ភ្នំពេញ – ក្នុងឱកាសចូលរួមកម្មវិធីពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២២ កាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តម គង់ ច័ន្ទវាសនា សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានជំរុញទៅដល់យុវជនដែលត្រៀមខ្លួនសម្រាប់ចាប់យកឱកាសសិក្សានៅឧត្តមសិក្សា ឬការបណ្តុះបណ្តាលបច្ចេកទេស សូមធ្វើការពិចារណាចាប់យកមុខជំនាញ STEM ដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញមានឧត្តមភាពខ្ពស់សម្រាប់យុវជន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសនានានៅក្នុងតំបន់ និងសាកលលោក។
បើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម គង់ ច័ន្ទវាសនា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល បានក្លាយជាចំណែកមួយលែងអាចខ្វះបាន នៃជីវិតរបស់យើងទាំងអស់គ្នា។ ហើយវឌ្ឍនៈភាព នៃវិស័យសេដ្ឋកិច្ចឌីជីថល ក៏បាននាំមកនូវកាលានុវត្តភាពជាច្រើន ជាពិសេសសម្រាប់យុវជនទាំងអស់គ្នាក្នុងការផ្តល់នូវប្រភពកំណើនសេដ្ឋកិច្ចថ្មី និងជួយបង្កើនផលិតភាពសេដ្ឋកិច្ចជាតិផងដែរ។

ទន្ទឹមនឹងនេះ ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ឧបករណ៍ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត (IoT) រ៉ូបូត ប្រព័ន្ធរក្សាទិន្នន័យ (Cloud) និងទិន្នន័យធំ (BigData) ក៏ចូលរួមជាផ្នែកដ៏សំខាន់ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល។ ក្នុងន័យនេះ ឯកឧត្តមយល់ថា ការកសាងធនធានមនុស្ស ធនធានយុវជនដែលមានជំនាញវិជ្ជាជីវៈ និងសមត្ថភាពសមស្របជាមួយនឹងទីផ្សារការងារ និងការរីកចំរើន នៃឧស្សាហកម្ម ព្រមទាំងការលើកកម្ពស់អភិបាលកិច្ច ធុរកិច្ច និងប្រព្រឹត្តិកម្មវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជារឿងដែលសំខាន់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រគ្រប់ជ្រុងជ្រោយ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ ឯកឧត្តម គង់ ច័ន្ទវាសនា ក៏លើកទឹកចិត្តដល់យុវជន បន្តពង្រឹងអភិវឌ្ឍសមត្ថភាពជំនាញឱ្យបានជាប់ជាប្រចាំ ចេះបត់បែនតាមការប្រែប្រួលនៃទីផ្សារការងារ និងត្រៀមលក្ខណៈសម្បត្តិចាប់យកសក្តានុពលថ្មីស្របតាមការវិវឌ្ឍន៍ នៃយុគសម័យបច្ចេកវិទ្យាឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា មុខវិជ្ជា STEM ដែលមាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ត្រូវបានចាត់ទុកថា គឺជាមុខជំនាញគន្លឹះ ដែលជាឃ្នាស់ជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង ២០៥០ ដូចបានចែងក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជំនាញទាំង៤នេះ និងកំពុងតែពង្រឹង និងពង្រីកការអប់រំលើជំនាញទាំងបួន ដើម្បីបម្រើទីផ្សាការងារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ការងារដែលពាក់ព័ន្ធនឹង STEM ក៏ត្រូវគេមើលឃើញថា ជាការងារដែលពេញនិយម និងទទួលបានប្រាក់ចំណូលលើសពីមុខរបរផ្សេងទៀត។ នៅប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍជាច្រើន គេបានរកឃើញថា និស្សិតដែលបញ្ចប់ការសិក្សាលើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទទួលបានប្រាក់បៀវត្សខ្ពស់ និងមានអត្រាឥតការងារធ្វើទាបបំផុត ខណៈតម្រូវការអ្នកជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា កាន់តែកើនឡើងខ្ពស់ ពីមួយថ្ងៃ ទៅមួយថ្ងៃ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2025
កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែងរកបេក្ខជនដែលមានសក្តានុពល ដើម្បីមកបន្តការសិក្សាថ្នាក់ Master នៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសកាណាដា។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2025
វិទ្យាស្ថានវីឌីស៊ី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2024
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2023
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាសដល់និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍...

NIEI ជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ» សម្រាប់វគ្គថ្មី ខែសីហា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2026
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1 -1.5M)
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































