រដ្ឋមន្រ្តីក្រសួងការងារ ៖ TVET ជាស្ពានមួយលឿន ខ្លី អាចឱ្យយុវជនឈានទៅរក​ការងារនៅទីផ្សារការងារ​បានលឿន

ខណៈដែលប្អូនៗ​យុវសិស្សទើបប្រឡងបញ្ចប់ថ្នាក់ទី១២រួច កំពុង​ត្រៀម​ខ្លួន​ និង​កំពុងធ្វើការសម្រេចចិត្តថា តើ​នឹង​ចាប់យកជំនាញអ្វីសម្រាប់អនាគតទីផ្សារការងាររបស់ខ្លួននោះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត​ក្នុងការបន្តការសិក្សា​នៅ​កម្រិតបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដោយថា វាជាស្ពានមួយលឿន ខ្លី ហើយ​អាចឈានទៅរក​ការងារនៅទីផ្សារ​ការងារបានលឿន។

លើកឡើងនៅក្នុងពិធីបើកពិព័រណ៌ការងារ និង​ផលិតភាពជាតិ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ការលើកទឹកចិត្ត​ឱ្យ​យុវជនយើងចាប់យកជំនាញ TVET​ នេះ មិន​មែន​មានន័យថា មុខជំនាញ​នៅ​ក្នុង​ឧត្តមសិក្សា​ជា​ជំនាញ​មិន​មានតម្រូវការនោះទេ គ្រាន់តែជាការសម្រេចចិត្តរបស់យុវជន ដោយអាស្រ័យ​ទៅលើស្ថានភាពគ្រួសារនីមួយៗ អាស្រ័យ​ទៅលើសេចក្តីប្រាថ្នា ហើយ​និង​ស្ថានភាព​ជាក់ស្តែង​នៃការ​សម្រេចចិត្ត ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ជាការពិតសម្រាប់ប្អូនៗក្មួយៗទាំងអស់ដែលយល់ថា ត្រូវការ​ការងារលឿន ត្រូវការជួយទៅដល់គ្រួសារ ប្រហែលជា TVET ជាជម្រើសដែលលឿនបំផុត និង​ខ្លីបំផុត ក៏​ប៉ុន្តែសម្រាប់ប្អូនៗ ក្មួយៗដែលស្ថានភាពគ្រួសារគិតថា អាចមានលទ្ធភាពគាំទ្រ ឬមួយក៏​មិនទាន់មានតម្រូវការចាំបាច់ គឺអាចសម្រេចចិត្តជ្រើសរើស​ផ្លូវដើរមួយវែងជាង TVET ដោយអាចបន្តការសិក្សា​នៅថ្នាក់​ឧត្តមសិក្សា។

ខ្ញុំចង់បញ្ជាក់ឡើងវិញថា ទាំងកម្រិតឧត្តមសិក្សា ទាំង TVET គឺមានសារៈសំខាន់ដូចគ្នា គ្រាន់តែអាស្រ័យទៅលើស្ថានភាព ហើយ​នឹងតម្រូវការជាក់ស្តែងនីមួយៗ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ
រដ្ឋមន្រ្តីក្រសួងការងារលើកទឹកចិត្តដល់យុវសិស្សចាប់យក TVET ដើម្បីងាយស្រួលស្វែងរកការងារធ្វើ

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ ក៏បានលើកទឹកចិត្តដល់ប្អូនៗក្មួយៗត្រូវមានក្តីស្រមៃរបស់ខ្លួន ដើម្បីមានមូលដ្ឋាន​ក្នងុការសម្រេចចិត្តថា តើត្រូវរៀនបន្ត​នៅ​មហាវិទ្យាល័យ​ដែលប្រើរយៈពេល​៤ឆ្នាំដើម្បីបានការងារធ្វើ ឬមួយ​ក៏​សម្រេចចិត្តយកការបណ្តុះបណ្តាលកម្រិតត្រឹមតែ១ឆ្នាំ ហើយចេញទៅក៏​មានការងារធ្វើ រួចចង់បន្តការសិក្សា ប្អូនៗអាចបន្ត​ការ​សិក្សា​នៅ​វេនយប់ ឬមួយវេនចុងសប្តាហ៍? តាមប្រសាសន៍បញ្ជាក់របស់ ឯកឧត្តម ហេង សួរ ការចុះឈ្មោះចូលរៀន​នៅវិស័យ TVET មិន​មែន​មានន័យថា ជាទីបញ្ចប់នោះទេ ពោលគឺក្មួយៗនៅតែអាច​បន្ត​ការសិក្សា​បានទៅដល់ថ្នាក់បរិញ្ញាបត្រដដែល។

TVET គឺជាជម្រើសដ៏វៃឆ្លាតមួយដែរ រៀនខ្លី មានការងារធ្វើ ហើយនៅមានលទ្ធភាពដើម្បីបំពេញបន្តសញ្ញាបត្រម្តងបន្តិចៗ ហើយចុងក្រោយឈានទៅដល់បរិញ្ញាបត្រដូចគេ…

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ

ជាមួយគ្នានេះដែរ ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ ក៏​បានមានប្រសាសន៍លើកទឹកចិត្ត​ដល់​ប្អូនៗយុវសិស្ស​ដែលកំពុងត្រៀម​ខ្លួនចាប់យកឱកាស​សិក្សានៅថ្នាក់ឧត្តមសិក្សា ឬ​ការ​បណ្តុះបណ្តាលបច្ចេកទេស សូមស្វែងយល់បន្ថែម​អំពីតម្រូវការ នៃទីផ្សារការងារ ទាំងបច្ចុប្បន្ន និង​អនាគត ដើម្បីត្រៀមលក្ខណៈ និង​ធ្វើការសម្រេចចិត្តបានកាន់តែល្អប្រសើរសម្រាប់អនាគតទីផ្សារ​ការងាររបស់ប្អូនៗ។

ឯកឧត្តម គង់ ច័ន្ទវាសនា លើកឡើងថា ការយល់ដឹងពីទីផ្សារការងារ និង​ជួយ​ប្អូនៗ និង​ក្រុមគ្រួសារ​ក្នុងការសន្សំសំចៃពេលវេលា និង​ធនធាន​ថវិកា ពីការរៀនតាមគ្នា ពីការរៀនដើម្បីតែរៀន ពីការរៀន​ដែលគ្មានគោលដៅ​ច្បាស់លាស់ ហើយសូមផ្លាស់ប្តូរទម្លាប់ ប្តូរការគិតមកជា រៀនឱ្យ​ជាប់ រៀនឱ្យចេះ និង​រៀន​មានការងារធ្វើ។

ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ

ក្នុងនោះឯកឧត្តមអនុប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ ក៏​បានរំលឹក​ទៅដល់ប្អូនៗជាយុវសិស្ស​ ​ជា​យុវជនដែរថា សូមកុំមើលស្រាល​ការងារជំនាញសាមញ្ញៗ ដោយថា ការងារខ្លះមិន​ទាមទារសញ្ញាបត្រខ្ពស់ មិន​ទាមទារ​ឱ្យប្អូនៗចំណាយពេល​រាប់ឆ្នាំក្នុងការសិក្សា ប៉ុន្តែ​ងាយស្រួល​ក្នុងការ​រកការងារធ្វើ បានប្រាក់ខែច្រើន និង​អាច​ជួយ​ឱ្យ​ប្អូនៗ​បង្កើត ឬចាប់ផ្តើម​មុខរបរ​មួយ​ដោយ​ខ្លួនឯង សម្រាប់អនាគត​ប្អូនៗ​ក្នុងរយៈពេល​ដ៏ខ្លីទៀតផង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)