អាហារ​ពេលព្រឹក​ ​៧​ ​យ៉ាង​ ​គួរ​ប្រយ័ត្ន​!​ ញ៉ាំ​ញឹកញាប់​អាច​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​

​ការ​ទទួលទាន​អាហារ​ពេលព្រឹក​ ​គឺជា​ឱកាស​ដំបូង​គេ​ក្នុង​ថ្ងៃ​ថ្មី​ដើម្បី​ផ្គត់ផ្គង់​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​។ ​យ៉ាងណាមិញ​ ​ការ​ជ្រើសរើស​អាហារ​មិន​បាន​ត្រឹមត្រូវ​ ​អាច​ជំរុញ​ឱ្យ​កើតមាន​ ​”​ការ​រលាក​រ៉ាំរ៉ៃ​” ​ដែល​ជា​ឫសគល់​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ដូចជា​ ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​ ​ជំងឺ​បេះដូង​ ​ជំងឺ​លើស​ទម្ងន់​ ​និង​ការ​លេចឡើង​នូវ​អាការៈ​អស់​កម្លាំង​រ៉ាំរ៉ៃ។

​លោក​ស្រី​ ​Leslie​ ​Langevin​ ​អ្នក​ជំនាញ​ផ្នែក​អាហារ​រូបត្ថម្ភ​ ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ ​The​ ​Anti​-​Inflammatory​ ​Kitchen​ ​Cookbook​ ​បាន​ចែក​រំលែក​នូវ​អាហារ​ពេលព្រឹក​ចំនួន​ ​៧​ ​ប្រភេទ​ដែល​អ្នក​គួរ​កាត់បន្ថយ​ ​ឬ​ចៀសវាង​៖​

​១. ​នំ​ដុត​ ​និង​នំ​ផ្អែម​ៗ ​៖​ ​នំ​ដូណាត់ ​ឬ​នំ​ម៉ាហ្វ៊ីន ​សំបូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត​ច្នៃ​ ​និង​ស្ករ​ខ្ពស់​ ​ដែល​ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​រហ័ស​ និង​បង្កើត​ប្រតិកម្ម​រលាក​។ ​បន្ថែម​ពី​នេះ​ វា​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ដែល​បង្ក​ការ​រលាក​នៅពេល​ញ៉ាំ​ច្រើន​ពេក។​

​២.​ ​នំ​វ៉ាហ្វល ​និង​នំប៉័ង​ខេក ​៖ ​ផលិត​ឡើង​ពី​ម្សៅ​ស​ដែល​មាន​សន្ទស្សន៍​គ្លីសេមិក ​(​Glycemic​ ​Index​) ​ខ្ពស់​។ ​ដើម្បី​កាត់បន្ថយ​ការ​រលាក ​អ្នក​គួរ​ប្តូរ​មក​ប្រើ​ម្សៅ​ធញ្ញជាតិ​ ​(​Oat​ ​flour​) ​និង​បន្ថែម​គ្រាប់​ជី ​(​Chia​ ​seeds​) ​ឬ​ផ្លែ​ប្លូប៊ែរី ​(​Blueberries​) ​ជំនួស​វិញ។​

​៣.​ ​នំប៉័ង​ក្រូ​សង់ ​៖​ ​ទោះបីជា​មាន​រសជាតិ​ឆ្ងាញ់​ ​ប៉ុន្តែ​នំ​ប្រភេទ​នេះ​សំបូរ​ទៅ​ដោយ​ខ្លាញ់​ឆ្អែត ​និង​កាបូអ៊ីដ្រាត​ច្នៃ​ ​ដែល​អាច​ធ្វើឱ្យ​ឡើង​កម្រិត​កូឡេស្តេរ៉ូល ​និង​ស្ទះ​សរសៃ​ឈាម​ ​ប្រសិនបើ​ទទួលទាន​ញឹកញាប់។​

​៤. ​សាច់​កែច្នៃ​ ​៖ ​សាច់​កែច្នៃ​ដូចជា​សាច់​ជ្រូក​បី​ជាន់​ក្រៀម ​ឬ​ប្រហិត​សាច់​ ​ប្រកបដោយ​ខ្លាញ់​ឆ្អែត​ខ្ពស់​។ ​ការ​សិក្សា​បង្ហាញ​ថា​ ​ការ​ញ៉ាំ​សាច់​កែច្នៃ​ច្រើន​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ​និង​មហារីក​។ ​អ្នក​អាច​ផ្លាស់ប្តូរ​មក​ញ៉ាំ​សាច់​កែច្នៃ​ធ្វើ​ពី​រុក្ខជាតិ​វិញ។​

​៥.​ ​កាហ្វេ​ក្រឡុក​ ​៖ ​កាហ្វេ​ក្រឡុក​ភាគ​ច្រើន​មាន​បរិមាណ​ស្ករ​ច្រើន​លើសលប់​ ​ដែល​បណ្តាលឱ្យ​រាងកាយ​បញ្ចេញ​អាំងស៊ុយលីន​ច្រើន​ និង​បង្កើត​ការ​រលាក​។ ​អ្នក​គប្បី​ជ្រើសរើស​ទឹកដោះគោ​ដែល​គ្មាន​ស្ករ ​ឬ​បន្ថែម​ម្សៅ​ដូង​ ​និង​ប្រេង​វ៉ានីឡា​ដើម្បី​បន្ថែម​រសជាតិ។​

​៦. ​ផលិតផល​ទឹកដោះគោ​មួយចំនួន​ ​៖ ​ទឹកដោះគោ​ស្រស់ ​ឬ​ហ្វ្រូម៉ាជ​ដែល​មាន​ខ្លាញ់​ពេញ​ ​អាច​ជំរុញ​ការ​រលាក​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​វៀន ​ឬ​ប្រតិកម្ម​នឹង​ឡាក់​តូស ​(​Lactose​)​។ ​ទោះជា​យ៉ាងណា​ ​យ៉ាហួរ​ (​Yogurt​) ​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ប្រូបាយ​អូទិក ​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​រលាក​បាន។​

​៧.​ ​ដំឡូងបារាំង​បំពង​ ​៖​ ​ដំឡូងបារាំង​មាន​សន្ទស្សន៍​គ្លីសេមិក​ខ្ពស់​ ​ហើយ​នៅពេល​បំពង​ជាមួយ​ប្រេង​បន្លែ ​វា​ប្រែ​ជា​បង្កើន​ការ​រលាក​ក្នុង​រាងកាយ​។ ​ប្រសិនបើ​ចង់​ញ៉ាំ​ ​អ្នក​អាច​លាយ​ដំឡូងបារាំង​ជាមួយ​ដំឡូង​ជ្វា ​រួច​ឆា​ជាមួយ​ប្រេង​អូលីវ ​និង​ខ្ទឹម​ស​វិញ។​

​សរុប​មកវិញ​ ​ដើម្បី​សុខភាព​ល្អ​ ​និង​ជៀស​ផុត​ពី​ជំងឺ​រ៉ាំរ៉ៃ​ ការ​ផ្លាស់ប្តូរ​ទម្លាប់​ហូបចុក​បន្តិចបន្តួច​នៅពេលព្រឹក ​ដោយ​កាត់បន្ថយ​ស្ករ ​ខ្លាញ់​ឆ្អែត​ និង​បន្ថែម​អាហារ​មាន​ជាតិ​សរសៃ ​(​Fiber​) ​ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ​គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ថែរក្សា​រាងកាយ​របស់​អ្នក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...