ក្រសួងបរិស្ថានប្រកាសប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងចំនួន៣១កន្លែង

ភ្នំពេញ- ក្រសួងបរិស្ថានប្រកាសប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងបរិស្ថាន ចំនួន៣១កន្លែង ក្នុងនោះបម្រើការងារក្នុងអង្គភាពទីស្តីការក្រសួង ក្របខ័ណ្ឌបភេទ “ក” ចំនួន ១៧ កន្លែង, អគ្គនាយកដ្ឋានចំណេះដឹងព័ត៌មានបរិស្ថានចំនួន ២កន្លែង, អគ្គនាយកដ្ឋានគាំពារបរិស្ថានចំនួន ២កន្លែង, អគ្គនាយកដ្ឋានរដ្ឋាបាល និងហិរញ្ញវត្ថុចំនួន ៥កន្លែង, អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិចំនួន ៣កន្លែង, អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តចំនួន ៣កន្លែង និងមន្ទីរបរិស្ថានខេត្ត «ក» ចំនួន១៤កន្លែង។

សម្រាប់លក្ខខណ្ឌ នៃការជ្រើសរើស បេក្ខជន បេក្ខនារី ត្រូវមានសញ្ជាតិខ្មែរ, មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល និងមានអាយុមិនឱ្យលើសពី៣៥ឆ្នាំ (គិតត្រឹមថ្ងៃប្រឡង)។ សម្រាប់បេក្ខជន បេក្ខនារី ត្រូវមានសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូលត្រូវមានអាយុមិនឱ្យលើសពី៤០ឆ្នាំ (គិតត្រឹមថ្ងៃប្រឡង)។ ចំណែកបេក្ខជនមានសញ្ញាបត្រថ្នាក់ បណ្ឌិត ឬសញ្ញាបត្រសមមូល នឹងត្រូវ​លើកលែងលក្ខខណ្ឌអាយុ។

បេក្ខជន បេក្ខនារី ដែលមានបំណងដាក់ពាក្យសុំប្រឡង សូមចូលទៅគេហទំព័រ www.moe.gov.kh ដើម្បីទាញយកពាក្យសុំសិទ្ធិប្រឡង។ ចាប់ផ្តើមទទួលពាក្យសុំសិទ្ធិប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅនាយកដ្ឋានធនធានមនុស្ស និងផុតកំណត់រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

ចំពោះវិញ្ញាសាប្រឡង រួមមាន វិញ្ញាសា ចំណេះដឹងទូទៅ រយៈពេល ០២ម៉ោង, វិញ្ញាសា ជំនាញឯកទេសបរិស្ថាន រយៈពេល ០២ម៉ោង និងវិញ្ញាសា ភាសាអង់គ្លេស រយៈពេល ០១ម៉ោង ៣០នាទី។ កាលបរិច្ឆេទប្រឡងនឹងប្រព្រឹត្តទៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ចំណែកមណ្ឌលប្រឡងនៅទីស្តីការក្រសួងបរិស្ថាន (សាលប្រជុំ ម៉ុក ម៉ារ៉េត)។

សម្រាប់ព័ត៌មានលម្អិត សូមមកទាក់ទងនាយកដ្ឋានធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៩ ៩៦២ ៣១៣/ ០១២ ៥១៧ ៣៧៦ / ០៨៧ ៣៧៧ ៧៤៤ / ០៩៧ ៩៤២ ៧២៧ ៩៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...