៣ វិធី ដែលអាចចូលរួមដោះស្រាយ វិបត្តិអត់ការងារ និងបង្កើតកម្លាំងពលកម្មដែលមានភាពធន់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

យោងតាមរបាយការណ៍របស់ Statista បានបង្ហាញថា នៅឆ្នាំ២០២៤ មានយុវជនទូទាំងពិភពលោក ប្រមាណ ៦៥លាននាក់ គ្មានការងារធ្វើ។ ខណៈចាប់តាំងពីមានវិបត្តិកូវីដ-១៩មកទល់បច្ចុប្បន្ន អត្រាអត់ការងារធ្វើរបស់យុវជននៅតែខ្ពស់ជាង មនុស្សវ័យកណ្ដាលរហូតដល់ ៣,៥ដង។

បញ្ញាសិប្បនិម្មិត (AI) មិនបានធ្វើឱ្យបញ្ហានេះងាយស្រួលដោះស្រាយនោះទេ។ ការស្រាវជ្រាវរំពឹងថា បច្ចេកវិទ្យានេះ ផ្លាស់ប្ដូរការងារចំនួន ៨៣ លានកន្លែង ហើយវាក៏ត្រូវបានគេរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ៦៩លានក​ន្លែងនៅឆ្នាំ២០២៧ ដែលការវិវឌ្ឍនេះបង្ហាញថា យុវជនត្រូវចាប់យកអាជីព ដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ និងអភិវឌ្ឍជំនាញឱ្យស្របនឹងតម្រូវការជាក់ស្ដែង។

វេទិកាសេដ្ឋកិច្ចពិភពលោក (WE Forum) បានបង្ហាញនូវវិធីសាស្ត្រចំនួន ៣ ដែលអាចជំរុញ អ្នកមានទេពកោសល្យ និងបុគ្គលិកជំនាញថ្មី ឱ្យប្រឹងប្រែងចាប់ឱកាស និងបង្កើតឱកាសបន្ថែមទៀត សម្រាប់យុវជនទូទៅ។

លើកកម្ពស់ចំណេះដឹងសហគ្រិនភាពក្នុងចំណោមយុវជន

តាមរយៈការលើកកម្ពស់ចំណេះដឹងសហគ្រិនភាព យុវជននឹងមានសមត្ថភាពបង្កើតការងារសម្រាប់ខ្លួន និងសហគមន៍របស់ខ្លួនឯង។ ការទទួលបានការងារ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់គេ ហើយពួកគេក៏អាចចូលរួមផ្លាស់ប្តូរពិភពលោកបានផងដែរ។ មានចំណុចសំខាន់ៗចំនួន ២ ដែលជំនាញសហគ្រិនភាពអាចចូលរួមដោះស្រាយបញ្ហាសង្គម។

១. ភាពជាសហគ្រិនបង្កើតឱកាសការងារ មិនត្រឹមតែសម្រាប់សហគ្រិនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ទាំងមូល។

២. ភាពជាសហគ្រិន បង្រៀនឱ្យមនុស្សមានជំនាញសំខាន់ៗដូចជា គំនិតច្នៃប្រឌិត ការដោះស្រាយបញ្ហា ការប្រាស្រ័យទាក់ទង និងជំនាញពិសេសៗមួយចំនួនទៀត ដែលគាំទ្រដល់អនាគតរបស់ពួកគេ។ ក្នុងស្ថានភាពសង្គមបច្ចុប្បន្ន យុវជនសម័យថ្មី ចាំបាច់ត្រូវមានផ្នត់គំនិត ជំនាញ និងស្មារតីជាសហគ្រិន។

ការលើកកម្ពស់ការអប់រំ និងការបណ្ដុះបណ្ដាលជំនាញ

យោងតាមអង្គការយូណេស្កូ នៅតែតិចជាង ៣៨ភាគរយ នៃយុវជនទទួលបានអត្ថប្រយោជន៍ពីការអប់រំខ្ពស់ ប៉ុន្តែសម្រាប់យុវជនភាគច្រើន ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មនុស្សមួយចំនួនធំផ្ដល់អាទិភាពដល់ការរកប្រាក់ និងអាហារសម្រាប់រស់នៅប្រចាំថ្ងៃ ជាជាងការវិនិយោគលើការអប់រំ។

បញ្ហានេះ បានបង្កើតជាសំណួរ ថា តើគួរបង្កើតការលើកទឹកចិត្តដោយសមធម៌សម្រាប់យុវជនពីគ្រប់មជ្ឈដ្ឋាន ដោយរបៀបណា ដើម្បីឱ្យពួកគេទទួលបានឱកាសរៀនសូត្រ និងពង្រឹងជំនាញរបស់ខ្លួន។

ការផ្ដល់អាហារូបករណ៍គឺជាវិធីសាស្ត្រប្រពៃណី ក្នុងការលើកទឹកចិត្តឱ្យយុវជនស្វែងរក និងទទួលបានការអប់រំ។ ទន្ទឹងមនឹងនេះ នៅប្រទេសស្វីស យុវជនរហូតដល់ ៩០ភាគរយ ទទួលបានការអប់រំ ឬវិញ្ញាបនបត្រកម្មសិក្សា ដែលមានន័យថា ភាពអត់ការងារក្នុងចំណោមយុវជនគឺមានទាបបំផុត។ យុវជនស្វីស ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការបណ្ដុះបណ្ដាលក្រៅម៉ោងក្នុងក្រុមហ៊ុន ដើម្បីពង្រឹងជំនាញរបស់ខ្លួនជាប្រចាំ។ ការបន្តពង្រឹងជំនាញឱ្យស្របតាមការប្រែប្រួលនៃសង្គម បានធ្វើឱ្យយុវជនទទួលបានប្រាក់ខែសមរម្យ មានជំនាញល្អសម្រាប់ការប្រកបអាជីព និងងាយស្រួលចូលទៅក្នុងទីផ្សារការងារ។

ជាមួយគ្នានេះ ការបង្កើតវគ្គសិក្សាអនឡាញ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពមួយទៀត សម្រាប់យុវជន រៀនសូត្រ និងពង្រឹងជំនាញរបស់ខ្លួន ខណៈដែលពួកគេនៅតែអាចបំពេញការងាររកប្រាក់ចំណូលបាន។

បរិបទពិភពលោកបច្ចុប្បន្ន កំពុងឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើជំនាញ ដោយផ្ដោតសំខាន់លើមនុស្សជំនាញ និងសមត្ថភាពបំពេញការងាររបស់មនុស្សម្នាក់ ជាជាងសញ្ញាបត្រ ប្រវត្តិការងារ ឬមុខតំណែងដែលគេធ្លាប់មានពីមុន។

ការផ្ដល់រង្វាន់សម្រាប់យុវជនមានអាប្បកិរិយាវិជ្ជមាន

ភពផែនដីរបស់យើងកំពុងមានវិបត្តិ ជាពិសេស គឺវិបត្តិបរិស្ថាន និងអាកាសធាតុ។ ត្រង់ចំណុចនេះ វេទិកាសេដ្ឋកិច្ចពិភពលោក បានផ្ដល់អនុសាស្ត្រឱ្យប្រមូលផ្ដុំយុវជន ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីចូលរួមទប់ស្កាត់បញ្ហាបរិស្ថាន និងអាកាសធាតុ ជាថ្នូរនឹងការលើកទឹកចិត្ត​ តាមរយៈការផ្ដល់រង្វាន់ ឬថវិកា។ សកម្មភាពនេះ ផ្ដល់ផលវិជ្ជមាន សម្រាប់ផែនដី សង្គម និងយុវជនផ្ទាល់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....