សិស្សជាប់បាក់ឌុបជាង៣ពាន់នាក់ ដាក់ពាក្យ​ប្រឡងអាហារូបករណ៍​ទេពកោសល្យឌីជីថលតេជោ

គិត​ត្រឹមសប្តាហ៍ទីមួយ ខែតុលា នេះ បេក្ខជន​ដែល​ទើប​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ប្រមាណជាង៣ពាន់នាក់ហើយ បានដាក់ពាក្យប្រឡង​យក​អាហារូបករណ៍ទេពកោសល្យ​ឌីជីថល​តេជោ ដែលផ្តល់​ឱកាស​ដល់យុវជនបានសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ដោយ​ឥតគិតថ្លៃ។

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៥០០កន្លែង សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង, សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង, សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង និង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង។

លោក ង៉ែត យូដារិត អនុប្រធានវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានប្រសាសន៍ថា គិតចាប់ពីថ្ងៃបើកទទួលពាក្យ រហូតដល់ថ្ងៃពុធនេះ (៨ តុលា) បេក្ខជនចំនួន ៣៣៤៥នាក់ បានចុះឈ្មោះដើម្បីប្រឡងប្រជែងយកអាហារូបករណ៍ទេពកោសល្យឌីជីថលសម្រាប់ឆ្នាំសិក្សា២០២៥នេះ ដោយ​ក្នុងនោះបេក្ខជនជាស្រ្តីមានចំនួន ១៤១២នាក់។ បើតាម​លោក យូដារិត ការ​ចុះឈ្មោះប្រឡងយកអាហារូបករណ៍ទេពកោសល្យតេជោ នឹង​បញ្ចប់​​នៅ​ថ្ងៃទី២២ ខែតុលា ខាងមុខ។

តើអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ផ្តល់ផលប្រយោជន៍អ្វីខ្លះ?

លោក ង៉ែត យូដារិត មានប្រសាសន៍ថា តាមរយៈអាហារូបករណ៍ដែល​ផ្ដោតសំខាន់លើជំនាញឌីជីថល និងបច្ចេកវិទ្យានេះ និស្សិតនឹងទទួលបានលើសពីឱកាសសិក្សាដែលគាំទ្រផ្នែកហិរញ្ញវត្ថុ និងជាឱកាសដ៏មានតម្លៃក្នុងការកែលម្អខ្លួន និងបង្កើតអនាគតរបស់យុវជន។ លើសពីនេះ អាហារូបករណ៍បានអនុញ្ញាតឱ្យនិស្សិតផ្ដោតលើការសិក្សា និងការច្នៃប្រឌិត ដោយពុំមានការព្រួយបារម្ភពីបន្ទុកថ្លៃសិក្សា។

“ពួកគេនឹងទទួលបានការបណ្តុះបណ្តាលជាមួយគ្រូបង្រៀនជំនាញ អនុវត្តគម្រោងជាក់ស្តែង និងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ និងវិស័យឧស្សាហកម្ម”

លោក ង៉ែត យូដារិត

តាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និស្សិតជ័យលាភីនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចជា កុំព្យូទ័រយួរដៃ ១គ្រឿង, ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣១០០ – ២៤៧០០ ដុល្លារអាម៉េរិក, ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល ៤ ឆ្នាំដោយជោគជ័យ។

លោក ង៉ែត យូដារិត លើកឡើងថា អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ គឺជាការវិនិយោគដ៏សំខាន់ទៅលើធនធានមនុស្ស ដើម្បីពង្រឹង និងពង្រីកអ្នកជំនាញឌីជីថលឱ្យ​កាន់តែច្រើន ដែលជាសសរជួយអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កសាងឧស្សាហកម្មថ្មី បង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងពង្រឹងឥទ្ធិពលប្រទេសក្នុងតំបន់ ជាពិសេសអាចជួយដោះស្រាយបញ្ហាដែលសង្គមកំពុងប្រឈម ដូចជា ការគ្រប់គ្រងទិន្នន័យ សេវាហិរញ្ញវត្ថុឌីជីថល កសិកម្មឆ្លាតវៃ បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ សន្ដិសុខសាយប័រ និងបរិស្ថានជាដើម។

ការប្រឡងជ្រើសរើសអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងត្រូវ​ធ្វើឡើងចំនួន២ដំណាក់កាល ដោយលើកទី១ ជាការប្រឡងជម្រុះ ចាប់ពីថ្ងៃទី២៥ខែកញ្ញា ដល់ថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ តាមប្រព័ន្ធប្រឡងរបស់ CADT មានរយៈពេល៣ម៉ោង និងលើកទី២ ក្រុមការងារ CADT នឹងជ្រើសយកអ្នកដែលជាប់ជម្រុះលើកទី១ មកប្រឡងប្រជែងយក អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោដែលមានលំដាប់ពិន្ទុខ្ពស់ ដោយ​គ្រោងនឹងចាប់ពីផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

មន្រ្តីការិយាល័យទំនាក់ទំនងសាធារណៈ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ដែលជា​សាលា​ដៃគូ​ក្នុង​ការ​ផ្តល់អាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ ឱ្យដឹងថា មកទល់ពេលនេះ សាកលវិទ្យាល័យមិនទាន់ទទួលបានទិន្នន័យពីចំនួនអ្នកដែលបានដាក់អាហារូបករណ៍នេះប៉ុន្មាននៅឡើយទេ ប៉ុន្តែសាលាទទួលបានការជួបជាមួយសិស្សផ្ទាល់ដែលបានបង្ហាញចំណាប់អារម្មណ៍លើការដាក់អាហារូបករណ៍នេះ និងបានសួរនាំអំពីវិធីដាក់ពាក្យមួយចំនួន។ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន នឹងផ្ដល់ជូនអាហារូបករណ៍​ទេពកោសល្យឌីជីថលតេជោ ចំនួន ២០កន្លែង សម្រាប់ជំនាញចំនួនបី ដូចជា ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ, គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ ដែលជាជំនាញមានសក្តានុពលខ្ពស់ក្នុងសង្គមសេដ្ឋកិច្ចប្រទេសជាតិ។

មន្រ្តីដដែលលើកឡើងថា ត្បិតអាហារូបករណ៍ផ្ដល់ឱ្យច្រើនកន្លែង ប៉ុន្តែការជ្រើសរើសបេក្ខជនបេក្ខនារី នឹងធ្វើដោយតឹងរឹង មានលក្ខណៈវិនិច្ឆ័យខ្ពស់ដើម្បីធានាបានថា អាហារូបករណ៍ត្រូវបានផ្ដល់ជូនដល់បេក្ខជនដែលមានសក្តានុពលខ្ពស់បំផុត និងមានការប្ដេជ្ញាចិត្តពិតប្រាកដចំពោះជំនាញឌីជីថល ជាពិសេសអាហារូបករណ៍នឹងជាជំនួដល់សិស្សានុសិស្សដែលខ្វះខាត និងជាសិស្សានុសិស្សដែលពិតជាមានសមត្ថភាពសមនឹងទទួលបានអាហារូបករណ៍នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។