ក្រសួងការងាររៀបចំពិព័រណ៌ការងារ និងមគ្គទេសក៍អាជីព នៅ AEON សែនសុខ ចុងសប្តាហ៍នេះ ផ្តល់​ឱកាសការងារជាង៥ពាន់កន្លែង

នៅចុងសប្តាហ៍នេះ ពោល​គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹងរៀបចំពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព នៅផ្សារទំនើប AEON សែនសុខ ដោយផ្តល់​ឱកាស​ការងារជាង​៥ពាន់កន្លែង​ដល់យុវជន និង​អ្នក​កំពុងស្វែង​រក​ការងារធ្វើ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីពនៅចុងសប្តាហ៍នេះ មានក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ២០ ដែលប្រមូលផ្តុំព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៥៣០០ កន្លែង។ ក្នុងនោះដែរ កម្មវិធីក៏មានវេទិការចែករំលែកចំណេះដឹង និងបទពិសោធន៍ និង «ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសកម្មសិក្សាការងារ»ដោយវាគ្មិនចំនួន ៥ រូប ព្រមទាំងមានការប្រគុំតន្ត្រី និងការចូលរួមឆ្លើយសំណួរដើម្បីទទួលបានរង្វាន់ផងដែរ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ត្រូវបានរៀបចំឡើងជាវេទិកាថ្មីមួយនៅតាមផ្សារទំនើប ដើម្បីជាការជួបជុំគ្នានៅកន្លែងតែមួយ ដែលងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងអ្នកស្វែងរកការងារ ផ្សព្វផ្សាយព័ត៌មាន ឱកាសការងារ កម្មវិធីអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងកម្មសិក្សាការងារ រួមនិងការតាំងបង្ហាញបច្ចេកវិទ្យាថ្មីៗ ដោយគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស។

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា គោលបំណងពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ផ្ដោតលើគោលបំណងសំខាន់ៗដូចជា ៖ ១.និយោជកធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមានសមត្ថភាព, ២.អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាលអាចផ្សព្វផ្សាយកម្មវិធីវគ្គអប់រំបណ្តុះបណ្តាល ការអភិវឌ្ឍជំនាញផ្សេងៗ និងឱកាសអាហារូបករណ៍, ៣.សិស្ស និស្សិត អ្នកស្វែងរកការងារ និងសាធារណជនទូទៅ អាចទទួលបានព័ត៌មានឱកាសការងារ ប្រឹក្សាយោបល់ និងមគ្គុទ្ទេសក៍អាជីព ការងារ និងវិជ្ជាជីវ: តាមរយ:វេទិកាពិភាក្សាចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗផ្សេងៗ ក៍ដូចជានៅតាមបញ្ជរតាំងបង្ហាញរបស់ក្រុមហ៊ុន, ៤.ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន អាចបង្កើនការទំនាក់ទំនងដើម្បីស្វែងរកដៃគូសហការពាណិជ្ជកម្ម និងចែករំលែកនូវព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ជំនាញក្នុងទីផ្សារការងារ និង ៥.ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពី ទីតាំងផ្តល់សេវាការងារ និងសេវារបស់បេឡាជាតិសន្តិសុខសង្គម ដែលមានការិយាល័យផ្តល់សេវារបស់ខ្លួនដោយផ្ទាល់ នៅទីតាំងផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៉ីធី។

ម៉ាស៊ីនកាហ្វេរ៉ូបូត (Robbot Coffee)

ជាមួយគ្នានេះ ឯកឧត្តម កត្តា អ៊ន អំពាវនាវដល់សាធារណជន យុវជនចូលរួមក្នុងកម្មវិធីដ៏ធំនេះឱ្យ​បានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានផ្ទាល់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), ព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) រួមនិងការទទួលទានកាហ្វេ ឆុងដោយម៉ាស៊ីនកាហ្វេរ៉ូបូត (Robbot Coffee) ដែលជាស្នាដៃបង្កើតឡើងដោយកូនខ្មែរទៀតផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...