ក្រសួងសុខាភិបាលជ្រើសរើសមន្ត្រី២០០នាក់ ដើម្បីបម្រើការងារនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព 

ភ្នំពេញ- ក្រសួងសុខាភិបាលបានប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការបម្រើការងារនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពចំនួន២០០នាក់ សម្រាប់ឆ្នាំ២០២៣។

សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន រួមមាន បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។

បេក្ខជនជាមន្ត្រីរាជការ ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ និងមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័ន/អង្គភាពសាម៉ី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងប្រជែងនេះ។ ក្នុងករណីរកឃើញថា បេក្ខជនជាមន្ត្រីរាជការដែលគ្មានការអនុញ្ញាតពីប្រធាន ក្រសួង-ស្ថាប័ន/អង្គភាពសាម៉ី បានមកដាក់ពាក្យសុំប្រឡង នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែង ឬឱ្យចូលបម្រើការងារក្នុងក្របខណ្ឌថ្មីនេះទេ។

ចំពោះបេក្ខជនដែលបានប្រឡងជាប់ក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ពុំមានសិទ្ធិដាក់ពាក្យសុំប្រឡងប្រជែងចូលក្របខណ្ឌសុខាភិបាលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឡើយ។ បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថាគ្មានទោស (យកក្រោយពេលប្រឡងជាប់)។

ចំពោះមុខជំនាញ និងចំនួនជ្រើសរើស រួមមាន ទី១. វេជ្ជបណ្ឌិតឯកទេស និងវេជ្ជបណ្ឌិត ចំនួន ១០០នាក់ ទី២. បរិញ្ញាបត្រឱសថការី ចំនួន ១១នាក់ ទី៣. បវិញ្ញាបត្រគិលានុបដ្ឋាក ចំនួន ១០នាក់ ទី៤. បរិញ្ញាបត្រឆ្មប ចំនួន ១០នាក់ ទី៥. បរិញ្ញាបត្ររងគិលានុបដ្ឋាក (គិលានុបដ្ឋាកមធ្យម) ចំនួន ៣០នាក់ ទី៦. បរិញ្ញាបត្ររងឆ្មប (ឆ្មបមធ្យម) ចំនួន ៣០នាក់ និងទី៧. បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ០៩នាក់។

ពាក្យស្នើសុំប្រឡងប្រជែងបេក្ខជនអាចទាញយកពីតំណភ្ជាប់នៅ Facebook ផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ឬមកទទួលពាក្យនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក(ជាន់ផ្ទាល់ដី) នាទីស្តីការក្រសួងសុខាភិបាល រៀងរាល់ម៉ោងធ្វើការ។

វិញ្ញាសាប្រឡងជាប្រភេទសំណួរមានចម្លើយជ្រើសរើសច្រើន (MCQ) លើមុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដែលមានរយៈពេល ៦០នាទី។

បេក្ខជនដែលមានបំណងចង់ប្រឡងប្រជែងចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព អាចដាក់ពាក្យសុំចុះឈ្មោះប្រឡងរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាទីស្តីការក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។