ក្រសួងអប់រំ ​បន្តគាំទ្រ​ WFP សម្រាប់គម្រោង​កម្មវិធីផ្តល់អាហារតាមសាលារៀន រយៈពេល៥ឆ្នាំ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីការគាំទ្រ​ដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការបន្ត​អនុវត្ត​កម្មវិធីផ្តល់អាហារតាមសាលារៀន រយៈពេល​៥ឆ្នាំបន្តទៀត ពោល​គឺពីឆ្នាំ២០២៤ ដល់ឆ្នាំ​២០២៨ ដើម្បីជួយ​អភិវឌ្ឍ​កុមារ​កម្ពុជា​ឱ្យ​មានកាយសម្បទារឹងមាំ បញ្ញាស្មារតី​ឆ្លាតវៃ។

កាលពីដើមសប្តាហ៍នេះ (៤ កុម្ភៈ) ប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ដឹកនាំដោយលោកស្រី ឃ្លែរ ខូណាន់ បានជួបពិភាក្សាជាមួយ​ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ក្នុងកិច្ចពិភាក្សានោះ WFP បានស្នើ​ឱ្យ​មានការ​បន្ត​ការ​គាំទ្រ​ផ្គត់ផ្គង់អង្ករ និង​ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់​គម្រោង​កម្មវិធីផ្តល់អាហារតាមសាលារៀន ពីឆ្នាំ​២០២៤ ដល់ឆ្នាំ២០២៨ ដោយ​ប្រើប្រាស់​កសិផល​ក្នុងសហគមន៍ ជាមួយចក្ខុវិស័យ​អភិវឌ្ឍកុមារ​កម្ពុជា​ឱ្យ​មានកាយសម្បទារឹងមាំ បញ្ញាស្មារតីឆ្លាតវៃ លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុងសហគមន៍ និង​រួមចំណែកដល់ការ​កសាងសង្គមមួយ​មានវិបុលភាព ចីរភាព និង​បរិយាបន្ន។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកាត់បន្ថយភាពក្រីក្រ និងផ្តល់អាទិភាពដល់ការវិនិយោគលើមូលធនមនុស្សដែលជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ និងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញនូវការគាំទ្រ និងចូលរួមសម្របសម្រួលនូវរាល់ដំណើរការក្នុងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនឱ្យទទួលបានជោគជ័យកាន់តែត្រចះត្រចង់ ដោយបានគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តការឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅធានាឱ្យបានថា កុមារគ្រប់រូបមានឱកាសទទួលបានសុខភាព និងអាហារប្រកបដោយជីវជាតិតាមសាលារៀន។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ក្រោម​កិច្ច​សហការ​ជាមួយ​កម្មវិធី​ស្បៀងអាហារពិភពលោក របស់អង្គការ​សហប្រជាជាតិ បានចាប់ផ្តើម​អនុវត្ត​កម្មវិធីផ្តល់​អាហារតាមសាលារៀន​តាំងពីឆ្នាំ​១៩៩៩ នៅសាលា​បឋមសិក្សា​ចំនួន៦៤ ដែលមានអ្នកទទួលផល ៣៧ ៥០០នាក់ និងបន្តពង្រីកជាបន្តបន្ទាប់​ដោយប្រើប្រាស់​ស្បៀង​ដែលផ្គត់ផ្គង់​ទាំងស្រុង​ដោយកម្មវិធីស្បៀង​អាហារពិភពលោក ក្នុងគោលបំណង​ផ្តល់លទ្ធភាព​ដល់​កុមារ​មក​ពី​គ្រួសារក្រីក្រ​បានចូលរៀន។ នៅ​ឆ្នាំ​២០១៤ ក្រសួងអប់រំ ក្រោមជំនួយ​ពីកម្មវិធីស្បៀងអាហារពិភពលោក បានចាប់ផ្តើម​អនុវត្ត​សាកល្បង​កម្មវិធីផ្តល់​អាហារតាម​សាលារៀន​ដោយប្រើប្រាស់កសិផល​ក្នុងសហគមន៍ ដែលជា​គំរូថ្មីមួយ​ក្នុងការ​ផ្តល់អាហារ​តាមសាលារៀន សំដៅ​ធានាបាន​នូវ​អាហារ​មានសុវត្ថិភាព និង​អាហារូបត្ថម្ភ គាំទ្រ​ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង​អាច​អនុវត្ត​បាន។

គិត​ចាប់ពី​ឆ្នាំ​២០១៩ រហូតមកដល់​ឆ្នាំ២០២៤ កម្មវិធីផ្តល់អាហារតាមសាលារៀន នៅកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១ ១១៤សាលា ក្នុងខេត្តចំនួន ១០ទូទាំងប្រទេស និងមានសិស្សទទួលផលប្រមាណ ៣០០,០០០នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *