រដ្ឋមន្រ្តីអប់រំ ៖​ សាលាគរុកោសល្យ ជាកន្លែងគំរូក្នុងការ​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអប់រំ

លើកឡើងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សាលាគរុកោសល្យ គឺជា​កន្លែង​ដំបូង​គេ​ក្នុងការ​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការអប់រំ ដោយថា ប្រសិន​បើ​សាលា​គរុកោសល្យ​មិន​ឌីជីថលនោះទេ យើង​ក៏​មិន​អាច​ឱ្យ​សាលា​ដទៃ​ទៀត​ឌីជីថល​បានដែរ។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការ​រៀបចំវិធីបង្រៀន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល គឺ​ជាការចាំបាច់ ដូច្នេះសាលា​គរុកោសល្យ​ត្រូវតែឈានមុនគេរៀបចំវិធីបង្រៀន ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែលសាលា​រៀនជំនាន់ថ្មីមាន ហើយ​ជាមួយ​គ្នានេះ សាកលវិទ្យាល័យ​ទាំងអស់​ត្រូវ​តែផ្សារភ្ជាប់​ជាមួយ​នឹង​សាលា​មធ្យមសិក្សា និងជួយ​ដល់សាលាមធ្យមសិក្សា ដោយជាចក្ខុវិស័យក្រសួងអប់រំ​ចង់​ឱ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា​ទាំងអស់បង្កើត​មជ្ឈមណ្ឌល​បដិវត្តកម្មឌីជីថល​មួយ ដើម្បីជួយគាំទ្រ និង​ចែករំលែកចំណេះដឹងឌីជីថល​ទៅ​កាន់សាលាមឋមសិក្សា និង​មធ្យមសិក្សា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ក៏​បានបង្ហាញពីបច្ចេកវិទ្យាថ្មីៗ​គាំទ្រ​ដល់ការ​រៀន និង​បង្រៀន ដែល​ក្រសួងបានបង្កើតឡើងដូចជា ថ្នាល “សាលាឌីជីថល” ( https://sala.moeys.gov.kh/ ) ដែលជាសាលារៀនបែបឌីជីថលសម្រាប់បម្រើដល់គ្រូបង្រៀន និងអ្នករៀនជំនាន់ថ្មី ដោយ​ថ្នាលមួយនេះ ក៏ជាវេទិកានិម្មិតសម្រាប់សិស្សានុសិស្ស គ្រូបង្រៀន និងអ្នកជំនាញ ធ្វើការចែករំលែកចំណេះដឹងទៅកាន់អ្នកសិក្សាដទៃទៀត ហើយ​បច្ចុប្បន្ន កម្មវិធីនេះ មានអ្នកចូលប្រើប្រាស់ប្រមាណជាង៩ម៉ឺននាក់ ។

បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ថ្នាលអប់រំសាលាឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន និងរៀន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដែលផ្ដល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើតសាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានា នៅលើថ្នាលសាលាឌីជីថល សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សាដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង។

ថ្នាលអប់រំសាលាឌីជីថល ក៏បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា ដោយអាចធ្វើការស្វែងរកតាមរយៈពាក្យគន្លឹះ ប្រភេទក្រុមមុខវិជ្ជា ប្រភេទវគ្គសិក្សា និងកម្រិតថ្នាក់ជាដើម។

គួរជម្រាបថា​ ក្នុងកម្មវិធីសន្និបាតអប់រំ​ យុវជន​ និងកីឡាឆ្នាំនេះ​ ក៏មានការតាំងបង្ហាញសមទ្ធិផលរបស់ក្រសួងអប់រំ យុជន​ និងកីឡា​ ដែលការងារទាំងនេះចូលរួមជំរុញការសម្រេចបានគោលដៅរដ្ឋាភិបាលឌីជីថលក្នុងនោះមានដូចជា ថ្នាលអប់រំសាលារៀនឌីជីថល https://sala.moeys.gov.kh/, ថ្នាលអភិវឌ្ឍសមត្ថភាព https://cdp.moeys.gov.kh/, កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) https://beep.moeys.gov.kh/, កម្មវិធីទូរសព្ទដៃ Elearning MoEYS, ប្រព័ន្ធគ្រប់គ្រង សាលារៀន តាមបែបឌីជីថល (SIS), កម្មវិធីទូរសព្ទដៃសុខភាពយុវជន​, កម្មវិធីទូរសព្ទដៃទូរសិក្សា, ឧបករណ៍ផ្ដល់ប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិច “ត្រីវិស័យ”​ កម្មវិធីទូរស័ព្ទដៃ, ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS), ថ្នាលគ្រប់គ្រងការអភិវឌ្ឍវិជ្ជជីវៈជាប្រចាំ​ (CPD) និងស្ថិតិ និងសូចនាករអប់រំសាលារៀនសាធារណៈ និងឯកជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...