លោក យាង សិទ្ធសមប្រាថ្នា ៖ អាណាព្យាបាលជា​តួអង្គសំខាន់ក្នុង​ការ​លុបបំបាត់អំពើហិង្សាអន្តរជំនាន់

ភ្នំពេញ – លោក យាង សិទ្ធសមប្រាថ្នា ជាអ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជន វ័យជំទង់យេនឌ័រ និងការចូលរួម នៃអង្គការទស្សនៈពិភពលោកបាននិយាយថា  អំពើហិង្សាក្នុងចំណោមយុវជនមានន័យថា គឺជាឥរិយាបថដែលយុវជនប្រព្រឹត្តិចំពោះគ្នាឯង ជាពិសេសផ្តោតទៅលើអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចំណែកអំពើហិង្សាអន្តរជំនាន់ គឺជាការឆ្លុះបញ្ចាំងមើលបទពិសោធន៍មនុស្សជំនាន់មុនដែលអាចជះឥទ្ធិពលទៅដល់ឥរិយាបទទៅកាន់មនុស្សជំនាន់ក្រោយ មានន័យថា ក្មេងដែលធ្លាប់ទទួលរងអំពើហិង្សាងាយនឹងក្លាយទៅជាបុគ្គលហិង្សានិយមនៅពេលអនាគត។

បើតាម​ការ​លើក​ឡើង​របស់​លោក យាង សិទ្ធសមប្រាថ្នា ប្រសិន​បើអាណាព្យាបាលនៅតែបន្តជឿ និងជ្រើសរើសអំពើហិង្សាជាដំណោះស្រាយនៃបញ្ហា នោះវានឹងកាន់តែលើកទឹកចិត្តឱ្យមនុស្សជំនាន់ក្រោយបន្តប្រើប្រាស់សកម្មភាពហិង្សាបែបនេះតជំនាន់។ ទោះតិចក្តី ច្រើនក្ដី សកម្មភាពហិង្សានឹងវិលចុះវិលឡើង នៅក្នុងសង្គមគ្រួសារ។ ហើយឥរិយាបថដែលចាត់ទុកជាអំពើហិង្សាចំពោះយុវជន គឺរាប់បញ្ចូលទាំងអស់រាល់គ្រប់ទម្រង់ និងគ្រប់កម្រិត។ 

លោក យាង សិទ្ធសមប្រាថ្នា

“ខ្ញុំយល់ថា បើនៅតែបន្តប្រើប្រាស់ហិង្សាដើម្បីដាក់ជាវិន័យក្មេង វាមិនទទួលបានប្រសិទ្ធភាពក្នុងរយៈពេលវែងនោះទេ”

អ្នកជំនាញផ្នែកយុវជន​រូបនេះបន្ថែមថា បរិបទមនុស្សរស់នៅបច្ចុប្បន្នមានការផ្លាស់ប្តូរច្រើន ហើយ​បើនៅតែប្រើប្រាស់អំពើហិង្សាដើម្បីដាក់វិន័យ វាជាកត្តានាំឱ្យមនុស្សមានភាពភ័យខ្លាច តែមិនបានផ្លាស់ប្តូរដោយសុទ្ធចិត្តឡើយ ដូច្នេះវាមិនបានភ្ជាប់សកម្មភាពវិជ្ជមានទាំងនោះទៅកាន់អ្នកជំនាន់ក្រោយទេ។

ដូច្នេះដើម្បីឱ្យមានការផ្លាស់ប្តូរ និងសកម្មភាពអន្តរជំនាន់មួយដែលមិនមានអំពើហិង្សា លោក សិទ្ធសមប្រាថ្នា យល់ថា អាណាព្យាបាល ឬឪពុកម្តាយ, គ្រូបង្រៀន គឺជាតួអង្គសំខាន់ៗ នាំឱ្យលុបបំបាត់អំពើហិង្សាអន្តរជំនាន់ ។ ដោយហេតុពួកគាត់ជាក្រុមមនុស្សមានឱកាសនៅជិតជាមួយនឹងកុមារច្រើនជាងគេ ទើបតម្រូវឱ្យមានការសិក្សាស្វែងយល់អំពីផលប៉ះពាល់នៃហិង្សា និងការប្រព្រឹត្តិឥរិយាបថវិជ្ជមានជាចាំបាច់។

មួយវិញទៀត អ្នកដែលបង្កើតមាតិការនានាក៏ត្រូវមានការយកចិត្តទុកដាក់ដែរ ព្រោះយុវជនបច្ចុប្បន្ននេះប្រើប្រាស់ឧបករណ៍ដើម្បីរៀនសូត្រ និងប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះហើយបើពួកគាត់បានបង្កើតមាតិការតាមរយៈការសរសេរក្ដី ជាវិដេអូក្ដី សូមជៀសឆ្ងាយពីឥរិយាបទហិង្សាវាគឺជាការចូលរួមបានមួយផ្នែកដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស