ប្រធាន​បទ​សំខាន់​របស់​កម្មវិធី TEDxRUPP ឆ្នាំនេះ ផ្តោត​លើបញ្ហា​ដែលសហគមន៍​កំពុង​ជួប​ប្រទះ

ភ្នំពេញ – សម្រាប់ឆ្នាំ​២០២២នេះ កម្មវិធី TEDxRUPP ដែល​ជាកម្មវិធីចែក​រំលែក​គំនិត​ពី​​វាគ្មិន​ល្បី​ៗ​ក្នុងស្រុក និង​អន្តរជាតិ នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ចាប់ពីវេលាម៉ោង​១រសៀល នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិកម្ម​កម្ពុជា-ជប៉ុន (CJCC) ស្ថិត​ក្នុងបរិវេណសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។

កញ្ញា នួន ពុទ្ធិសុប្បតី ប្រធានកម្មវិធី TEDxRUPP និយាយថា សម្រាប់ឆ្នាំនេះ កម្មវិធី TEDxRUPP គឺនឹងប្រព្រឹត្តទៅនៅក្រោមប្រធានបទគោល “Act Now” ដែលជាប្រធានបទខុសប្លែកទាំងស្រុងទៅនឹងឆ្នាំមុនៗ ពោលគឺផ្តោតសំខាន់ទៅលើការវែកញែកអំពីបញ្ហាដែលសហគមន៍របស់យើងជួបប្រទះ ក៏ដូចជាចន្លោះខ្វះខាតដែលប្រទេសកម្ពុជាយើងអាចអភិវឌ្ឍខ្លួនឯងបានអំពីវាគ្មិន។

បើតាម​ការ​បញ្ជាក់របស់កញ្ញា ពុទ្ធិសុប្បតី អស់រយៈពេល​២ឆ្នាំកន្លង​មក​ហើយ ដែល​សហគមន៍​ ក៏​ដូចជា​ប្រទេស​របស់​យើងជួប​នូវ​វិបត្តិ​ជំងឺកូវីដ១៩ ធ្វើ​ឱ្យ​ការងារ និង​ការ​សិក្សា​ជាច្រើន​ត្រូវ​អាក់ខាន ។ ដូច្នេះ ប្រធាន​បទគោល​សម្រាប់ឆ្នាំនេះ មានគោល​បំណង​ដាស់តឿន​ទៅ​ដល់យុវជន និង​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​តាំង​ស្មារតី​សារជាថ្មី ក្នុង​ការ​ផ្លាស់ប្តូរ​ខ្លួន​ឱ្យ​ស្រប​ទៅ​នឹង​បរិបទ​សង្គម​ថ្មី ដែល​វា​បានកែប្រែ និង​ជះ​ឥទ្ធិពល​មក​លើ​យើង​គ្រប់ៗគ្នា។

ប្រធានកម្មវិធី TEDxRUPP ក៏​បាន​ឱ្យ​ដឹងដែរថា នៅ​ឆ្នាំ​២០២២នេះ មានវាគ្មិន​ទាំងក្នុងស្រុក និង​ក្រៅ​ស្រុក​រហូត​ដល់ទៅ​១១រូបនឹង​ចូលរួម​ ដោយ​មាន​ចំនួន​១០ប្រធានបទ។ ក្នុងនោះ​អ្វីដែលពិសេសមិន​ធ្លាប់ឃើញ​មានទាំងក្នុងស្រុក និង​ក្រៅស្រុក គឺ​ប្រធាន​បទ​១ មានវាគ្មិន​ចំនួន២រូបនិយាយជា​របៀប​ឆ្លើយ​ឆ្លង​គ្នា។

សម្រាប់វាគ្មិន​ទាំង​១១រូបនោះ រួមមាន ៖ លោកបណ្ឌិត ហោ ប៊ុន​ឡេង សាស្រ្តាចារ្យ​ នៃ​សាកលវិទ្យាល័យកម្ពុជា, លោកស្រី នាង សុវ៉ាតនា​ ដែល​គ្រប់គ្នា​ស្គាល់លើបណ្តាញសង្គមថា DJ Nana, លោក លី មុន្នីពុទ្ធិ ជាអ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្តាញសង្គម ក៏​ដូចជា Podcast ដែលមានឈ្មោះថា រៀនរស់, កញ្ញា ហោ ហេងសិរីរ័ត្ន ជានិស្សិត ប៉ុន្តែ​គាត់មាន​ប្រធាន​បទថ្មីប្លែក និយាយពី​ការ​ប្រៀន​ប្រដៅ​របស់​ឪពុកម្តាយ​ទៅលើ​កូន​នៅ​ក្នុង​បរិបទ​សម័យថ្មី, លោក Wesley Chan ដែល​គាត់​មក​ពី​ប្រទេស​ម៉ាឡេស៊ី, លោក Joey Ra ជាជនជាតិកូរ៉េ ប៉ុន្តែ​គាត់ធ្វើការ និង​រស់​នៅ​ប្រទេស​អង់គ្លេស, លោក ជា វីរៈ ជា CEO របស់ក្រុមហ៊ុន PillTech Solutions, កញ្ញា រិទ្ធី លំអរកេស ដែល​ជា​សិល្បៈក​រឯករាជ្យ​ម្នាក់​នៅ​ប្រទេស​កម្ពុជា។

បើតាម​ការ​បញ្ជាក់របស់​កញ្ញា នួន ពុទ្ធិសុប្បតី អ្វីដែលមិន​ធ្លាប់​មានពីមុន​មក​នៅ​កម្មវិធី TEDxRUPP គឺមានការ​អញ្ជើញ​វាគ្មិន​៣នាក់បន្ថែមទៀត គឺមកពី​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​ស្វីស, ក្នុងនោះ​វាគ្មិន​ដែល​មក​ពី​ប្រទេស​អ៊ីស្រាអែល គាត់គឺជា CEO នៃក្រុមហ៊ុនបរិស្ថានមួយ ដែល​បង្កើតបច្ចេកវិទ្យាថ្មី​ក្នុង​ការ​ប្រើប្រាស់សារធាតុទូទៅដែលរកឃើញ​នៅ​ក្នុងធម្មជាតិ ដើម្បីយក​មក​បង្កើត​ជាផលិតផល​ដែល​យើង​អាច​ប្រើប្រាស់​ប្រចាំថ្ងៃបាន​ ហើយ​ប៉ះពាល់តិចតួចបំផុត​ទៅ​លើបរិស្ថាន។ ចំណែកវាគ្មិន​មក​ពី​ប្រទេស​ស្វីស​ គឺជា CEO នៃក្រុមហ៊ុន​វិនិច្ឆ័យ​ទៅ​លើផ្នែក​ហិរញ្ញវត្ថុ​។

  កញ្ញា នួន ពុទ្ធិសុប្បតី

“អញ្ចឹងសម្រាប់កម្មវិធីនៅឆ្នាំនេះ យើងសង្ឃឹមថា យើងនឹងអាចផ្តល់ជូនរៀមច្បង  និងប្អូនៗទាំងអស់នូវគំនិតថ្មីៗដែលយើងនាំយកមកចែកចាយពីក្នុងស្រុក និងក្រៅស្រុកដើម្បីយកមកជជែកវែកញែកគ្នាឱ្យកាន់តែចាប់អារម្មណ៍នៅលើវេទិការបស់យើង… ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងមិនខកខានចំពោះកម្មវិធីនេះ…”

សូម​បញ្ជាក់ថា កម្មវិធី TEDxRUPP តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុង​ការ​ចែករំលែក​គំនិត​ថ្មីៗ​របស់វាគ្មិនដែលមានសក្តានុពល​ទៅ​យុវជន ក៏​ដូចជា​សិស្សានុសិស្សពី​សាកលវិទ្យាល័យ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ សម្រាប់ឆ្នាំនេះ គេរំពឹងថា នឹងមាន​យុវជន​ប្រមាណជា៣រយនាក់នឹង​ចូលរួម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។