អ្នកវិភាគសង្គម ៖ ក្នុងឱកាស​បុណ្យចូលឆ្នាំ ប្រពលរដ្ឋគួរ​នាំគ្នាស្លៀកសម្លៀកបំពាក់ខ្មែរ ដើម្បីបង្ហាញអត្តសញ្ញាណជាតិ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិធីបុណ្យជាតិដ៏ធំមួយដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ទន្ទឹមគ្នានេះ ប្រជាជនខ្មែរធ្លាប់តែនិយមស្លៀកសម្លៀកបំពាក់ប្រពៃណី អាវប៉ាក់ ហូលផាមួង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក៏មានការវិវត្តទៅតាមភាពរីកច្រើនយ៉ាងលឿនរបស់ពិភពលោក ដែលនាំឱ្យប្រទេសកម្ពុជាទទួលយកឥទ្ធពលពីបណ្ដាប្រទេសជិតខាងក្នុងការស្លៀកពាក់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរ​បង្ហាញឱ្យយុវជនស្គាល់អត្តសញ្ញាណជាតិខ្មែរតាមរយៈសម្លៀកបំពាក់ ការតាំងពិព័រណ៍អាស្នាដៃផលិតផលខ្មែរផ្សេង ការចូលរួមសម្តែងសិល្បៈ ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដោយប្រើប្រាស់សម្ភារៈ ដូចជា មួកស្លឹកត្នោត ឬក៏អាវយឺតដែលបានបោះពុម្ពរូបភាពរចនាបទបែបខ្មែរ ហើយជាផលិតផលខ្មែរ។ ឧទាហរណ៍ ប្រុសៗស្លៀកខោចែវ (ខោថ្នេរប្រាំ) អាវខ្មែរ ហើយក៏បើកទូលាយឱ្យជាតិសាសន៍ចម្រុះចូលរួមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ កុំឱ្យតែការស្លៀកពាក់នោះផ្ដល់ផលប៉ះពាល់ដល់សេចក្ដីថ្នូររបស់មនុស្សជាតិ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បញ្ជាក់បន្ថែមថា លោកពិតជាលើកទឹកចិត្តយុវជនស្លៀកសម្លៀកបំពាក់ខ្មែរក្នុងពិធីបុណ្យចូលឆ្នាំ ប៉ុន្តែក៏មិនតម្រូវថាទាល់តែស្លៀកក្បិនទើបហៅថាជាសម្លៀកបំពាក់ខ្មែរនោះទេ ព្រោះស្របពេលអាកាសធាតុក្ដៅអាចនាំឱ្យស្អុះស្អាប់ជាដើម។

ខ្ញុំតែងតែគាំទ្រឱ្យប្រើប្រាស់ផលិតផលក្នុងស្រុក កុំថាឡើយតែសម្លៀកបំពាក់ មិនថារដូវចូលឆ្នាំ ឬរដូវបុណ្យជាតិផ្សេងៗគួរលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកយើង ហើយក៏ត្រូវគិតអំពីការផលិតដែរតើគ្រប់គ្រាន់ឬទេ? ដូច្នេះ ត្រូវចូលរួមតាំងអស់គ្នា បណ្ដុះកោសិកាទាំងអស់គ្នា ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ក៏បានសម្តែង​ការយល់ស្របដែរថា ប្រទេសកម្ពុជាគួរមានសម្លៀកបំបំពាក់ជាអត្តសញ្ញាណខ្មែរសម្រាប់ស្លៀកពាក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសួរថា តើធ្វើបានឬអត់គឺជារឿងសំខាន់ ព្រោះបើយើងចង់ស្លៀកសម្លៀកបំពាក់ខ្មែរ ប៉ុន្តែអត់មាន ឬមួយមានដែរប៉ុន្តែតម្លៃថ្លៃពេកក៏ប្រជាជនគ្មានលុយទិញដែរ។ លោកបណ្ឌិត បន្តថា សម្លៀកបំពាក់ជារចនាបទខ្មែរ គឺមាន ប៉ុន្តែសួរថា យើងចង់យកមកប្រើក្នុងសម័យកាលមួយណា សម័យអង្គ ក្រោយអង្គរ សម័យលង្វែក? តើមានហាងកាត់ដេរប៉ុន្មានត្រៀមផលិតសម្លៀកបំពាក់ទាំងនេះ ឬក៏មានតែអាវយឺត ហើយបោះពុម្ពអក្សរសង្កា្រន្តខ្មែរ ឬប្រពៃណីខ្មែរ?

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ក្រៅពីហូលផាមួង ដែលជារបស់ខ្មែរ យើងមានក្រមា ដែលអាចកាត់ដេរធ្វើជាសម្លៀកបំពាក់បានក៏ពិតមែនប៉ុន្តែមិនទាន់បំពេញតម្រូវការឱ្យប្រជាជនខ្មែរទាំងអស់បាននៅឡើយទេ។ លោកបណ្ឌិត បន្តថា ហូលផាមួង អាចស្លៀកសម្រាប់ពិធីប្រពៃណី ហើយអាកាសធាតុក្ដៅបែបនេះ បើប្រជាជន យុវជន ស្លៀកហូលផាមួងក៏ពិបាកដែរ គឺត្រូវស្វែងរកខោអាវណាស្ដើងល្មមមិនក្រាស់ពេក ហើយងាយបោកគក់។

លោកបណ្ឌិត ឈត ប៊ុនថង បន្តថា លោកយល់ស្របដែលប្រជាជនខ្មែរគួរគាំទ្រសម្លៀកបំពាក់ខ្មែរ ផលិតដោយកូនខ្មែរ សម្រាប់ប្រើជាអត្តសញ្ញាណកក្នុងឱកាសិធីបុណ្យចូលឆ្នាំ ប៉ុន្តែអ្នកអនុវត្ត គឺប្រជាជនដែលប្រើប្រាស់សម្លៀកបំពាក់របស់ខ្មែរ ហើយអ្នកផលិតត្រូវចូលរួម។ លោកបណ្ឌិតបន្តថា គ្មានអ្វីធ្វើមិនបាននោះទេប្រសិនបើយើងចាប់ផ្ដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...