រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ៖ គម្លាតយេនឌ័រនៅកម្ពុជា ឆ្លាក់ចុះពី០.៦៧ មកត្រឹម០.៤៦នៅឆ្នាំ២០២៣

ថ្លែងក្នុងវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Le Royal លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​សមភាព​យេនឌ័រ​នៅ​ក្នុងសង្គម​កម្ពុជា​មានការ​កើនឡើង ក្នុងនោះ​គម្លាតយេនឌ័របានឆ្លាក់ចុះ ពី០.៦៧ ក្នុងឆ្នាំ១៩៩០ មកត្រឹម ០.៤៦ នៅឆ្នាំ២០២៣។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បន្ថែមថា តាមរបាយការណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់ ឆ្នាំ២០២៤ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបញ្ជាក់ថា កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រដោយផ្អែកលើភាគរយស្ត្រីនៅក្នុងរដ្ឋសភា ក្នុងវិស័យការអប់រំ កម្លាំងពលកម្ម ក៏ដូចវិស័យសុខាភិបាល ពាក់ព័ន្ធនឹងអត្រាមរណភាពមាតា ដោយគម្លាតយេនឌ័រ បានឆ្លាក់ចុះ ពី ០.៦៧ ក្នុងឆ្នាំ១៩៩០ មកត្រឹម ០.៤៦ នៅឆ្នាំ២០២៣។ ការណ៍នេះ ធ្វើឱ្យកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់១១៦ ក្នុងចំណោម១៧០ប្រទេសសម្រាប់សន្ទស្សន៍វិសមភាពយេនឌ័រ ឆ្នាំ២០២៣។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

ជាមួយគ្នានេះ បើតាមលោកជំទាវកិត្តិបណ្ឌិត អ្នកសារព័ត៌មាន អ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខាភិបាល ដើម្បីផ្ដល់ប្រយោជន៍ជូនសង្គមជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា បច្ចុប្បន្នស្ថានភាពយេនឌ័រនៅកម្ពុជា មានភាពប្រសើរជាងមុនទាំងនៅក្នុងវិស័យអប់រំ និងទាំងនៅក្នុងវិស័យការងារ។ ឯកឧត្តមបន្តថា ការផ្លាស់ប្ដូរផ្នត់គំនិតពីស្រ្តីបង្វិលចង្រ្កានមិនជុំ ទៅជាស្រ្តីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ បានឆ្លុះបញ្ចាំងពីការលើកកម្ពស់យេនឌ័រ និងការផ្ដល់ឱកាសឱ្យស្រ្តីចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឱ្យបានច្រើនដូចបុរសដែរ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ក្រសួងព័ត៌មានបានចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់វិសមភាពយេនឌ័រ និងអំពើហិង្សាលើស្រ្តី និងក្មេងស្រី តាមរយៈការជំរុញ ការបង្កើនការផ្សព្វផ្សាយព័ត៌មាន និងមាតិកាពាក់ព័ន្ធស្រ្តី និងក្មេងស្រី ជាពិសេស បាននិងកំពុងនាំយកទស្សនៈ និងសំឡេង របស់ស្រ្តីនិងក្មេងស្រីទៅកាន់សង្គមជាតិ និងពិភពលោក ដើម្បីផ្ដល់ជាធាតុចូលទៅដល់អ្នកតាក់តែងគោលនយោបាយ និងដៃគូពាក់ព័ន្ធដែលធ្វើការងារលើកកម្ពស់សមភាពយេនឌ័រ រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តចំគោលដៅ ដែលស្រ្តី និងក្មេងស្រីចង់បាន។

គួរ​ជំរាបជូនដែរថា រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា បាន​បន្ត​កំណត់​ការ​លើក​កម្ពស់​សមភាពយេនឌ័រ និង​ការ​បង្កើន​ភាព​អង់អាច​របស់ស្រ្តី និងក្មេង​ស្រី​នៅ​គ្រប់វិស័យ ជាអាទិភាព​ក្នុង​របៀប​វារៈ​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ តាមរយៈ​ការ​ពង្រឹង​ភាព​ជាពលរដ្ឋ ក្នុង​សង្គម​ដែលមាន​អារ្យ​ធម៌​ខ្ពស់ ប្រកប​ដោយ​សីលធម៌ សមធម៌ និង​បរិយាបន្ន​ ដែល​ក្នុងនោះ “ស្រ្តី គឺជា​ស្នូល”។ ដោយ​ផ្អែក​លើ​គោល​នយោបាយ​នេះ ក្រសួងកិច្ចការ​នារី ក៏ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត “នារីរតនៈទី៦” ឆ្នាំ២០២៤-២០២៨ ដោយផ្តោតលើការបញ្ជ្រាបយេនឌ័រ តាមរយៈការធ្វើបរិវត្តកម្មយេនឌ័រ និងកម្មវិធីអាទិភាព ចំនួន៦ រួមមាន ១. ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ២. ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ ៣. ការលើកកម្ពស់សុខុមាលភាពរបស់ស្រ្តីនិងក្មេងស្រី ៤. កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងស្រី ៥. ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច និង៦. ស្រ្តី និងការប្រែប្រួលអាកាសធាតុ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *