នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​ក្រសួងការងារ និង​ក្រសួងអប់រំ ពិចារណាតម្រង់ទិសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សថ្នាក់មធ្យមសិក្សា

ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ នៃការ​អភិវឌ្ឍ​ប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ដល់​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រសួងអប់រំ យុវជន និង​កីឡា ត្រួតពិនិត្យ និង​ពិចារណាក្នុង​ការ​តម្រង់ទិសការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) ដល់សិស្សថ្នាក់មធ្យមសិក្សា ដើម្បី​ឱ្យ​ពួកគេ​មានជំនាញមួយច្បាស់លាស់​ក្រោយ​បញ្ចប់​ថ្នាក់ទី១២។

សម្តេចធិបតី​មានប្រសាសន៍ថា បច្ចុប្បន្នការ​អប់រំ​នៅ​កម្ពុជា​ផ្តោត​ទៅ​លើចំណេះដឹងទូទៅ ប៉ុន្តែទៅមុខទៀត យើង​គួរ​ពិចារណា​តម្រង់ទិស​រវាង​ចំណេះដឹងទូទៅ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ នៃការ​អភិវឌ្ឍ​ប្រទេស​របស់យើង ព្រោះគ្រប់ប្រទេសគេធ្វើដូច្នេះដែរ។

…ពេលខ្លះអត់ចាំបាច់ដល់រៀនចប់ថ្នាក់ទី១២ បានទៅរៀនបណ្តុះបណ្តាល ពេលខ្លះពីថ្នាក់ទី៩ ថ្នាក់ទី១០ទៅ យើងអាចតម្រង់ទិសគាត់​… ៣ឆ្នាំដូចគ្នា តែចេញទៅជំនាញ ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេស…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា

បើតាមប្រសាសន៍របស់សម្តេចធិបតី នៅ​ក្នុង​វិធានគោលនយោបាយ​អាទិភាព​ទាំង​៦ចំណុច គឺមានផ្តោត​អាទិភាព​ទៅលើ​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ដល់យុវជន​ចំនួន​១លាន៥សែននាក់ ប៉ុន្តែ​ការ​ផ្សព្វផ្សាយ និង​តម្រង់ទិស គឺនៅ​មិន​ទាន់​មាន ដូច្នេះ​ទាមទារ​ឱ្យ​មាន​ការ​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងអប់រំ ក្នុងការជួយ​តម្រង់ទិសក្មួយៗ អាច​តាំងពីថ្នាក់តូចតែម្តង។

គួរ​បញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីដ៏សំខាន់ចាំបាច់ក្នុងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ និងសីលធម៌វិជ្ជាជីវៈដែលជាកត្តាកំណត់ក្នុងការលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង និងការទាក់ទាញវិនិយោគ សំដៅបន្តរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ បង្កើតការងារថ្មីកាន់តែល្អទទួលបានប្រាក់ចំណូលប្រសើរឡើង និងរស់នៅក្នុងភាពសុខដុមរមនា។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាទិភាពខ្ពស់បំផុតក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង។ ជាក់ស្តែង ដើម្បីជំរុញកម្លាំងពលកម្មប្រកបដោយសមត្ថភាព គុណភាព និងផលិតភាពខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ និងបានប្រកាសធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារក្រីក្រចំនួន ១,៥លាននាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)