ក្រុមប្រឹក្សា​ជាតិដើម្បីផ្តល់ឋានៈសាស្រ្តាចារ្យ បើក​កិច្ច​ប្រជុំ​លើកដំបូង ពិនិត្យការ​លើក​កម្ពស់​គុណវុឌ្ឍិ និង​គុណតម្លៃ​សាស្រ្តាចារ្យ ក៏​ដូចជា​គ្រូបង្រៀន

ក្រោយ​ពី​បានបង្កើត​អស់រយៈពេលជិត១ឆ្នាំ ក្រុមប្រឹក្សា​ជាតិ ដើម្បីផ្តល់ឋានៈសាស្រ្តាចារ្យ បានបើក​កិច្ចប្រជុំ​ដំបូង​របស់ខ្លួន​កាលពីសប្តាហ៍​កន្លងទៅនេះ ដើម្បីត្រួតពិនិត្យស្ថានភាពរួម និងវឌ្ឍនភាពការងារដែលបានអនុវត្ត​ដើម្បីកំណត់​នូវទិសដៅ​ការងារ ក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិ និងគុណតម្លៃរបស់សាស្ត្រាចារ្យ ក៏ដូចជាគ្រូបង្រៀន។

កិច្ចប្រជុំនោះ មាន​ការ​ចូលរួមពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា (ក.ជ.ស.), ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ក.ជ.ស., ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិ ក.ជ.ស. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម រង្សី វិស្សុត មានប្រសាសន៍ថា តួនាទីរបស់ក្រុមប្រឹក្សាជាតិ ក.ជ.ស. ក្នុងការពង្រឹង​គុណភាព នៃការផ្ដល់ឋានៈ​សាស្ត្រាចារ្យ តាមរយៈការវាយតម្លៃ លក្ខខណ្ឌនៃការជ្រើសរើស និងការពិនិត្យ​ផ្ទៀងផ្ទាត់​ច្បាស់លាស់​លើគុណភាព នៃការប្រឡង​ជ្រើសរើសសាស្ត្រាចារ្យ ដើម្បីធានាបាននូវគុណតម្លៃរបស់សាស្ត្រាចារ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុង​កិច្ច​ប្រជុំ​លើកដំបូងនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យ​បង្កើតគណៈកម្មការជំនាញតាមវិស័យ និងការរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃ ការជ្រើសរើស និងការផ្តល់ឋានៈសាស្ត្រាចារ្យតាមវិស័យជាដើម។ ក្នុងនោះ ឯកឧត្តម​ក៏​ស្នើ​ឱ្យ​មាន​ការគិតគូរអំពីក្របខ័ណ្ឌ នៃការរៀបចំ Expert Group ដើម្បីជាយន្តការត្រួតពិនិត្យ​ពីការវាយតម្លៃ ជ្រើសរើស និងផ្ដល់ឋានៈសាស្ត្រាចារ្យ ដើម្បីឱ្យដំណើរការផ្ដល់ឋានៈនេះ ប្រកបដោយភាពហ្មត់ចត់ មានគុណភាព និងធានាឱ្យបាននូវគុណវុឌ្ឍិនិងគុណតម្លៃនៃសាស្ត្រាចារ្យ។

សូមជំរាបថា ក្រុមប្រឹក្សា​ជាតិ​ដើម្បីផ្តល់​ឋានៈសាស្រ្តាចារ្យក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើងដោយព្រះរាជក្រឹត្យ​ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ ហើយសមាសភាពក្រុមប្រឹក្សា​នេះ ត្រូវ​បាន​តែងតាំង ​តាមរយៈ​អនុក្រឹត្យ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ ក្រុមប្រឹក្សា​នេះ មានសមាសភាព​ចំនួន១០រូប ដែលមាន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជា​ប្រធាន ហើយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍។

យោង​តាមព្រះរាជក្រឹត្យ ក្រុម​ប្រឹក្សា​ជាតិផ្តល់​ឋានៈសាស្រ្តាចារ្យ មានភារកិច្ចក្នុង​ការកំណត់នីតិវិធី បែបបទ​ស្តីពី​ការ​វាយតម្លៃ​ការ​ជ្រើសរើស​ផ្តល់ឋានៈ​សាស្រ្តាចារ្យ, អនុម័តយល់ព្រម​លើ​សមាសភាពគណៈមេប្រយោគ​សម្រាប់​ការ​វាយតម្លៃ​ឋានៈសាស្រ្តាចារ្យ, អនុម័តយល់ព្រម​លើ​លទ្ធផល​នៃការ​វាយតម្លៃ​របស់គណៈមេប្រយោគ, ទទួល និងដោះស្រាយ​ការ​ប្តឹងតវ៉ា​របស់គណៈមេប្រយោគ​ ឬបេក្ខជន និង​ទទួល​អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...