ការចេះរៀបចំកញ្ចប់ថវិកា ជួយកាត់បន្ថយស្រេ្តស និងពង្រឹងសុខភាពផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការរៀបចំកញ្ចប់ថវិកា ឬចំណូលចំណាយ ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងផ្ទាល់ខ្លួន បានរួមចំណែកដល់ការកាត់បន្ថយស្រេ្តសពាក់ព័ន្ធនឹងការចាយវាយ ឬការរស់នៅប្រចាំថ្ងៃ និងជាការពង្រឹងសុខភាពផ្លូវចិត្តទៀតផង ព្រោះការសន្សំ អាចជួយដោះស្រាយហានិភ័យ ហើយកាត់បន្ថយភាពស្លន់ស្លោមួយចំនួនដូចជា កើតមានគ្រោះថ្នាក់ដែលមិនដឹងមុន ផ្គត់ផ្គង់ការចំណាយនៅពេលមានវ័យជរា កាត់ផ្តាច់ការចំណាយដែលមិនចាំបាច់ ការគ្រប់គ្រងថវិការដែលខ្លួនមានបានល្អ មានទម្លាប់ចំណាយដែលស្របនឹងលទ្ធភាពដែលខ្លួនមាន ពង្រឹងសុខុដុមរមនាក្នុងគ្រួសារ រួមទាំងអាចកាត់បន្ថយអាការស្រេ្តសពាក់ព័ន្ធនឹងការចាយវាយបានមួយផ្នែក ហើយជំរុញឱ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរជាងមុន។ ប៉ុន្តែតើអ្នក​ត្រូវមានគន្លឹះមូលដ្ឋានគ្រឹះបែបណាខ្លះ ក្នុងការគ្រប់គ្រងកញ្ចប់ថវិកាផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព?

តាមរយៈ In charge បានបង្ហាញគន្លឹះចំនួន៣ ជួយ​អ្នកក្នុងការ​គ្រប់គ្រងថវិកាផ្ទាល់ខ្លួន ៖

ការប្រមូលទិន្នន័យ ឬរបាយការណ៍ ៖​ បើចង់សល់លុយ គឺចាយកុំឱ្យលើសចំណូល! នេះជាប្រយោគដែលសាមញ្ញៗងាយយល់ និងឮស្ទើតែគ្រប់កន្លែង ប៉ុន្តែដំណាក់កាលអនុវត្តវិញ ត្រូវការពេលវេលា ត្រូវការវិធីសាស្រ្តបំបែកភាពស្មុគស្មាញ និងការគណនាមួយ ដែលមានភាពច្បាស់លាល់ និងការកត់ត្រា ឬការប្រមូលឯកសារពាក់ព័ន្ធនឹងទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ។

ដើម្បីឱ្យការសន្សំមានរយៈពេលយូរ ជាដំបូងៗគឺត្រូវប្រមូលទិន្នន័យពាក់ព័ន្ធនឹងការចាយវាយទាំងអស់ មិនថាឯកសារពាក់ព័ន្ធនឹងប្រភពចំណូល ប្រភពចំណាយ ប្រាក់កម្ចី បំណុល លំហូរសាច់ប្រាក់ វិក្កយបត្រដែលត្រូវបង់សង ការសន្សំ រួមទាំងការវិនិយោគជាដើម! ត្រូវប្រាកដថា បានប្រមូលទិន្នន័យអំពីចំណាយ និងចំណូលបានពីគ្រប់ប្រភព ហើយជាកិច្ចបន្ទាប់ គឺគណនាអំពីចំណូលដែលទទួលបាន មិនថាជាចំណូលពីការងារទៀងទាត់ប្រចាំខែ ឬបានពីគម្រោងណាមួយនោះទេ។

បន្ទាប់ពីមានទិន្នន័យហើយ សរសេរ រាយនាមឱ្យលម្អិតអំពីការចំណាយប្រចាំខែ មិនថាថ្លៃស្នាក់នៅ ថ្លៃចំណីអាហារ ថ្លៃទឹកឬភ្លើង ថ្លៃធ្វើដំណើរ ការថែទាំសុខភាព និងការកម្សាន្តឬធ្វើដំណើរជាដើម។ បន្ទាប់មកបំបែកនូវប្រាក់ចំណូល និងប្រាក់ចំណាយដាច់ដោយឡែកពីគ្នា នោះលោកអ្នកនឹងរកឃើញថា តើចំណូល និងចំណាយកន្លងមកមានតុល្យភាព ឬសមាមាត្រគ្នាដែរទេ ឬថា តើចំណាយកន្លងមកឆ្លើយតបនឹងចំណូលដែលទទួលបានឬយ៉ាងណា?

គន្លឹះដើម្បីបង្កើនប្រសិទ្ធភាពកំឡុងពេលធ្វើផែនការសន្សំ ឬរបៀបចំកញ្ចប់ថវិកា ៖ ស្ថិតក្នុងដំណាក់កាលនៃការធ្វើឱ្យទម្លាប់នៃការគ្រប់គ្រងចំណូលចំណាយ ចាំបាច់ត្រូវសិក្សា និងកត់សម្គាល់បន្ថែមឱ្យលម្អិតអំពីសម្ភារៈដែលមានភាពចាំបាប់ និងសម្ភារៈដែលមានភាពប្រណិតៗ ឬសម្ភារៈនិយម ហើយការកត់សម្គាល់បែបនេះ គឺដើម្បីជួយសម្រួលក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ មុននឹងទិញសម្ភារៈណាមួយមកបន្ថែមក្នុងការរស់នៅប្រចាំថ្ងៃ។ គួរទុកចន្លោះដើម្បីវិភាគមុននឹងបញ្ជាទិញសម្ភារៈណាមួយដាក់ក្នុងផ្ទះ ហើយជៀសវាងការទិញលឿនពេក។ វីធីមួយទៀតគឺ ប្រើប្រាស់ការចំណាយណាដែលមានភាពស្មុគស្មាញ (សាច់ប្រាក់) ដើម្បីទប់ចិត្ត កុំឱ្យបង្កើនការចំណាយដែលមានភាពលឿនរហ័សពេក ។

ប្រឹក្សាជាមួយអ្នកជំនាញ ៖ ប្រសិនបើអនុវត្តហើយនៅតែមិនមានប្រសិទ្ធភាព ឬក៏ត្រូវការសន្សំក្នុងគោលដៅមួយដែលមានភាពជាក់លាក់នឹងលក្ខណៈធំដំ ស្ថិតក្នុងកាលៈទេសៈនេះ គឺជាពេលមួយ ដែលត្រូវស្វែងរកអ្នកជំនាញក្នុងការប្រឹក្សាបន្ថែម ហើយស្វែងរកអ្នកប្រឹក្សាណាដែលមានជំនាញទៅលើហិរញ្ញវត្ថុយ៉ាងពិតប្រាកដ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...