កុមារស្គមស្គាំង ត្រឡប់មកមានសុខភាពប្រសើរឡើងវិញ ក្រោយទទួលការថែទាំ និងញ៉ាំបន្លែគ្រប់អាហារូបត្ថម្ភ

លោកស្រី លុយ ស៉ើម ជាជីដូនមានវ័យចំណាស់ដែលមានចៅប្រុសស្រី១២នាក់ ប៉ុន្តែមានចៅប្រុសតែម្នាក់ប៉ុណ្ណោះដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលធ្វើឱ្យចៅរបស់លោកស្រីមានរូបរាងស្គមស្គាំង និងមិនសូវមានសកម្មភាពរហ័សរហួន។

លោកស្រី លុយ ស៉ើម បានប្រាប់ឱ្យដឹងថា ចៅរបស់គាត់មានរូបរាងតូចល្អិត មិនសូវរហ័សរហួស និងភ្លឹកៗជាងក្មេងដទៃទៀតដែលមានអាយុស្រករគ្នា លើសពីនេះចៅប្រុសរបស់គាត់មិនសូវញ៉ាំឡើយទាំងម្ហូបអាហារ និងនំចំណី។ ប៉ុន្តែបញ្ហាទាំងនេះត្រូវបានកំពុងដោះស្រាយក្រោយដឹងពីមូលហេតុដែលចៅកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភដែលទទួលបានសេវាពិនិត្យ និងតាមដានពីគ្រូពេទ្យនៃមណ្ឌលសុខភាព និងការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជាដែលមានការចុះតាមដានសុខភាពមួយសប្ដាហ៍ម្ដង និងទទួលបាននំសម្រាប់កុមារដែលមានអាហារូបត្ថម្ភបន្ថែម។

ជីដូនចំណាស់រូបនេះបន្ថែមថា ក្រោយទទួលបានការណែនាំ និងពិនិត្យតាមដានសុខភាពចៅរបស់គាត់បានមួយខែកន្លងមកនេះ លោកយាយសង្កេតឃើញថា ចៅមានកម្លាំង មានសកម្មភាពរហ័សរហួន និងមិនសូវមានជំងឺដូចមុនឡើយ។ ការព្យាបាលដែលទទួលបានពីការណែនាំរបស់អាជ្ញាធរក្នុងតំបន់ និងដៃគូរសហការណ៍រួមមាន ការណែនាំឱ្យដឹងពីរបៀបថែរក្សាអនាម័យ និងបរិភោគទឹកស្អាត ដោយលាងដៃជាមួយសាប៊ូក្រោយចេញពីបង្គន់អនាម័យ ឬមុនធ្វើម្ហូប និងបញ្ចុកអាហារកូន ការងូតទឹកសម្អាតខ្លួនឱ្យកូនឱ្យបានទៀងទាត់ប្រចាំថ្ងៃ និងការចម្អិនអាហារដែលមានបន្លែច្រើនមុខ និងជាបន្លែដែលដាំនៅផ្ទះមិនប្រើប្រាស់ជីគីមី។

ជីដូនកំសត់ពោលទាំងទឹកមុខរីករាយថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលបានឃើញចៅមានកម្លាំងជាងមុន អាចលេងបាន និយាយបានច្រើន និងមិនឈឺដូចមុនទៀតឡើយ»។ លោកយាយរូបនេះតាំងចិត្តថានឹងបន្តចិញ្ចឹមចៅតាមការបង្ហាញរបស់អាជ្ញាធរ និងដៃគូរអង្គការពាក់ព័ន្ធទាំងអស់ដែលបានចុះមកបង្ហាត់បង្រៀន និងចូលរួមតាមដានសុខភាពចៅបន្ថែម។

គួរបញ្ជាក់ថា កុមារាកុមារីក្រោម៥ឆ្នាំជាច្រើននាក់នៅក្នុងភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានការព្យាបាលពីបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល និងការតាមដានជាបន្តបន្ទាប់ដើម្បីឱ្យកុមារអាចមានសុខភាពល្អឡើងវិញពីមណ្ឌលសុខភាពឃុនរាម និងមានការសហការណ៍ពីអង្គការភ្លែនអន្តរជាតិកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...