ក្រសួងអប់រំណែនាំឱ្យ​មានការ​រៀបចំ​ប្រឡង​ប្រណាំង​អំណាន​នៅ​កម្រិតបឋមសិក្សា

ដើម្បីជា​ការ​លើក​កម្ពស់​អក្ខរកម្ម បណ្តុះ​ទម្លាប់​ការ​អាន ជំរុញ​វប្បធម៌​អាន និង​លើក​កម្ពស់​សមត្ថភាព​អាន​របស់​សិស្សានុសិស្ស ក្រសួងអប់រំ​យុវជន និង​កីឡា កាលពីថ្ងៃទី១ ខែមេសា បានធ្វើការ​ណែនាំមួយ​ទៅ​កាន់​មន្ទីរអប់រំ​គ្រប់រាជធានីខេត្ត គណៈកម្មការ​អភិវឌ្ឍន៍​កម្រងសាលារៀន គណៈគ្រប់គ្រង​គ្រឹះស្ថាន​បឋមសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ រៀបចំ​ឱ្យ​មានការ​ប្រឡង​ប្រណាំង​អំណាន​នៅ​កម្រិត​បឋមសិក្សា។

បើយោង​តាម​សេចក្តីណែនាំ​ដែលចុះហត្ថលេខា​ដោយ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ការប្រឡង​ប្រណាំង​អំណាន ត្រូវ​រៀបចំ​អនុវត្ត​តាម​កម្រិតថ្នាក់រៀន សាលា​រៀន កម្រងសាលា​រៀន និង​ក្រុង ស្រុក ខណ្ឌ ។ ក្នុងនោះ​នៅ​កម្រិតថ្នាក់រៀន គ្រូបង្រៀន​ត្រូវ​ដឹកនាំ​រៀបចំ​ការ​ប្រឡង​ប្រណាំង​អំណាន​នៅ​កម្រិត​ថ្នាក់រៀន​ប្រចាំសប្តាហ៍ ឬស្របតាម​ខ្លឹមសារមេរៀនអំណាន ហើយ​រៀបចំ​បញ្ជីឈ្មោះ​ដែល​ទទួល​ជ័យលាភី​ក្នុងថ្នាក់ ដើម្បី​ចូលរួម​ប្រឡង​ប្រណាំង​នៅ​កម្រិតសាលា​រៀន។

សម្រាប់កម្រិតសាលារៀន គណៈគ្រប់គ្រងសាលា សហការ​ជាមួយ​គណៈកម្មការ​គ្រប់គ្រងសាលារៀន ដឹកនាំ​រៀបចំ​ការ​ប្រឡង​ប្រណាំង​អំណាន​នៅ​កម្រិតសាលា​រៀន​ប្រចាំខែ ហើយ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ជ័យលាភី ទៅតាមលទ្ធភាព និង​ធនធាន​ដែលមាន និង​អាចលើកសរសើរជាសាធារណៈ​តាម​បណ្តាញ​សង្គម​ជាដើម បន្ទាប់​មក​គណៈគ្រប់គ្រងសាលា ពិនិត្យ​និង​អនុម័ត​លើ​បញ្ជីឈ្មោះ​សិស្ស​ដែលទទួល​ជ័យលាភី​ក្នុង​សាលា​រៀន ដើម្បី​ចូលរួម​ប្រឡង​ប្រណាំង​កម្រិតកម្រងសាលារៀន។

ដោយឡែកការ​ប្រឡង​ប្រណាំង​កម្រិតកម្រងសាលារៀន ប្រធានកម្រង​ត្រូវ​ដឹកនាំរៀបចំ​ការ​ប្រឡងប្រណាំង​អំណាន​​ប្រចាំ​ត្រីមាស ឬឆមាស ហើយ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ជ័យលាភី​ទៅតាមលទ្ធភាព ហើយ​ប្រធាន​កម្រង​សាលា​រៀន​ពិនិត្យ និង​អនុម័ត​លើ​បញ្ជីឈ្មោះ​សិស្ស​ដែល​ទទួលជ័យលាភី​ក្នុងកម្រងសាលារៀន ដើម្បីចូលរួម​ប្រឡង​ប្រណាំង​កម្រិតក្រុង ស្រុក ខណ្ឌ។ ហើយ​សម្រាប់​ការប្រឡងប្រណាំង​កម្រិតក្រុង ស្រុក ខណ្ឌ គណៈអភិបាល​ នៃរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​ដឹកនាំ​រៀបចំ​ការ​ប្រឡង​ប្រណាំង​ប្រចាំឆមាស ឬ​ប្រចាំឆ្នាំ ហើយ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ជ័យលាភី​ទៅតាមលទ្ធភាព និង​ធនធាន​ដែលមាន និងអាច​លើក​សរសើរជាសាធារណៈ​តាមរយៈ​បណ្តាញ​សង្គមជា​ដើម។

គួរ​បញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ធ្វើ​ការ​ពង្រឹង​ការ​បង្រៀន និងរៀន​ភាសាខ្មែរ​នៅ​កម្រិត​អប់រំ​បឋមសិក្សា ដោយ​ផ្តោត​ទៅលើសមត្ថភាព​អាន សរសេរ ស្តាប់ និង​និយាយ ជាអាទិភាពគន្លឹះ ។ បើតាម​លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា គោលបំណង​នៃការ​ពង្រឹងការ​បង្រៀន និង​រៀន​ភាសាខ្មែរនេះ គឺដើម្បី​ធានា​ឱ្យ​សិស្ស​ម្នាក់ៗ​ ទទួលបានចំណេះដឹង និងបំណិនភាសាខ្មែររឹងមាំ, មានសមត្ថភាពពិពណ៌នា វិភាគ វិនិច្ឆ័យ ពន្យល់ បកស្រាយបានត្រឹមត្រូវ និងសមហេតុផល, អនុវត្តចំណេះដឹង បំណិនភាសាខ្មែរក្នុងការសិក្សាមុខវិជ្ជាដទៃទៀត និងការរស់នៅប្រចាំថ្ងៃ, ស្គាល់ និងលើកកម្ពស់តម្លៃមុខវិជ្ជាភាសាខ្មែរ និងមានមោទនភាពក្នុងការប្រើប្រាស់ភាសាខ្មែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...