ក្រសួងអប់រំរកឃើញសិស្ស​ ៣០ភាគរយ​នៅកម្រិតមធ្យមសិក្សា ​មិនទាន់អាននិង​សរសេរ​បាន​ច្បាស់លាស់

ភ្នំពេញ – តាមរយៈ​ការរង្វាយតម្លៃដែលបានធ្វើ​ឡើង​នាពេលកន្លងមកនេះ ក្នុងការកំណែទម្រង់សាលារៀន ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញ​នូវ​បញ្ហា​មួយ​ចំនួន ក្នុងនោះ គេក៏បានរកឃើញដែរថា សិស្ស​ប្រមាណ ៣០ភាគរយ នៅ​កម្រិតមធ្យមសិក្សា ​មិនទាន់អាច​អាន និង​សរសេរលេខ ព្រមទាំង​អក្សរខ្មែរបាន​ច្បាស់លាស់​។ នេះ​បើតាម​ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ឱកាស​សន្និបាតបូកសរុបការងារអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា បន្ទាប់ពីការ​ដាក់ឱ្យ​អនុវត្ត​សាកល្បងកំណែទម្រង់សាលារៀន ក្រសួងបានរកឃើញបញ្ហាគន្លឹះ ដែលបានជួបប្រទះនៅតាមសាលារៀន ក្នុងនោះ​ក៏​បានរកឃើញថា សិស្សប្រមាណ ៣០ភាគរយនៅកម្រិតមធ្យមសិក្សា​នៅមិនទាន់អាន និង​សរសេរអក្សរខ្មែរបានច្បាស់។ បើតាមឯកឧត្តមរដ្ឋមន្រ្តី ប្រសិនបើសិស្សនៅខ្សោយ​អំណាន ខ្សោយ​គណិតវិទ្យា នោះសិស្ស​នឹងមិនអាចរៀន​​មុខ​វិជ្ជា​ផ្សេងៗ​ទៀតបានទេ។

យ៉ាងណាក៏ដោយ ក្រោយ​ពី​បានរកឃើញ​នូវ​បញ្ហា​នេះ ក្រសួងអប់រំ យុវជន និង​កីឡា កំពុងតែខិតខំធ្វើការ​កែលម្អ ដោយ​ក៏​មានគម្រោងក្នុងការ​បង្កើតសាលាគំរូអំណានដំបូង និងគណិតវិទ្យាដំបូង ព្រមទាំងលើកទឹកចិត្តឱ្យ​មានការ​សរសេរ​តែងសេចក្តីនៅ​កម្រិតមធ្យមសិក្សា​ឱ្យ​បានច្រើន។

ឯកឧត្តមរដ្ឋមន្រ្តី​ក៏​រំពឹងដែរថា ការផ្សារភ្ជាប់​ទៅនឹង​សាលា​គរុកោសល្យ ក្រសួងនឹងអាចដោះស្រាយបញ្ហា ជាពិសេសជាវិធានការឆ្លើយតបទៅនឹងការបាត់បង់នូវ​ការរៀនសូត្រ ក៏​ដូចជាការកែលម្អអំណានដំបូងផងដែរ។

ជាមួយ​គ្នានេះដែរ បើ​យោង​តាម​របាយការណ៍ដែល​បង្ហាញដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កំឡុងឆ្នាំនេះដែលមានវិបត្តិកូវីដ១៩ សមត្ថភាព នៃការអាន និង​សរសេរភាសាខ្មែរ ព្រមទាំងគណិតវិទ្យារបស់សិស្សមធ្យមសិក្សាមានការធ្លាក់ចុះ ក្នុងនោះ​គេរកឃើញថា ការសរសេរថយចុះពី៧១ភាគរយក្នុងឆ្នាំ​សិក្សា​២០១៧-១៨ មកត្រឹម ៦៥ភាគរយ នៅឆ្នាំសិក្សា​២០២១-២២ និងគណិតវិទ្យាថយចុះពី ៣៦,៣ភាគរយ នៅឆ្នាំសិក្សា​២០១៧-១៨ មកត្រឹម ៣០,៣ភាគរយ នៅឆ្នាំ​សិក្សា​២០២១-២២៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...