រដ្ឋមន្រ្តីអប់រំ ៖ គ្រូត្រូវតែបង្រៀនសិស្សចេញពីបេះដូង មិនមែនចេញពីសៀវភៅមួយមុខនោះទេ

ថ្លែងក្នុងពិធីជួបជុំអតីតគរុសិស្ស-និស្សិតក្រោមប្រធានបទ “រួមគ្នាកសាងឧត្ដមភាពគ្រូបង្រៀន សម្រាប់ជាតិយើង” កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រូត្រូវតែបង្រៀនសិស្សចេញពីបេះដូង មិនមែនចេញពីសៀវភៅមួយមុខនេះទេ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបញ្ជាក់បន្ថែមថា គ្រូបង្រៀនគួរតែចេះភាសាបរទេស ដើម្បីឱ្យការស្រាវជ្រាវមានភាពទូលំទូលាយ ក៏ដូចជាអភិវឌ្ឍគំនិតខ្លួនឱ្យខ្លាំង។ ដូច្នេះ គ្រូបង្រៀនត្រូវតែជាអ្នករៀនពេញមួយជីវិត ជាអ្នកបង្រៀនពេញមួយជីវិត ជាអ្នកសិក្សាស្រាវជ្រាវពេញមួយជីវិត និងជាអ្នកអភិវឌ្ឍខ្លួនពេញមួយជីវិត ដើម្បីផលិតបាននូវធនធានមនុស្សល្អចំពោះប្រទេសជាតិ។

កឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ដែលតែងតែអប់រំសិស្សានុសិស្សឱ្យក្លាយជាមនុស្សល្អ ខិតខំរៀនសូត្រ តស៊ូ មានគុណធម៌ សីលធម៌ គោរពវិន័យ ដើម្បីក្លាយខ្លួនជាធនធានមួយដែលសង្គមត្រូវការ។

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា ស្របពេលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័ស លោកគ្រូ អ្នកគ្រូ ត្រូវតែព្យាយាមស្វែងយល់ពីផ្នែកបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងអភិវឌ្ឍនេះឱ្យបានច្បាស់លាស់ សម្រាប់ភាពងាយស្រួលក្នុងការរៀន និងបង្រៀន ដើម្បីអភិវឌ្ឍន៍សិស្ស អភិវឌ្ឍន៍សង្គម និងវិស័យអប់រំបន្តទៀត ។

ពិធីជួបជុំអតីតគរុសិស្ស-និស្សិតក្រោមប្រធានបទ “រួមគ្នាកសាងឧត្ដមភាពគ្រូបង្រៀន សម្រាប់ជាតិយើង”។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបង្ហាញពីចរិតលក្ខណៈរបស់គ្រូបង្រៀនដែលគួរមាន ដូចជា ១).រៀនពេញមួយជីវិត ២).មុខវិជ្ជាឯកទេស ៣).វិធីសាស្ត្របង្រៀន ៤).រង្វាយតម្លៃ ៥).ភាសាបរទេស ៦).បច្ចេកវិទ្យាព័ត៌មាន ៧).ក្រមសីលធម៌វិជ្ជាជីវៈ ៨).ស្រាវជ្រាវ ៩).ចែករំលែក ១០).សុទិដ្ឋិនិយម ១១).ប្ដេជ្ញាចិត្ត ១២).សុចរិតភាព ១៣).ទទួលខុសត្រូវ និង ១៤).ស្មារតីសហការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...