ខេត្តព្រៃវែងជាខេត្តទី២ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង

ព្រៃវែង – ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ខេត្តព្រៃវែង ជាខេត្តទី២ នៅកម្ពុជា ដែលបាន​បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ។ ពិធីប្រកាសបាន​ធ្វើ​ឡើង​នៅព្រឹកថ្ងៃទី២៥ ខែតុលាក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងថ្នាក់ដឹកកិច្ចការពាក់ព័ន្ធនឹងវិស័យទឹកស្អាតនិងអនាម័យ ។ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានន័យថា គ្រប់គ្រួសារមានបង្គន់អនាម័យប្រើប្រាស់។

តាមរយៈសមិទ្ធិផលនេះ លោក យី គឹមថាន នាយករងប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា មានភាគីពាក់ព័ន្ធជាច្រើន បានយកចិត្តទុកដាក់បង្កើតការរៀបចំស្ថាប័នអនុវត្តប្រព័ន្ធត្រួតពិនិត្យអនាម័យ បង្កើតការចូលរួមសហគមន៍ បង្កើតទីផ្សារអនាម័យ ឧបត្ថម្ភទន់ដល់គ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះក្នុងវិស័យអនាម័យ ។

លោក គឹមថាន បន្ថែមថា “តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងភូមិ មានសារៈសំខាន់ណាស់ក្នុងការធានាបានជោគជ័យនេះនៅខេត្តព្រៃវែង”។

អ្នកជំនាញអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា ការបញ្ចប់ការបន្ទោរ​បង់ពាស​វាលពាសកាល កាត់បន្ថយជំងឺកុមារ និងកង្វះអាហារូបត្ថម្ភដែលជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ ការរៀនសូត្ររបស់កុមារ និងឱកាសសេដ្ឋកិច្ចនៅពេលខាងមុខ។ ជាពិសេសសម្រាប់ក្មេងស្រី និងស្ត្រី ជួយលុបបំបាត់ឧបសគ្គចំពោះសេចក្តីថ្លៃថ្នូរ និងកាត់បន្ថយហានិភ័យ នៃគ្រោះថ្នាក់នៅពេលធ្វើដំណើរផ្លូវឆ្ងាយ ឬនៅពេលយប់។

អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ការគាំទ្រដល់ខេត្តនេះ តាមរយៈកម្មវិធីលើកកម្ពស់អនាម័យ ជនបទកម្ពុជា (CRSHIP) ដែលអង្គការភ្លែនអន្តរជាតិ ជាទីភ្នាក់ងារប្រតិបត្តិ (EA) នៃមូលនិធិអនាម័យសកលឆ្នាំ ២០១១-២០២២។ កម្មវិធីនេះបានធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ព្រមទាំង មន្ទីរ និងក្រសួងអភិវឌ្ឍន៍ជនបទ។

គួរបញ្ជាក់ថា ខេត្តព្រៃវែងស្ថិតក្នុងចំណោមខេត្តទាំង ១១ ដែល CRSHIP ចាប់ផ្តើមធ្វើការដោយមានការគ្របដណ្តប់អនាម័យតិចជាង ៥០%។ កម្មវិធីនេះលើកកម្ពស់ការប្រើប្រាស់បង្គន់អនាម័យជាប្រចាំ ការលាងដៃជាមួយសាប៊ូ និងទឹកស្អាតដោយសុវត្ថិភាព តាមរយៈអនាម័យសរុបដែលដឹកនាំដោយសហគមន៍ ការលាងសម្អាតនៅក្នុងសាលារៀន និងការពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអនុវត្តអនាម័យ និងអនាម័យកាន់តែប្រសើរឡើង។

សូមជម្រាបថា ប្រជាពលរដ្ឋជាងមួយលាននាក់ក្នុងខេត្តព្រៃវែង នៅ ១១៣៩ ភូមិ ១១៦ឃុំ និង ១២ស្រុក និងក្រុង១ កំពុងទទួលបានអត្ថប្រយោជន៍ពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទូទាំងខេត្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។