ភ្នំពេញ – មានប្រសាសន៍នៅក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទោះបីជាឆ្នាំ២០២១កន្លងទៅនេះ ប្រទេសកម្ពុជាប្រឈមនឹងផលលំបាកដោយសារផលប៉ះពាល់ នៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តខិតខំយកចិត្តទុកដាក់ធានានូវបរិយាកាសការងារ និងមុខរបរកាន់តែទូលំទូលាយ ដោយបានបង្កើតឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់។
ជាមួយគ្នានៅក្នុងឆ្នាំ២០២១ កន្លងទៅ ក្រសួងការងារ ក៏បានការពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាមុខរបរ និងការងារ ឱ្យឆ្លើយតបកាន់តែប្រសើរទៅតាមតម្រូវការអ្នកប្រើប្រាស់សេវា, ការពង្រឹងយន្តការការងារ, ការបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្រ្ជៀបព័ត៌មានទីផ្សារការងារ, ការពង្រឹងយន្តការគ្រប់គ្រង និងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការការពារពលករទេសន្តប្រវេសន៍ខ្មែរ។

ក្នុងនោះក៏មានការបង្កើនផលិតភាពកម្លាំងពលករដែលកំពុងស្ថិតក្នុងទីផ្សារកងារ សំដៅពង្រឹងវេទិកាការងារ, ផ្តល់ការបណ្តុះបណ្តាលតម្រង់ទិសមុនចូលធ្វើការ និងការពង្រីកការផ្តល់សេវាការងារ និងការផ្សព្វផ្សាយអំពីវិធានការនានា និងផ្តល់កិច្ចគាំពារទៅដល់ពលករទេសន្តប្រវេសន៍។
បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី នៅកម្ពុជាបច្ចុប្បន្ន កំពុងទទួលរងឥទ្ធិពល នៃការផ្លាស់ប្តូរដែលបណ្តាលមកពីបដិវត្តឧស្សាហកម្ម ៤.០ ដែលវាជះឥទ្ធិពលក្នុងរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ ព្រមទាំងតម្រូវការជំនាញគ្រប់ប្រភេទ ។
ប្រឈមនឹងបរិបទនេះ ការលើកកម្ពស់ជំនាញ សមត្ថភាព និងផលិតភាព ព្រមទាំងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជាឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ជាដើម។

សូមបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ។ បើតាមប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្តជាសកលជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលបានការញាំញីដោយសង្រ្គាមបំផ្លិតបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ ស្ថិរភាពការងារ និងសន្តិសុខការងារក្នុងបរិបទជំងឺកូវីដ-១៩៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសអាហារូបករណ៍សម្រាប់បុគ្គលិកអប់រំពិសេស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC), ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គ្រូឧទ្ទេសបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិ...

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

NIEI ជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ» សម្រាប់វគ្គថ្មី ខែសីហា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2026
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1 -1.5M)

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































