ក្រសួងបរិស្ថានរៀបចំយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយថង់ប្លាស្ទិកនៅ​ខេត្ត​ឧត្តរ​មានជ័យ

ឧត្តរមានជ័យ ៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ បានបើកយុទ្ធនាការផ្សព្វផ្សាយ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីដើមខែមេសា ឆ្នាំ២០២២កន្លងទៅ។ យុទ្ធនាការនេះ មានការអញ្ជើញចូលរួមក្រោមអធិបតី ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងសាលាក្រុងសំរោង មន្ទីរបរិស្ថានខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ យុវជន និងប្រជាពលរដ្ឋមួយចំនួន ។

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ មានប្រសាសន៍ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន ដែលបានប្រារព្ធឡើងនៅថ្ងៃនេះ ជាការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ធនៅក្នុងខេត្តឧត្តរមានជ័យ ចូលរួមថែរក្សាអនាម័យបរិស្ថាន ពិសេសការបំពុលផ្សេងៗដែលបង្កឡើងដោយថង់ប្លាស្ទិក ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា «យុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិក» រៀបចំឡើងដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាជនទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក ។ ឯកឧត្តម បន្តថា ចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថានឱ្យជៀសផុតពីភាពកខ្វក់ ដែលបណ្តាលមកពីសំណល់ និងប្រភពបំពុលផ្សេងៗទៀត ដើម្បីគាំពារសុខុមាលភាពប្រជាពលរដ្ឋ និងគុណភាពបរិស្ថានឱ្យល្អស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗទៀត។

“យុទ្ធនាការនាពេលនេះ នឹងលើកទឹកចិត្តប្រជាពលរដ្ឋ ទាំងអស់មានការយល់ដឹង និងភ្ញាក់រលឹក ហើយប្រែក្លាយជាការអនុវត្ត ជាក់ស្តែង និងអនុវត្តជាប្រចាំ ដើម្បីបុព្វហេតុបរិស្ថាននៅកម្ពុជា និងបរិស្ថានពិភពលោកឱ្យមាននិរន្តរភាព”

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បន្ថែមថា យុទ្ធនាការ នៃការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្ត្រកបរិស្ថាន នឹងបានផ្តល់នូវព័ត៌មាន  ចំណេះដឹងថ្មីៗ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត និងជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពី ការ គ្រប់គ្រងថង់ប្លាស្ទិក ។ ទន្ទឹមគ្នានេះ ជំរុញនិងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ ជាអចិន្ត្រៃយ៍នូវការផ្ដល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន និងចូលរួមចំណែកលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជននៅតាមសហគមន៍ ដោយងាកមកប្រើប្រាស់កន្រ្តកកញ្ជោរ ឬកន្រ្តកបរិស្ថាន។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ មានការផលិតប្លាស្ទិកមានបរិមាណជាង ៤០០ លានតោន។ ក្នុងមួយថ្ងៃៗសំរាមនៅតាមទីប្រជុំជនបង្កើតឡើងចំនួនជាង ១ម៉ឺនតោន។ ទន្ទឹមគ្នានេះ ក្នុងមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៥ លានតោន ក្នុងនោះ២០% ជាសំណល់ប្លាស្ទិក។ លើសពីនេះ ទូទាំងសកលលោកទាំងមូលបរិមាណប្លាស្ទិកសរុបកើនឡើងដល់ជាង ៨ពាន់លានតោន ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះបានកែច្នៃឡើងវិញ ហើយ ៩១% ទៀតត្រូវបានគេយកទៅចាក់នៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦