លោកស្រី ងួន សុម៉ាលី ៖ គ្រប់គ្រងហានិភ័យ៤ចំណុច ដើម្បីធ្វើបរិវត្តកម្មឌីជីថលទទួលបានជោគជ័យ

ភ្នំពេញ – នៅក្នុងការធ្វើបរិវត្តកម្មឌីជីថលរបស់ប្រទេសនានា មានតែ២០% ដែលអាចជោគជ័យលើផ្នែកមួយចំនួនពីបរិវត្តកម្ម ហើយមានតែ ១៥%ប៉ុណ្ណោះ ដែលអាចជោគជ័យលើបច្ចេកវិទ្យាឌីជីថល មានន័យថា ប្រទេសជាច្រើនបានព្យាយាមចាប់យកបច្ចេកវិទ្យាឌីជីថលយកមកប្រើ ប៉ុន្តែភាពជោគជ័យមានចំនួនតិចនៅឡើយ។ នេះបើតាមការលើកឡើងរបស់ លោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ក្នុងវេទិកាពិភាក្សាពី “បញ្ញាសិប្បនិម្មិត អភិបាលកិច្ចឌីជីថល និងសិទ្ធិទទួលព័ត៌មាន” ដែលបានធ្វើ​ឡើង​នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលពីពេលថ្មីៗនេះ ។

តើមកពីមូលហេតុអ្វីទើបធ្វើឱ្យការធ្វើបរិវត្តកម្មឌីជីថលមិនទទួលបានជោគជ័យ? ឆ្លើយនឹងសំណួរនេះ លោកស្រី ងួន សុម៉ាលី មានប្រសាសន៍ថា មូលហេតុនាំឱ្យការធ្វើបរិវត្តកម្មឌីជីថលមិនទទួលបានជោគជ័យ គឺដោយសារតែ​មានហានិភ័យផ្សេងៗ ដែលតម្រូវឱ្យមានការគ្រប់គ្រងជាចាំបាច់ដូចជា៖

ទី១. ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា៖ ដោយសារមានការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ប៉ុន្តែយើងមិនបានរៀបចំផែនការអភិវឌ្ឍ ការគ្រប់គ្រង ការប្រើប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានត្រឹមត្រូវ។

ទី២. ការផ្លាស់ប្ដូររបៀបការងារ៖ ការផ្លាស់ប្ដូរនេះ គឺផ្ដោតទៅលើមនុស្សក្នុងការធ្វើការងារ ប្រសិនបើមនុស្សមិនទទួលយករបៀប នៃការធ្វើការតាមបែបថ្មី តាមបែបឌីជីថល ឬក៏គ្មានចំណេះ ជំនាញក្នុងការប្រើប្រាស់ទៅលើប្រព័ន្ធថ្មីក៏មិនអាចឈានទៅដល់គោលដៅបានដែរ។

ទី៣. សន្តិសុខឌីជីថល ៖ គ្រប់មាតិកាដែលដាក់នៅលើអនឡាញសុទ្ធតែរងហានិភ័យនៃការវាយប្រហារ ហើយការប្រើប្រាស់បច្ចេកវិទ្យា របៀបនៃការគ្រប់គ្រង បច្ចេកទេស និងបទដ្ឋានគតិយុទ្ធក្នុងការគ្រប់គ្រងផ្សេងៗសុទ្ធតែមានការពាក់ព័ន្ធ។ ទន្ទឹមគ្នានេះ ការរៀបចំហេដ្ឋារចនាសម័្ពន្ធឱ្យមានសុវត្ថិភាព និងភាពធន់ បំពេញឱ្យគ្នាទៅវិញទៅមក មានការរៀបចំទិន្នន័យបម្រុងទុកផ្សេងៗ ជាផែនការសំខាន់នៅពេលចាប់ផ្ដើមធ្វើបរិវត្តកម្ម។

ទី៤. ធនធានមនុស្ស និងហិរញ្ញវត្ថុ ៖ នៅពេលយើងចាប់ផ្ដើមធ្វើបរិវត្តកម្មប្រើប្រាស់ធនធានផ្សេងៗច្រើន ទាំងថវិកាដែលត្រូវបម្រុងសម្រាប់យកមកប្រើប្រាស់ការរៀបចំមជ្ឈមណ្ឌលទិន្នន័យដែលជារូបភាពធំមួយនៅក្នុងវិស័យឌីជីថល។ ការគៀងគរមនុស្សដើម្បីមកជួយក្នុងការធ្វើការងារនេះ ហើយធនធានមនុស្សដែលយកមកប្រើមានច្រើនកម្រិត មានកម្រិតជំនាញច្បាស់លាស់ និងអ្នកគាំទ្រទៅលើការងារ ដោះស្រាយបញ្ហា និងអ្នកចូលរួមប្រើប្រាស់ ដោះស្រាយបញ្ហាចោទ ក្នុងនោះក៏មានមតិទូទៅ ហើយក៏ជាប្រជាពលរដ្ឋដែលទទួលបានការបម្រើសេវា។

បើតាម​ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ដើម្បី​បញ្ជ្រាបឌីជីថលទៅកាន់ប្រជាពលរដ្ឋបាន មិនមែនគ្រាន់តែជាការបំប្លែងសេវាផ្សេងៗឱ្យទៅកាន់ឌីជីថលនោះឡើយ ដូច្នេះ​ដើម្បីឱ្យសេវាទាំងអស់ជោគជ័យបាន គឺយើងត្រូវការបណ្ដុះចំណេះដឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋឱ្យមានចំណេះ មានជំនាញដែលអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឬទទួលសេវាកម្មអនឡាញឱ្យបានប្រសិទ្ធភាពផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)