ក្រសួងកសិកម្មជ្រើសរើស​មន្រ្តីកសិកម្ម​ឃុំ ៣៧២នាក់បន្ថែម ដើម្បីបម្រើ​ការងារនៅតាមឃុំសង្កាត់ចំនួន៣៦១

សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និ​ងនេសាទ ប្រកាស​ជ្រើសរើស​មន្រ្តីកសិកម្ម​ឃុំ​ចំនួន ៣៧២នាក់បន្ថែមទៀត ដើម្បីទៅ​បម្រើ​ការងារ​នៅ​តាមឃុំសង្កាត់សរុបចំនួន ៣៦១ឃុំ ក្នុង​ខេត្តចំនួន២៣ ដែល​មិន​ទាន់​មាន​មន្រ្តីកសិកម្មឃុំ​នៅឡើយ។

យោង​តាមសេចក្តីជូនដំណឹង​របស់​ក្រសួងមុខងារសាធារណៈ ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី១៦ ខែមិថុនា រហូត​ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២៥ វេលាម៉ោង​៥ល្ងាច​ជា​កំហិត។

អ្នកដែលអាច​ចុះឈ្មោះ​សម្រាប់​ការ​ប្រឡង​ជ្រើសរើស​មន្រ្តីកសិកម្មឃុំ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ, មានវិញ្ញាបនបត្រ សញ្ញាបត្រ ឬសមមូលឡើងទៅ ពាក់ព័ន្ធនឹង​កសិកម្ម, មានអាយុយ៉ាងតិច ១៨ឆ្នាំ។ ក្នុងនោះ​ត្រូវ​បានលើកទឹកចិត្ត និងផ្តល់អាទិភាព ចំពោះ ជន​មានពិការភាព​ដែលមាន​គុណសម្បត្តិ និង​សមត្ថភាពបំពេញ​នូវ​មុខងារ តួនាទី និង​ការ​ទទួល​ខុសត្រូវ​ក្នុង​មុខ​តំណែង​ដែល​បានដាក់ពាក្យ, ស្រ្តី, ជនជាតិដើមភាគតិច, មន្រ្តីជាប់កិច្ច​សន្យា​ដែល​បម្រើ​ការងារ​ក្នុងរដ្ឋបាល​សាធារណៈ។

ការដាក់ពាក្យ​ប្រឡង​ប្រជែង ធ្វើ​ឡើង​តាមរយៈប្រព័ន្ធអនឡាញ ដោយបេក្ខជនត្រូវ​ចូលទៅ​កាន់គេហទំព័រ https://go.gov.kh/era/mcs25agri ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង ដោយភ្ជាប់​ឯកសារ​រួមមាន ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយា, វិញ្ញាបនបត្រ សញ្ញាបត្រ ឬសមមូលតាមលក្ខខណ្ឌជ្រើសរើស, រូបថត​ទំហំ ៤x៦ (ថតចំពីមុខ គ្មានពាក់មួក គ្មានពាក់វ៉ែនតា ផ្ទៃពណ៌ស ឬផ្ទៃមេឃ) ថតថ្មី ៦ខែចុងក្រោយ, ចំពោះ​មន្រ្តីរាជការ​ ត្រូវ​មានលិខិត​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រឡង​ប្រជែង​ចេញដោយ​ប្រធានស្ថាប័ន ឬអាជ្ញាធរ​ដែលមាន​សិទ្ធអនុញ្ញាត​ឱ្យផ្ទែរ។

អត្ថប្រយោជន៍ការងារ ៖ បេក្ខជន​ដែល​បាន​ប្រឡងជាប់​ជា​ស្ថាពរ​នឹង​ត្រូវ​ធ្វើ​កម្មសិក្សា និង​តាំង​ស៊ប់​ក្នុង​ក្របខណ្ឌ “ក” ឬ “ខ” ឬ “គ” ផ្អែក​លើ​កម្រិត​បណ្តុះបណ្តាល​របស់សាម៉ីខ្លួន។ បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ នឹង​ត្រូវ​ទទួលបាន​បៀវត្ស​ទាប​បំផុត​ចាប់ពី ១,៤៩៦,៩៥០រៀល (មួយលានបួនរយកៅសិបប្រាំមួយពាន់​ប្រាំបួនរយហាសិបរៀលគត់) ទៅ​តាម​ប្រភេទ​ក្របខណ្ឌ និង​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ១៦០,០០០រៀល (មួយរយហុកសិបពាន់រៀលគត់) ក្នុង១ខែ រួមទាំង​អត្ថប្រយោជន៍ផ្សេងៗ​ទៀត​របស់មន្រ្តីរាជការ​ស៊ីវិល។

វិញ្ញាសាប្រឡង ៖ ១.វិញ្ញាសាសរសេរ : ជំនាញ/ឯកទេសពាក់ព័ន្ធកសិកម្ម រយៈពេល ២ម៉ោង, ២.វិញ្ញាសាពហុចម្លើយ : ភាសាអង់គ្លេសកម្រិតមូលដ្ឋានពាក់ព័ន្ធកសិកម្ម រយៈពេល១ម៉ោង, ៣.វិញ្ញាសាពហុចម្លើយ : ចំណេះដឹងទូទៅ រយៈពេល១ម៉ោង។

សូមជំរាបជូនថា បច្ចុប្បន្នកម្ពុជា​មានមន្ត្រីកសិកម្មឃុំសង្កាត់ចំនួន ១២៥០នាក់បានកំពុងបម្រើការនៅតាមឃុំសង្កាត់ចំនួន១៥១០ទូទាំងប្រទេសកម្ពុជា។ មន្ត្រីកសិកម្មឃុំដើរតួនាទីសំខាន់ក្នុងការជួយកសិករបង្កើនផលិតភាព និងគុណភាពកសិផល តាមរយៈការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗ និងសម្របសម្រួលទីផ្សារ។ ក្នុងនោះរាជរដ្ឋាភិបាលក៏កំពុងពង្រឹងសមត្ថភាពមន្ត្រីកសិកម្មតាមរយៈវគ្គបណ្តុះបណ្តាល និងដាក់ពង្រាយមន្ត្រីបន្ថែមនៅតាមឃុំទូទាំងប្រទេស ដើម្បីផ្តល់ជំនួយដល់កសិករឱ្យបានទាន់ពេលវេលា និងចំគោលដៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *