ក្រសួងអប់រំ​បង្ហាញ​ប្រការ​ទាំង​១៦ ដែល​បេក្ខជន​ប្រឡង​បាក់ឌុបមិន​ត្រូវ​អនុវត្ត​ក្នុង​ដំណើរ​ការ​ប្រឡង

ភ្នំពេញ – ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬបាក់ឌុប នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២២ខាងមុខនេះ ។ សម្រាប់​ការ​ប្រឡង​ថ្នាក់ជាតិមួយ​នេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​បង្ហាញ​នូវ​ប្រការ​ចំនួន១៦ ដែល​បេក្ខជន​មិន​ត្រូវអនុវត្ត​ នៅក្នុង​ដំណើរ​ការ នៃ​ការ​ប្រឡង​នោះ។

ខាងក្រោមនេះ គឺប្រការទាំង​១៦ ដែលបេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​មិន​ត្រូវ​អនុវត្ត៖

១.មិនត្រូវ​មក​ដល់​មណ្ឌលប្រឡង​ក្រោយ​ជួងទី២

២.មិន​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កង​ប្រដាប់អាវុធ​ចូល​ក្នុង​មណ្ឌលប្រឡង

៣.មិន​ត្រូវ​យកសៀវភៅ និង​សំណៅ​ឯកសារ​គ្រប់រូបភាព​ចូល​ក្នុង​មណ្ឌលប្រឡង

៤.មិន​ត្រូវ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬបន្ទប់​ប្រឡង​នូវ​អាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍​អេឡិចត្រូចនិក​គ្រប់ប្រភេទ សៀវភៅ សំណៅ​ឯកសារ ប្រដាប់គិត​លេខ នាឡិកាដៃ​ដែល​មាន​ប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និង​ទឹកលុបពណ៌ស

៥.មិន​ត្រូវ​ចូល​ក្នុង​បន្ទប់ប្រឡង មុនពេល​អនុរក្ស​ហៅឈ្មោះ

៦.មិន​ត្រូវ​ប្រើពាក្យ​សំដី អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​មណ្ឌលប្រឡង ឬ​បង្ក​ជម្លោះ​នៅ​ក្នុងមណ្ឌល​ប្រឡង ឬ​ក្នុង​បន្ទប់​ប្រឡង ដោយ​គំរាម​កំហែង​លើ​បេក្ខជន​ដទៃ

៧.មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្ក​បាតុភាព​ដោយពាក្យសំដី ដោយ​កាយវិការចំពោះ​ការ​ត្រួតពិនិត្យ​ របស់អ្នក​មានសមត្ថកិច្ច ឬមេប្រយោគ​ក្នុង​ការ​ពិនិត្យ ស្រាវជ្រាវ រើរក​សំណៅ​ឯកសារ និង​សម្ភារផ្សេងៗ​ដេល​ត្រូវ​ហាមឃាត់ មិន​ឱ្យ​យក​ចូល​ក្នុងមណ្ឌល​ប្រឡង

៨.មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា នៅ​លើសន្លឹក​កិច្ច​ការ​ណា ដែលគ្មាន​ហត្ថលេខា​របស់អនុរក្ស

៩.មិន​ត្រូវ​ចម្លង​ប្រធាន​វិញ្ញាសាចូល​ក្នុង​ក្រដាស​ដទៃ និង​មិន​ត្រូវ​បោះ​ប្រធានវិញ្ញាសាចេញក្រៅបន្ទប់​ប្រឡង​ឡើយ

១០.មិនត្រូវ​ងើបឈរ ងាកឆ្វេង-ស្តាំ អតើឈ្ងោក​ទៅមុខ បែរ​ទៅក្រោយ ឬដើរចេញពី​កន្លែង​អង្គុយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពីអនុរក្ស។ មិន​ត្រូវសរសេរ​កិច្ច​ការ​ ហើយ​អាន​ខ្លាំងៗ​ លឺដល់​អ្នកជិតខាង ឬឆក់​អូសទាញ​យកសន្លឹក​កិច្ច​ការ​របស់​អ្នកដទៃ​ដាក់ពីមុខ ឬដាក់ពីក្រោម​សន្លឹក​កិច្ច​ការ​របស់ខ្លួន​ឡើយ

១១.មិន​ត្រូវ​ប្តូរ​គ្នា​នូវ​សន្លឹក​កិច្ច​ការ ឬក្រដាស​ព្រាង ឬ​ផ្ទៀងផ្ទាត់ចម្លើយ ចម្លងគ្នា និង​មិន​ត្រូវ​ដាក់សន្លឹកកិច្ច​ការ​ឆ្ងាយ​ពីមុខ​របស់​ខ្លួន បង្ក​ឱ្យ​អ្នក​ដទៃ​មើល ឬអូស​ឆក់យកបាន

១២.មិន​ត្រូវ​ធ្វើសញ្ញាសម្គាល់​លើសន្លឹក​កិច្ច​ការ ដើម្បី​ធ្វើឱ្យ​គេស្គាល់​អាគតដ្ឋានរបស់ខ្លួន ដូចជា​សរសេរ អក្សរប្លែក​ពីតួអក្សរ​ទាំងអស់​ក្នុង​កិច្ច​ការ ធ្វើសញ្ញាផ្សេងៗ ឬគូស​បន្ទាត់​ខុស​ប្រក្រតី ឬសរសេរ​រំលង​បន្ទាត់​ជា​ដើម

១៣.មិន​ត្រូវ​លាក់ ឬហែក​សន្លឹក​កិច្ច​ការ​របស់ខ្លួន និង​មិន​ត្រូវ​ហែក ឬលាក់​សន្លឹក​កិច្ច​ការ​អ្នកដទៃ

១៤.មិន​ត្រូវ​បំផ្លាញ ឬធ្វើ​ឱ្យ​ខូច​ខាត​សម្ភារៈនៅ​ក្នុង​បន្ទប់ប្រឡង ដូចជា​ដោះទ្វារបង្អួច ធ្វើ​ឱ្យ​របើក​ជញ្ជាំង​ក្តារ ធ្វើ​ឱ្យ​បាក់បែកតុ កៅអី ឬក្តារខៀនជា​ដើម

១៥.មិន​ត្រូវ​ឱ្យ​អ្នក​ដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​បំពេញ​បន្ថែមលើ​សន្លឹក​កិច្ច​ការ​របស់ខ្លួនជា​ដាច់ខាត

១៦.មិន​ត្រូវ​ប្រើពាក្យ​សំដី និង​អាកប្បកិរិយា ដែលនាំ​ឱ្យ​ខូច​សណ្តាប់ធ្នាប់ របៀបរៀបរយ នៃ​ការ​ប្រឡង ឬប៉ះពាល់​ដល់​កិត្តិយស​របស់មេប្រយោគ។

បើយោង​តាម​ប្រការ៦ នៃបទប្បញ្ញាត្តិ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ បេក្ខជន​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ដូចជា មាន​បំណង​លួច​ចម្លង សកម្មភាពលួច​ចម្លង និង​សកម្មភាព​ដែលធ្វើ​ឱ្យ​ខូចខាត​សណ្តាប់ធ្នាប់ របៀបរៀបរយ នៃការប្រឡង និង​ប៉ះពាល់កិត្តិយស​គណៈមេប្រយោគ នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាងវិន័យ តាម​កម្រិត​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...