ពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅចុងខែតុលានេះ ដោយផ្តល់​ឱកាស​ការងារជាង៣ម៉ឺនកន្លែង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ គឺពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តិធ្វើ​រយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ដោយផ្តល់​ឱកាស​ការងារ​ជាង៣ម៉ឺន​កន្លែង​ពីក្រុម​ហ៊ុន​រោងចក្រ និង​សហគ្រាស​ធំៗ​ចំនួន១៥០ នៅអគារពិព័រណ៌កោះពេជ្រ។

យោង​តាមមន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និង​ការងារ នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា ពិព័រណ៍​ការងារ​ថ្នាក់ជាតិឆ្នាំនេះ គឺមានកិច្ចសហការជាមួយ​សហភាព​សហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​កម្ពុជា (TAFTAC) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និង​ក្រោម​ការ​គាំទ្រ​ដោយ​អង្គការអន្តរជាតិខាងការងារ (ILO)។ មន្រ្តីដដែលបន្ថែមថា ក្នុងព្រឹត្តិការណ៍​រយៈពេល​២ថ្ងៃនេះ ក្រៅពីផ្តល់​ឱកាស​ការងារ​ដល់សិស្ស​និស្សិត និង​អ្នកស្វែង​រក​ការងារធ្វើ​ចំនួនជាង៣ម៉ឺនកន្លែងហើយ ក៏​មានរួម​បញ្ចូល​សិក្ខា​សាលា ដើម្បី​លើក​កម្ពស់​ការយល់ដឹង និង​បំផុស​គំនិត​ទាក់ទង​នឹង​ផលិតភាព​ការងារ តាមរយៈ​ការ​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍​ល្អៗ និង​គន្លឹះសំខាន់ៗ​ពីសំណាក់​វាគ្មិន​ជំនាញៗ និង​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់ដឹងពី​សារសំខាន់ នៃការ​បង្កើន​ផលិតភាព​ការងារ និង​សហគ្រិនភាព បញ្ហា​ប្រឈម នៃផលិតភាព និង​បង្ហាញពី​ការ​វិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេស​ជឿនលឿន និងប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ការងារ និង​ខ្សែ​សង្វាក់ផលិតកម្ម ជាពិសេស​បំផុស​ស្មារតី និង​ពង្រីក​ប្រសិទ្ធភាព​ការងារ​ក្នុង​បរិបទ​ការងារតាមគន្លងប្រក្រតីថ្មី។

ពិព័រណ៍ការងារ​ថ្នាក់ជាតិ ត្រូវ​បានរៀបចំធ្វើជាលើកដំបូង​នៅក្នុងឆ្នាំ​២០១១ គិត​មក​ដល់ពេលនេះ ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ បានរៀបចំ​ពិព័រណ៍ការងារថ្នាក់ជាតិនេះ​ចំនួន​១៣លើក​រួចមកហើយ ក្នុងគោលបំណង រក្សាតុល្យ​ភាព​ក្នុងទីផ្សារ​ការងារ តាមរយៈ​ការ​ជួយជ្រោមជ្រែង​និយោជក​ដែលមាន​តម្រូវ​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​អ្នកស្វែង​រក​ការងារ​ធ្វើ​កំពុង​មានតម្រូវការ​ការងារ, និយោជក និង​អ្នកស្វែង​រក​ការងារ​អាចជ្រើសរើស​បុគ្គលិក និង​ដាក់ពាក្យ​សុំការងារផ្ទាល់ ឬសម្ភាសន៍​ការងារ​នៅ​នឹង​កន្លែង​ដោយស្រួល, បង្កើត​ឱ្យ​មានវេទិកា​ការងារ​ដ៏ធំ​ជួបជុំគ្នា​នៅមួយ​កន្លែង​ដោយងាយស្រួល រវាងអ្នកស្វែង​រក​ការងារ និង​និយោជក អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល និង​ដៃគូ​ពាក់ព័ន្ធនានា ដើម្បីធ្វើការ​ផ្លាស់ប្តូរ និង​ចែក​រំលែក​ព័ត៌មានទីផ្សារ​ការងារ, បន្ត​ជំរុញ​លើក​កម្ពស់​ការយល់ដឹងស្តីពីការ​បង្កើន​ផលិតភាព​ការងារ​តាមរយៈ​សិក្ខា​សាលា​ផលិតភាព, បន្ត​ជំរុញ​លើក​កម្ពស់ការយល់ដឹងស្តីពីសហគ្រិនភាព។

តាមរបាយការណ៍របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ សម្រាប់រយៈពេល​៦ឆ្នាំចុងក្រោយនេះ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិបានកៀរគរអ្នកចូលរួមទស្សនាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងផ្តល់​ឱកាស​ការងារ​ដល់សិស្ស​និស្សិត និង​ពលរដ្ឋ​រាប់ម៉ឺននាក់ ក្នុងនោះ​កាលឆ្នាំ២០១៨ ព្រឹត្តិការណ៍​នេះបានផ្តល់​ឱកាស​ការងារ​ជាង​២ម៉ឺននាក់ ហើយ​ទទួលបាន CV ចំនួនជាង៤ម៉ឺន, ឆ្នាំ២០១៩ ផ្តល់​ឱកាស​ការងារ​ជាង ១ម៉ឺនកន្លែង និងទទួលបាន CV ចំនួនជិត៥ម៉ឺន, ឆ្នាំ២០២០ ផ្តល់​ឱកាស​ការងារជាង ៥ពាន់កន្លែង នឹងទទួលបាន CV ចំនួនជាង១ពាន់, ឆ្នាំ២០២១ ផ្តល់​ឱកាស​ការងារជាង២ម៉ឺនកន្លែង នឹងទទួលបាន CV ចំនួនជាង១ពាន់, ឆ្នាំ២០២២ ផ្តល់​ឱកាស​ការងារ២ម៉ឺនកន្លែង នឹងទទួលបាន CV ជាង២ម៉ឺន៤ពាន់ ហើយ​ចុងក្រោយនេះ នៅឆ្នាំ​២០២៣ ផ្តល់​ឱកាស​ការងារជាង ២ម៉ឺន១ពាន់កន្លែង ហើយទទួលបាន CV ចំនួនជាង ២ម៉ឺន២ពាន់ CV។

យ៉ាងណាក៏ដោយសម្រាប់ឆ្នាំ២០២៤នេះ ជាមួយនឹងការផ្តល់​ឱកាស​ការងារជាង៣ម៉ឺនកន្លែង ពីក្រុមហ៊ុន​សហគ្រាស​ប្រមាណ ១៥០ ទីភ្នាក់ងារជាតិមុខបរ និងការងារ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ៤ម៉ឺននាក់ ដូច្នេះសម្រាប់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែង​រកការងារ សូមកុំភ្លេច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ដើម្បីទទួលបានឱកាស​ការងារដែលខ្លួនប៉ងប្រាថ្នា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *