ទិវាគុណ​អ្នកម្ដាយ ៖ Gen Z បង្ហាញពី​សេចក្ដីស្រឡាញ់ និង​ការ​ដឹងគុណ

ទិវាគុណ​អ្នកម្តាយ ត្រូវបាន​គេ​ប្រារព្ធ​ឡើង​​នៅ​ថ្ងៃអាទិត្យ សប្តាហ៍​ទីពីរ​នៃខែឧសភា ជារៀងរាល់​ឆ្នាំ ដើម្បី​រំលឹក​នូវ​គុណូបការៈ​ដ៏​មហា​ធ្ងន់​វិសេសវិសាល មិនមាន​អ្វីអាច​ប្រៀប​ផ្ទឹមបាន នៃ​មាតា​គ្រប់រូប ដែល​ខិតខំ​ចំណាយ​កម្លាំងកាយ កម្លាំង​ចិត្ត​ចិញ្ចឹមបីបាច់ ថែរក្សា អប់រំ​បុត្រ​ដោយ​ឥតត្អូញត្អែរ មិនគិត​ដល់ការ​ហត់នឿយ និង​មាន​សន្តានចិត្ត​ប្រកបដោយ​ព្រហ្ម​វិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះ​បុត្រគ្រប់រូប។

ក្នុងសម័យ​បច្ចេកវិទ្យា​ សង្គមអនឡាញ តើមនុស្សកើតក្នុង​ជំនាន់ Gen Z (១៩៩៧-២០១២) មានទស្សនៈបែបណា​ចំពោះ​គុណអ្នកម្តាយ ហើយពួកគេ​នឹងធ្វើអ្វីខ្លះ​នៅថ្ងៃនោះ?

កញ្ញា នង យូឡាយ វ័យ២៦ឆ្នាំ បច្ចុប្បន្ន​ជា​គ្រូ​បង្រៀន​មួយ​រូប បាន​ប្រាប់​ឱ្យ​ដឹងថា ជាទូទៅកញ្ញា​តែងបង្ហាញ​ក្តីស្រឡាញ់​ទៅអ្នកម្តាយ​របស់ខ្លួនតាមរយៈ ការជូន​សម្លៀក​បំពាក់ ស្បែកជើង កាបូប ក៏ដូច​ជាធ្វើម្ហូប​ជូនម្ដាយ​ពិសា។ កញ្ញា​បន្តថា ការបង្ហាញ​ក្តីស្រឡាញ់​តាមរយៈការ​ទិញជា​វត្តុអនុស្សាវរីយ៍​ជូនទៅកាន់​អ្នកម្តាយ កញ្ញា​មិន​អៀន​ខ្មាស់​នោះទេ ប៉ុន្តែអ្វី​ដែល​កញ្ញា​អៀនខ្មាស់ គឺមិន​ហ៊ាន​និយាយ​ប្រាប់​ដោយ​ផ្ទាល់​ថា “កូន​ស្រឡាញ់​ម៉ែ” មិន​ហ៊ាន​ឱបគាត់ និង​មិន​ដែល​ប្រាប់គាត់​ទេ​ថា “រាល់​ពេលដែល​ម៉ែនៅឆ្ងាយពីកូន គឺកូនពិត​ជា​នឹកម៉ែ និង​យំនឹក​ម៉ែ​ទៀត​ផង!”។

កញ្ញា នង យូឡាយ វ័យ២៦ឆ្នាំ ជាគ្រូបង្រៀនកុមារពិសេស

គ្រូបង្រៀន​រូបនេះ គិតថា​ ម្តាយ មិនត្រូវការ​អ្វីពី​កូនរបស់​ខ្លួន​ឡើយ គាត់គ្រាន់​តែចង់​ឃើញ​កូន​សប្បាយ​ចិត្ត ជោគជ័យ​ក្នុង​ការងារ និងទៅ​ថ្ងៃអនាគត​អាចជួប​ជីវិតគូរ​ដែល​ល្អប្រសើរ​តែប៉ុណ្ណោះ។ កញ្ញា នង យូឡាយ បន្តថា សម្រាប់​ម្តាយ​កញ្ញា​រីករាយ​នៅពេល​គាត់​ឃើញ​កូនគាត់​រីក​ចម្រើន និងនៅ​ពេលដែល​កូនរបស់គាត់​ចេះតុបតែង​កាយ​បាន​ស្អាត។

“ក្នុងទិវាអ្នកម្តាយ ខ្ញុំគ្រោងនឹងចង់ទិញបាច់ផ្កាលុយជូនគាត់ និងមាននំខេកផងដែរ”

កញ្ញា នង យូឡាយ ក៏បានលើកទឹកចិត្តទៅកាន់យុវជនជំនាន់ Gen Z ទាំងអស់​ឱ្យក្លាហាន​ឡើង និង​ត្រូវពង្រឹង​ផ្លូវចិត្តខ្លួន​ឯង​ឱ្យ​រឹងមាំ។ Gen Z ហា! សូម​ក្លាហាន​ឡើង​ក្នុងការ​បង្ហាញ​ក្តីស្រឡាញ់​ទៅកាន់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ជាពិសេស​អ្នកដែល​មាន​ឈ្មោះថា ជាអ្នក​ផ្តល់​កំណើត ឬជា​អ្នកម្តាយ​នេះ​ឯង។

ជាមួយគ្នានេះ យុវតី ឆូ គីមហ័រ ជានិស្សិតកំពុង​សិក្សា​នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា នាងតែង​បង្ហាញ​ក្តីស្រឡាញ់​ទៅ​កា​ន់ម្តាយ តាមរយៈ​ការជូន​ទៅដើរលេង​នៅ​ខាង​ក្រៅ ចំណាយ​ពេល​ញ៉ាំ​អាហារ​ជា​មួយគាត់ និង​និយាយ​លេង​ជាមួយគ្នា ដើម្បី​ស្វែងយល់​ពីគ្នាឱ្យ​បាន​ច្រើន​ជាង​មុន។ ជាពិសេស គីមហ័រ តែងតែ​បង្ហាញ​ការ​ស្រលាញ់​ទៅកាន់​ម្ដាយ​បន្ថែម​ដោយ​ការ​ឱប និង​និយាយ​ប្រាប់​គាត់​ថា “កូន​ស្រលាញ់​ម៉ាក់!”។

យុវតី ឆូ គីមហ័រ ជានិស្សិតជំនាញអក្សរសាស្រ្តខ្មែរ ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

“រាល់ពេលបង្ហាញ​ក្ដីស្រលាញ់​ទៅកាន់​ម៉ាក់ ខ្ញុំមិន​សូវ​អៀន​នោះទេ ព្រោះតែ​ខ្ញុំតែងតែ​ចង់ចំណាយ​ពេលនៅ​ជាមួយ​គាត់ ដូច​ជាការ​ចំណាយ​ពេលនៅ​ជាមួយ​មិត្តភក្តិ​ផងដែរ ហើយវា​នឹងបង្កើន​ភាពស្និទ្ធស្នាល​រវាង​ម្តាយ និងកូន”

យុវតីវ័យ​២១ឆ្នាំ​រូបនេះ គិតថា អ្នកម្តាយ​គ្រប់រូប​តែងតែ​ចង់​ឃើញកូនៗ​ធ្វើអំពើល្អ រៀនពូកែ មាន​អនាគត​ត្រចះត្រចង់ ជា​មនុស្ស​ល្អ ហើយ​ជា​កូនល្អ ស្តាប់​បង្គាប់​ម្តាយឪពុក ពិសេស​ការចំណាយ​ពេល​ជួប​ជុំគ្រួសារ មានពេល​វេលានៅជាមួយ​អ្នកផ្ទះឱ្យបាន​ច្រើន ក៏ជា​អ្វីដែល​ម្តាយឪពុក​គ្រប់រូប​រមែង​ចង់បាន​ពីកូនៗ។ គីមហ័រ បន្តថា សម្រាប់​ម្តាយរបស់នាង​នឹងរីករាយ​ពេលដែល​នាងរៀន​ពូកែ ក៏ដូច​ជាបាន​ចំណាយ​ពេលនៅ​ជាមួយគាត់​បាន​ច្រើន​ជាងមុន និយាយ​ជាមួយគ្នា​យល់ពីគ្នា​កាន់​តែច្រើន ហើយ​ភាព​ស្និទ្ធស្នាល​រវាង​ម្តាយកូន​កាន់​តែ​កើន​ឡើង ធ្វើឱ្យ​សម្ព័ន្ធភាព​គ្រួសារ​រឹតតែ​រឹងមាំ។

ក្នុងទិវា​អ្នកម្តាយ យុវតី ឆូ គីមហ័រ មាន​បំណង​ជូនម្ដាយ​ទៅ​ពិសារ​អាហារនៅ​ខាងក្រៅ ដើរ​លេង​ជាមួយ​គាត់ និង​ពិភាក្សា​រឿង​ក្នុង​ចិត្ត​ជាមួយគាត់។

ជាមួយគ្នានេះ គីមហ័រ ក៏បានលើស​ទឹកចិត្តទៅ​កាន់យុវជន​ជំនាន់ Gen Z ទាំង​អស់ឱ្យ​បង្ហាញ​ការ​ស្រឡាញ់​ទៅកាន់​អ្នកម្តាយ ហើយសូម​កុំអៀនខ្មាស់​ចំពោះការ​ដែល​បង្ហាញ​សេចក្តី​ស្រលាញ់​ទៅកាន់​អ្នកម្តាយ។ គួរតែ​មាន​ពេលវេលា​នៅជាមួយ​គាត់​ឱ្យបាន​ច្រើន ជជែក​គ្នាលេងជាមួយ​គាត់​ជាជាង​ចំណាយ​ពេលជាមួយ​ប្រព័ន្ធ​បណ្តាញ​សង្គម​ខាងក្រៅ ព្រោះគ្មាន​ក្តីស្រលាញ់​ណា​ដែលធំធេង​ជាងក្តីស្រលាញ់​របស់​ម្តាយ​នោះទេ។ យុវតី គីមហ័រ បន្តថា ពេលដែល​យើងបាន​ចំណាយ​ពេលនៅជាមួយម្តាយ​ប្រាកដ​ណាស់ថា ទំនាក់ទំនង​ម្តាយកូន​នឹងល្អប្រសើរ​ហើយជិត​ស្និទ្ធិគ្នា​ជាងមុន ពិសេស​ឧស្សាហ៍​និយាយ​ពាក្យថា « កូនស្រលាញ់ម៉ាក់ » ទៅកាន់​អ្នកម្តាយ​របស់​អ្នកផង។

លោក ហ៊ីង ឡុងលីហ្សា ជាបុគ្គលិកបារីស្តា វ័យ២៦ឆ្នាំ និយាយថា លោកតែងបង្ហាញ​ក្ដីស្រឡាញ់​ទៅអ្នក​ម្ដាយ​តាមរយៈ​ការជួយ​កិច្ចការផ្ទះ ដូចជា ការ​សម្អាតផ្ទះ ពេលទំនេរ​ជូនម្ដាយទៅ​ពិសាអាហារ​ខាងក្រៅ និង​ឧស្សាហ៍​ជជែក​លេងជាមួយ​គាត់​ពេល​ចេញពី​ធ្វើការ។

លោក ហ៊ីង ឡុងលីហ្សា ជាបុគ្គលិកបារីស្តា

យុវជនរូបនេះ បន្ថែមថា លោកមានអារម្មណ៍អៀន​ខ្លាំងនៅពេល​និយាយ​ពាក្យថា “ខ្ញុំស្រឡាញ់​ម៉ាក់!” ដោយ​សារមិនធ្លាប់​និយាយ​ពាក្យនេះ​ទៅកាន់​ម្ដាយ​ដោយ​ផ្ទាល់ ប៉ុន្តែ​ចូលចិត្ត​បង្ហាញ​ទង្វើយក​ចិត្ត​ទុកដាក់។ លោក​បន្តថា ម្ដាយ​មិនត្រូវ​ការអ្វីច្រើន​ពីកូន​ច្រើន​នោះ​ទេ ក្រៅពី​ចង់ឃើញ​កូនជោគជ័យ​ក្នុង​វិស័យ​ការងារ មាន​សុខភាព​ល្អ និង​សប្បាយ​ចិត្តគ្រប់​ពេលវេលា ដែលធ្វើឱ្យ​ម្ដាយ​សប្បាយ​ចិត្ត។ ហើយ​ក្នុងទិវា​អ្នកម្តាយ​ខាងមុខនេះ លោក ឡុងលីហ្សា មាន​គម្រោង​ជូនម្ដាយ​ទៅពិសាអាហារ​ជួបជុំគ្រួសារ ក៏ដូច​ជាមាន​បាច់​ផ្កា​ជូន​គាត់។

លោក ហ៊ីង ឡុងលីហ្សា ក៏បាន​លើក​ទឹកចិត្ត​ទៅកាន់​យុវជន​ជំនាន់ Gen Z ដូចគ្នា​ថា ការ​បង្ហាញ​ក្ដីស្រឡាញ់​ទៅកាន់ម្ដាយ​ពិតជា​មាន​អត្ថន័យ​ដែលធ្វើឱ្យម្ដាយ​របស់​យើង​សប្បាយ​ចិត្ត។ យើង​ត្រូវជំនះ​និយាយ​ពាក្យ “ខ្ញុំស្រឡាញ់​ម៉ាក់ខ្លាំង​ណាស់!” ទៅកាន់​អ្នកម្ដាយ ព្រោះ​គាត់​ខិតខំ​ពរពោះ និង​ចិញ្ចឹមបីបាច់​យើង​តាំងពី​តូច​រហូត​ដល់​ធំ​ពេញវ័យ ហើយក៏​ត្រូវធ្វើឱ្យអ្នក​ម្ដាយ​សប្បាយ​ចិត្តជា​រៀង​រាល់ថ្ងៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *