សា​ដែលខ្វះខាតគ្រូ។ ដោយឡែកគ្រូបង្រៀនជាប់កិច្ចសន្យាវិញ ត្រូវ​បាន​ជ្រើសរើសដោយមន្ទីរអប់រំ យុវជន និងកីឡា និងមានការចូលរួមពីមន្ទីរមុខងារសាធារណៈ។

យ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយ​មក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ចូលទៅ​បញ្ចេញមតិ ដោយថា នេះជា “ទម្លាប់អាក្រក់, សាលាណា ដកចោលជាគំរូ” ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានស្នើ​ឱ្យ​រាយការណ៍នេះទៅឯកឧត្តមផ្ទាល់តាមរយៈសារជាអក្សរ ឬក៏ផ្ទាល់មាត់។

លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា

លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា មានប្រសាសន៍ប្រាប់ AMS ថា ក្រោយ​ទទួលបានដំណឹងនេះ កាលពីថ្ងៃចន្ទម្សិលមិញ លោកបានចុះទៅដល់ទីតាំងដែលត្រូវ​ចោទប្រកាន់ថា នាយកសាលាបានទារលុយពីគ្រូកិច្ចព្រមព្រៀងនោះ។ លោកបណ្ឌិត កាន់ ពុទ្ធី បញ្ជាក់ថា ចំពោះករណីនាយកសាលារូបនេះ ក្រុមការងារ កំពុងរៀបចំរបាយការណ៍ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងកំពុង​រង់ចាំការសម្រេច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...