ក្រសួងអប់រំបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ និងប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាស

ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំបានបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ និងប្រែក្លាយវិបត្តិកូវីដ-១៩ទៅជាឱកាសចំនួន ៥ចំណុច រួមមាន ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ការពិនិត្យឡើងវិញកម្មវិធីសិក្សា សៀវភៅសិក្សា និងការកែលម្អបរិស្ថានសិក្សា ការដាក់ឱ្យអនុវត្តប្រព័ន្ធអធិការកិច្ច ការពង្រឹងថ្វាយតម្លៃការសិក្សា និងការប្រឡង និងកំណែទម្រង់ឧត្តមសិក្សា ។

ឯកឧត្តមបណ្ឌិតសភាចារ្យលើកឡើងបែបនេះ នៅក្នុងធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នាព្រឹកថ្ងៃចន្ទនេះ។ អង្គសន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តការងារតាមអនុវិស័យទាំង៧ និងការពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១ ដើម្បីជាមូលដ្ឋានសម្រាប់ការពិនិត្យឡើងវិញលើគោលនយោបាយអប់រំ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំ។

ទី១.  ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន៖ ក្រសួងបានកែលម្អកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀន ដោយបានដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ (១២+២)តាមប្រព័ន្ធក្រេឌីត, បញ្ចូលកញ្ចប់អំណានដំបូង និងគណិតវិទ្យាថ្នាក់ដំបូងទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតបឋមសិក្សា, អនុម័តក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២)។

ទន្ទឹមគ្នានេះ ក្រសួងបានបន្តអភិវឌ្ឍសមត្ថភាព និងពង្រឹងគុណភាពគ្រូឧទ្ទេស តាមរយៈការលើកកម្ពស់គុណវុឌ្ឍ ការអនុម័តស្តង់ដាគ្រូឧទ្ទេស និងការអនុម័តគោលការណ៍ផ្តល់ឋានៈជាគ្រូឧទ្ទេស និងគ្រូឧទ្ទេសរង នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង បន្ទាប់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានគរុកោសល្យទាំងពីរត្រូវបានបញ្ចប់ ស្របតាមអនុសាសន៍របស់អង្គការ JICA ដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍ។

ក្រសួងបានអនុម័តក្របខណ្ឌគោលនយោបាយគន្លងអាជីព និងប្រព័ន្ធសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ក្នុងនោះគ្រូឧទ្ទេសគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា,និងគ្រូបង្រៀន បានទទួលការបណ្តុះបណ្តាលនៅក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគ្រូ (TUP) និងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រង (LUP) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​។

ទី២. ការពិនិត្យឡើងវិញកម្មវិធីសិក្សា សៀវភៅសិក្សា និងការកែលម្អបរិស្ថានសិក្សា៖ ក្រសួងអប់រំបានពិនិត្យឡើងវិញលើកម្មវិធីសិក្សាលម្អិត និងសៀវភៅសិក្សាគោលមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាខ្មែរ និងសិក្សាសង្គម នៅកម្រិតមធ្យមសិក្សា។ ទន្ទឹមគ្នានេះ ក្រសួងបានជំរុញការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេស គ្រូមុខវិជ្ជាអំពីវិធីសាស្ត្រវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដូចជាការបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅបឋមសិក្សា វិធីសាស្រ្តបង្រៀនតាមបែបរិះរក,និងវិធីសាស្រ្តបង្រៀនផ្តោតលើបញ្ញត្តិនៅកម្រិតមធ្យមសិក្សា ។

ក្រសួងបានជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនិងបាត់ដំបង វិទ្យាស្ថានជាតិអប់រំ អគារសិក្សា និងកន្លែងលាងសម្អាតដៃនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ក្នុងនោះ ក្រោមគម្រោងគាំទ្រដោយថវិកាដៃគូអភិវឌ្ឍ ក្រសួងបានជួសជុលអគារសិក្សានៅវិទ្យាល័យធនធាន បន្ទប់ពិសោធវិទ្យាសាស្រ្ត បណ្ណាល័យ បន្ទប់កុំព្យូទ័រ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន១១។

លើសពីនេះ នៅកម្រិតឧត្តមសិក្សា ក្រសួងបានសាងសង់អគារមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាល បន្ទប់ពិសោធន៍ និងអគាររោងជាង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលពន្លកអាជីវកម្ម និងអគារស្ទែម នៅតាមសាកលវិទ្យាល័យមួយចំនួន។

ទី៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធអធិការកិច្ច៖ ក្រសួងបានបន្តអនុវត្តអធិការកិច្ចតាមប្រធានបទ ដោយផ្អែកលើរបាយការណ៍រង្វាយតម្លៃតេស្តថ្នាក់ជាតិ ថ្នាក់តំបន់ និងរបាយការណ៍អធិការកិច្ចតាមកាលកំណត់ និងបានផ្តល់ព័ត៌មាន ត្រឡប់ទៅគ្រប់អ្នកពាក់ព័ន្ធ។ ទន្ទឹមគ្នានេះ ក្រសួងបានបំប៉នសមត្ថភាពសាលារៀន អំពីការធ្វើស្វ័យវាយតម្លៃសាលារៀនតាមប្រព័ន្ធអេឡិចត្រូនិកនិងឧបករណ៍ពិនិត្យតាមដានសាលារៀនក្នុងបរិបទកូវីដ-១៩។

ទី៤. ការពង្រឹងថ្វាយតម្លៃការសិក្សា និងការប្រឡង៖ ក្រសួងបានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២០-២០២១ ប្រកបដោយសុវត្ថិភាព និងជោគជ័យ។ ក្រសួងបានផ្សព្វផ្សាយលទ្ធផលជាផ្លូវការនូវរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិថ្នាក់ទី៦ នៅឆ្នាំ២០២១, និងបានរៀបចំរបាយការណ៍ដើមគ្រានៃតេស្ករង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង (EGRA,EGMA)។ ជាមួយគ្នានេះ ក្រសួង កំពុងរៀបចំតេស្តកម្រងសំណួរ សម្រាប់ការអនុវត្តតេស្តសាកល្បងនៃកម្មវិធី PISA ឆ្នាំ២០២២។

ទី៥. កំណែទម្រង់ឧត្តមសិក្សា៖ ក្រសួងបានលើកកម្ពស់ឧត្តមានុវត្តនៅកម្រិតគ្រឹះស្ថានឧត្តមសិក្សា ដូចជាការបង្កើតកម្មវិធីឌីជីថល ការចែករំលែកបទពិសោធន៍អំពីការរៀនតាមប្រព័ន្ធអនឡាញ ការបង្កើតបន្ទប់រៀនតាមប្រព័ន្ធអនឡាញជាប្រចាំ (Cyber Online/Program)។

ទន្ទឹមគ្នានេះ ក្រសួងបានបង្កើតមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមជ្ឈមណ្ឌលឧត្តមភាពលើកម្មវិធីសិក្សាការងាររៀន និងបង្រៀន និងការវាយតម្លៃនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌលឧត្តមភាព ដើម្បីស្រាវជ្រាវ និងនវានុវត្តន៍នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លើសពីនេះ ក្រសួងបានជំរុញគម្រោងស្រាវជ្រាវផ្នែកល្ហែម និងកសិកម្មបានចំនួន ៥៣ គម្រោង ក្នុងនោះ៤៤ គម្រោងផ្សារភ្ជាប់នឹងផ្នែកឧស្សាហកម្ម។

ក្រសួងបានរៀបចំវេទិកាស្រាវជ្រាវថ្នាក់ជាតិលើកទី៣ ស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការស្រាវជ្រាវនៅឧត្តមសិក្សា។ ស្របគ្នានេះ ក្រសួងបានធ្វើបច្ចុប្បន្នភាព គណៈកម្មការកែសម្រួលឡើងវិញក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា និងបានចាប់ផ្តើមពិភាក្សាកែសម្រួលក្របខណ្ឌវាយតម្លៃគ្រឹះស្ថានឧត្តមសិក្សា ដោយផ្តោតលើការវាយតម្លៃស្ថាប័ន និងការវាយតម្លៃកម្មវិធី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។