ក្រសួងព័ត៌មានបើកយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!” ជំរុញការផ្សព្វផ្សាយព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងព័ត៌មាននៅថ្ងៃនេះ (១ មេសា) បានប្រកាស​ពីការ​បើក​យុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!” ដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយមកនូវកម្រិតតិចបំផុត នឹងឈានទៅលុបបំបាត់នូវព័ត៌មានក្លែងក្លាយពីលំហក្នុងសង្គមកម្ពុជា ដោយ​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋ។

លើកឡើង​នៅ​ក្នុងសន្និសីទសារព័ត៌មាន​កាលពីរសៀលថ្ងៃទី៣១ មីនា ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ បានមានប្រសាសន៍ថា គោលដៅនៃយុទ្ធនាការនេះ គឺផ្តោតលើការផ្លាស់ប្ដូរឥរិយាបទរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា តាមរយៈ ទី១. ការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអ្វីជាព័ត៌មានក្លែងក្លាយ ប្រភេទព័ត៌មានក្លែងក្លាយ អំពីគ្រោះថ្នាក់និងផលវិបាកកើតចេញពីព័ត៌មានក្លែងក្លាយ ទី២. លើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនៅក្នុងចំណោមប្រជាពលរដ្ឋទូទៅ ពិសេសយុវវ័យ ឱ្យស្គាល់ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដើម្បីចែករំលែក និងជឿដោយប្រុងប្រយ័ត្ន និងទី៣. កាត់បន្ថយចំនួនព័ត៌មានក្លែងក្លាយ។

ឯកឧត្តម នេត្រ ភត្រា លើកឡើងថា អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលក្នុងសង្គម ដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវ ដោយត្រូវឈរលើមូលដ្ឋានតុល្យភាពព័ត៌មាន ប្រភពព័ត៌មានច្បាស់លាស់ ផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់មុននឹងធ្វើការផ្សព្វផ្សាយ។ ឯកឧត្តមបន្តថា ព័ត៌មានដែលប្រជាជនប្រើប្រាស់ត្រូវតែជាព័ត៌មានដែលពិត និងត្រឹមត្រូវ មិនមែនជាព័ត៌មានក្លែងក្លាយ ព្រោះព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋសម្រេចចិត្តបានត្រឹមត្រូវ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំពឹងទុកថា លទ្ធផលដែលចេញពីយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសា មានរយៈពេល១២ខែ នៅតាមបណ្ដាខេត្តនីមួយៗក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនឹងប្រកបដោយភាពជោគជ័យ។

យោង​តាមគណៈកម្មការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងឆ្នាំ២០២៣កន្លងមក គេបានរកឃើញថា មានព័ត៌មានក្លែងក្លាយចំនួន៣២០៨ ហើយក្នុងឆ្នាំ ២០២៤ មានព័ត៌មានក្លែងក្លាយសរុបចំនួន៣៦៥១ ត្រូវបានកត់សម្គាល់ ហើយបើគិតគឺមានកំណើនប្រមាណ១៤ភាគរយ នៃព័ត៌មានក្លែងក្លាយ។ ក្នុងចំណោមព័ត៌មានក្លែងក្លាយនេះបានកត់សម្គាល់តែទៅលើព័ត៌មានសំខាន់ៗដូចជា សន្តិសុខជាតិ សណ្តាប់ធ្នាក់សាធារណៈ ការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធក៏ដូចជាវិស័យសំខាន់ៗក្នុងសង្គម រួមព័ត៌មានក្លែងក្លាយមួយចំនួនពាក់ព័ន្ធទៅនឹងថ្នាក់ដឹកនាំ ដែលយល់ថាជាការនាំឱ្យមានការយល់ច្រឡំបង្កើតជាចលាចលសង្គម ឬក៏បះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *